ស្លាក: ហ៊ុនម៉ាណែត
មេដឹកនាំកម្ពុជា និងថៃបន្តខ្វែងគំនិតគ្នាក្រោយថៃលុបចោល MOU ២០០១
លោក ហ៊ុន សែន បានប្រកាសបដិសេធរូបមន្តចរចាទ្វេភាគីរបស់ថៃ ដែលគ្រោងនឹងបង្កើតឡើងថ្មី និងគាំទ្ររដ្ឋាភិបាលកូនប្រុសរបស់លោករំលងទៅប្រើប្រាស់យន្តការច្បាប់សមុទ្រឆ្នាំ១៩៨២។
គណៈរដ្ឋមន្ត្រីថៃលុបចោលMOU ២០០១ ស្ដីពីតំបន់ដែនសមុទ្រជាមួយកម្ពុជា
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងបារម្ភថា យោធាថៃ នឹងឈ្លានពានយកដែនសមុទ្រកម្ពុជា រាប់ម៉ឺនគីឡូម៉ែត្រការ៉េ រួមទាំងរ៉ែប្រេង និងឧស្ម័នដែលមានតម្លៃមហាសាល ក្រោយរដ្ឋាភិបាលថៃបញ្ចប់MOUឆ្នាំ២០០១នេះ។
អ្នកឃ្លាំមើលជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត យកច្បាប់សមុទ្រ UNCLOS មកប្រើដើម្បីទប់មហិច្ឆតាឈ្លានពានរបស់ថៃ
ការអះអាងនេះស្របគ្នា ទៅនិងការលើកឡើង របស់មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ថា កម្ពុជា នឹងប្រើច្បាប់អន្តរជាតិ ជាពិសេស យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ ប្រសិនបើថៃ លុបចោលដោយឯកតោភាគី MoU ២០០១ ស្ដីពីតំបន់ទាមទារត្រួតគ្នាកម្ពុជា-ថៃ។
អ្នកឃ្លាំមើលថា កម្ពុជាគួរតែដោះលែងអ្នកទោសនយោបាយដើម្បីផ្សះផ្សាជាតិ ខណៈកម្ពុជាសរសើរការដោះលែងនៅមីយ៉ាន់ម៉ា
អ្នកឃ្លាំមើលថា កម្ពុជាគួរតែដោះលែងអ្នកនយោបាយ ដើម្បីផ្សះផ្សា និងបង្រួបបង្រួម ជាតិឡើងវិញ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។
រដ្ឋាភិបាលរក្សាភាពស្ងៀមស្ងាត់ ករណីទាហានថៃរាយបន្លាលួសនៅព្រំដែនខេត្តបាត់ដំបង
មន្ត្រីគណបក្សប្រឆាំងបារម្ភថា ភាពស្ងៀមស្ងាត់របស់រដ្ឋាភិបាល នឹងធ្វើឱ្យកម្ពុជាបន្តបាត់បង់ទឹកដីទៅកាន់ភាគីថៃ ដោយមិនចាំបាច់ធ្វើសង្គ្រាមនោះឡើយ។
ថៃបន្តអភិវឌ្ឍនិងត្រៀមជួសជុលប្រាសាទបុរាណខ្មែរចំនួនបី ក្រោយដណ្ដើមយកពីកម្ពុជា ក្នុងអំឡុងសង្គ្រាមឈ្លានពានតាមព្រំដែន
ថៃបានប្រកាសថា ក្រោយការជួសជុលរួច ប្រាសាទទាំងនោះនឹងត្រូវអភិវឌ្ឍឱ្យក្លាយជាតំបន់ទេសចរណ៍ម្ដងទៀត ក្រោយស្ថានការណ៍នៅតាមព្រំដែនវិលទៅរកសភាពដើមវិញ ដោយប្រទេសថៃ នឹងកាន់កាប់ប្រាសាទទាំងបីនេះផ្ដាច់មុខ។
យោធាថៃប្រកាសត្រៀមកម្លាំងចូលឈ្លានពានកម្ពុជានៅព្រំដែនខេត្តបាត់ដំបង
អ្នកឃ្លាំមើលលើកឡើងថា យោធាថៃកំពុងប្រឌិតសាច់រឿងដើម្បីយកលេសចូលឈ្លានពានកម្ពុជា ខណៈតំបន់ដែលថៃយកមកអះអាងនេះ ជាតំបន់មិនដែលមានទំនាស់នោះឡើយ។
យោធាថៃពង្រីកសកម្មភាពឈ្លានពានមកលើកម្ពុជា នៅតំបន់ព្រំដែនក្នុងខេត្តបាត់ដំបង
មន្ត្រីគណបក្សប្រឆាំងយល់ថា សកម្មភាពរបស់យោធាថៃ គឺជាការពង្រីកការឈ្លានពានក្រោយសង្គ្រាម ខណៈខេត្តបាត់ដំបង គ្មានតំបន់ដែលថៃទាមទារនោះឡើយ។
ប្រមុខការទូតថៃប្រាប់កម្ពុជាផ្ទាល់មាត់រឿងលុបចោលកិច្ចព្រមព្រៀងដែនសមុទ្រ ក្នុងពេលប្រជុំនៅប្រទេសប្រ៊ុយណេ
ចំណែកភាគីកម្ពុជា បានលើកឡើងពីការដោះស្រាយជម្លោះព្រំដែន តាមយន្តការច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន និងកិច្ចព្រមព្រៀងដែលមានស្រាប់ជាមួយភាគីថៃ។
យោធាថៃធ្វើសមយុទ្ធជើងទឹកទ្រង់ទ្រាយធំ ក្រោយប្រកាសលុបចោលកិច្ចព្រមព្រៀងដែនសមុទ្រជាមួយកម្ពុជា
គោលជំហររបស់កងទ័ពថៃនេះ មានភាពស្របគ្នាទៅនឹងហេតុផលរបស់រដ្ឋាភិបាលស៊ីវិលថៃ ដែលយកមកសំអាងដើម្បីលុបចោល MOU 44 ជាមួយកម្ពុជា។













