ស្លាក: នយោបាយ
លោក ហ៊ុន សែន រំឭកខួប ២៨ឆ្នាំនៃការប៉ុនប៉ងធ្វើឃាត ដោយថាការវាយប្រហារបានផ្លាស់ប្ដូរផែនការនយោបាយរបស់លោក
ប៉ុន្តែអ្នកឃ្លាំមើលអះអាងថា ការប្តេជ្ញាចិត្តរបស់លោក ហ៊ុន សែន ក្នុងការរក្សាឥទ្ធិពលនយោបាយ គឺផ្ទុយពីការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ បណ្តាលឲ្យប្រទេសកម្ពុជាដើរផ្ទុយពីរដ្ឋធម្មនុញ្ញ។
តុលាការផ្តន្ទាទោសមនុស្សចំនួន ៤នាក់ដាក់ពន្ធនាគារម្នាក់ៗ ៧ ឆ្នាំ ពីបទ «រួមគំនិតក្បត់»
សង្គមស៊ីវិលស្នើឱ្យតុលាករពិនិត្យសេចក្ដីសម្រេចឡើងវិញ ពីព្រោះសកម្មភាពរបស់អ្នកទាំង ៤ សុទ្ធតែស្របរដ្ឋធម្មនុញ្ញ ដែលគ្មានកំហុសត្រូវជាប់ពន្ធនាគារទេ។
អ្នកឃ្លាំមើលរិះគន់រដ្ឋាភិបាលត្រកូលហ៊ុនថា ជាអ្នករំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរចាប់តាំងពី៣៣ឆ្នាំមុន
ក្នុងអំឡុងពេលជាង៣ទសវត្សរ៍នេះ អ្នកឃ្លាំមើលរិះគន់រដ្ឋាភិបាលត្រកូលហ៊ុនថាជាអ្នកដែលរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ ក្នុងនោះរួមមានការកែប្រែរដ្ឋធម្មនុញ្ញដើម្បីបម្រើផលប្រយោជន៍នយោបាយបក្សកាន់អំណាច និងដើម្បីគាបសង្កត់ទៅលើបក្សប្រឆាំង ឬក្រុមមានមតិផ្ទុយជាដើម ។
ពលរដ្ឋសកម្មកិច្ចការងារសង្គម កញ្ញា ខែម ស្រីមុំ ស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់
អ្នកឃ្លាំមើលថា ការបន្តឃុំខ្លួន កញ្ញា ខែម ស្រីមុំ គឺជាការរំលោភរដ្ឋធម្មនុញ្ញ និង គោលការណ៍សិទ្ធិមនុស្សអន្តរជាតិ។
លោក រ៉ុង ឈុន ស្នើសុំតុលាការកំពូលទៅចូលរួមបុណ្យភ្ជុំបិណ្ឌនៅឯស្រុកកំណើត
ការស្នើនេះ ក្រោយពីលោកកំពុងតែស្ថិតក្រោមបម្រាមដ៏រឹងបំផុតពីតុលាការកំពូល ដែលហាមមិនឱ្យផ្លាស់ទីលំនៅ និងធ្វើដំណើរចេញពីក្រុងភ្នំពេញហាមបង្ហាញវត្តមានក្នុងចំណោមមហាជន និងហាមថ្លែងសារនយោបាយនានា នៅតាមទីសាធារណៈជាដើម។
សមាជិកគណបក្ស កម្លាំងជាតិម្នាក់ទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួន
សង្គមស៊ីវិលលើកឡើងថា ចំណាត់ការរបស់អាជ្ញាធរ គឺជាអំពើខុសច្បាប់ និងរំលោភសិទ្ធិនយោបាយរបស់សមាជិកគណបក្សប្រឆាំង។
សាលាឧទ្ធរណ៍ត្បូងឃ្មុំកាត់ក្ដីសំណុំរឿងសមាជិកបក្សកម្លាំងជាតិពីបទញុះញង់និងប្រមាថព្រះមហាក្សត្រ
សាលាដំបូងខេត្តកំពង់ចាម បានផ្ដន្ទាទោសសមាជិកគណបក្សកម្លាំងជាតិរូបនេះ ឱ្យជាប់ពន្ធនាគារ ១៨ ខែ ពីបទ«ប្រមាថចំពោះអង្គព្រះមហាក្សត្រ» និង បទ«ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ទាហានខ្មែរអះអាងថា មានករណីទាហានខ្មែរនៅតំបន់មុំបី កើតវិបល្លាសផ្លូវចិត្តបានបំផ្ទុះគ្រាប់បែកដៃ បណ្ដាលឱ្យស្លាប់៣នាក់
ប្រភពបញ្ជាក់ថា ករណីកើតឡើងដោយសារទាហានខ្មែរមានវិបល្លាស ឬវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដែលបណ្ដាលមកពីអាកាសធាតុ កង្វះអាហារ បញ្ហាសុខភាព ភាពឯកោ និងខ្វះការយកចិត្តទុកដាក់ពីមេបញ្ជាការជាដើម។ ទោះជាយ៉ាងណា ទាហានបានអះអាងថា ករណីនេះត្រូវបានថ្នាក់លើលាក់បាំង ឬបំភ្លៃអង្គហេតុ ដើម្បីគេចវេះពីការទទួលខុសត្រូវ។
សមត្ថកិច្ចបញ្ជូនសំណុំរឿងលោក អ៊ុក ពេជ្រសំណាង ទៅឱ្យតុលាការចាត់ការ
សង្គមស៊ីវិលទទូចឱ្យដោះលែងលោក អ៊ុក ពេជ្រសំណាង ឱ្យមានសេរីភាពវិញ ពីព្រោះខ្លឹមសារក្នុងបទសម្ភាសរបស់លោកជាមួយអ្នកសារព័ត៌មាន មានលក្ខណៈជាការបញ្ចេញមតិរិះគន់ក្នុងសង្គមប្រជាធិបតេយ្យប៉ុណ្ណោះ។
សមត្ថកិច្ចឃាត់ខ្លួនអ្នកគាំទ្របក្សប្រឆាំងលោក អ៊ុក ពេជ្រសំណាង ជាថ្មី
អ្នកឃ្លាំមើលលើកឡើងថា ការចាប់ខ្លួនលោក អ៊ុក ពេជ្រសំណាង រួមទាំងការបន្តចាប់ខ្លួន និង ដាក់ពន្ធនាគារលើសកម្មជនសង្គម និង សកម្មជននយោបាយ គឺជាការផ្គើនអ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ លោក ថម អេនឌ្រូ (Tom Andrews)។












