ស្លាក: ព្រំដែនខ្មែរថៃ

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣ តុលា ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្រញាប់​ប្តឹង​ថៃ​ចំនួន​៧៧​ទីតាំង​ទៅ​ICJ

0
​រយៈពេល​១​ឆ្នាំ​គត់​ដែល​រដ្ឋាភិបាល​កម្ពុជា​ដាក់​ឯកសារ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ប៉ុន្តែ​លោក​ថា នៅ​ពេលដែល​លោក​ពិនិត្យ មើល​គេហទំព័រ​របស់ ICJ គឺ​មិនទាន់​ឃើញ​បណ្តឹង​របស់​កម្ពុជា​នៅឡើយ​។

លោក ហ៊ុន សែន បបួល​ថៃ​វាស់វែង​បង្គោល​ព្រំដែន ក្រោយពី​រដ្ឋាភិបាល​ថៃ​អះអាង​ថា មិនបាន​ឈ្លានពាន​ទឹកដី​កម្ពុជា

0
អ្នកឃ្លាំមើល​រិះគន់​លោក ហ៊ុន សែន ថា​មិន​សមជា​មេដឹកនាំ​នោះ​ទេ ដែល​បណ្ដោយ​ឱ្យ​សត្រូវ​ឈ្លានពាន​យក​ទឹកដី រួច​រង់ចាំ​សត្រូវ​ចូល​តុ​ចរចា ដោយ​គ្មាន​ការ​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ។

នាយករង​សាលា​ម្នាក់ និង​ចុងភៅ​ម្នាក់​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ជុំវិញ​ការ​បង្ហោះ​សារ​រិះគន់​រឿង​ព្រំដែន

0
សង្គម​ស៊ីវិល និង​អ្នកនយោបាយ យល់ថា ការ​កាត់ទោស​អ្នក​បញ្ចេញមតិ រឿង​ព្រំដែន និង​បញ្ហា​សង្គម​នេះ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​រង​ការរិះគន់​បន្ថែម​ទៀត ខណៈ​ពលរដ្ឋ​មាន​សិទ្ធិ​បញ្ចេញមតិ និង​ឈឺឆ្អាល​ពី​បញ្ហា​បូរណភាព​ទឹកដី ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ។

អ្នកវិភាគ​ថា លោក ហ៊ុន សែន បង្ហាញ​ឥរិយាបថ​ទន់ខ្សោយ​រឿង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​«​គ្មាន​ផល​ចំណេញ​ដល់​ជាតិ»

0
ការ​លើកឡើង​នេះ ក្រោយពី លោក ហ៊ុន សែន ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បាន​និយាយ​ច្រើន ពី​បញ្ហា​ព្រំដែន រួម​នឹង ការ​សម្ដី​បន្ទោស​ខ្លះៗ មក​លើ​ភាគី​ថៃ។

យោធា​ថៃ​គ្រោង​សាងសង់​របង​អេឡិចត្រូនិក​ក្នុង​តំបន់​ព្រំដែន​ខេត្ត​បាត់ដំបង និង​ប៉ៃលិន ក្រោយ​សាងសង់​របង​បេតុង​រួច

0
ទីតាំង​ដែល​ថៃ​គ្រោង​នឹង​សាងសង់​ជា​ឯកតោភាគី​បន្ថែម​ទៀត​នោះ មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៥៥ ដល់​៦៦ ដែល​ជាប់​នឹង​ខេត្ត​ចំនួន​ពីរ​របស់​កម្ពុជា គឺ​បាត់ដំបង និង​ខេត្ត​ប៉ៃលិន។

ពលរដ្ឋ​៣​នាក់​ទៀត​ត្រូវ​តុលាការ​ឃុំខ្លួន​ក្នុង​រឿង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ

0
អ្នកនយោបាយ និង​សង្គម​ស៊ីវិល ព្រួយបារម្ភ​ចំពោះ​ការ​បន្ត​ចាប់ខ្លួន ចោទប្រកាន់ និង​ឃុំខ្លួន​អ្នក​បញ្ចេញមតិ​អំពី​បញ្ហា​បូរណភាព​ទឹកដី បើទោះ​បី​សិទ្ធិ​របស់​ពលរដ្ឋ​សម្ដែង​មតិ​នេះ ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ក៏ដោយ។

ថៃ​ប្រកាស​ថា «​មិន​បារម្ភ​ក្រោយ​កម្ពុជា​ទទួល​បាន​រថ​ក្រោះ ៣៩​គ្រឿង​ពី​ចិន​ឡើយ ប៉ុន្តែ​ក៏​មិន​ប្រមាថ​នោះ​ដែរ»

0
​មេដឹកនាំ និង​យោធា​ថៃ បាន​ព្រមាន​ថា ថៃ​មិន​ព្រងើយកន្តើយ​នោះ​ឡើយ ប្រសិនបើ​វា​បង្ក​ការ​គំរាមកំហែង​មក​លើ​ប្រទេស​ថៃ ដោយ​កងទ័ព​ថៃ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ប្រយុទ្ធ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថា កម្ពុជា​មិន​បាន​បង្កើន​កម្លាំង​ទ័ព​​បង្កើត​សង្គ្រាម​ជាថ្មី​ជាមួយ​ថៃ​នោះ​ទេ

0
ការ​លើកឡើង​របស់​ប្រមុខ​ការពារ​ជាតិ​កម្ពុជា​នេះ គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ថៃ​ដែល​បាន​ចោទ​ថា កម្ពុជា​កំពុង​ត្រៀមខ្លួន​ធ្វើសង្គ្រាម​ជាមួយ​ថៃ​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក ហ៊ុន សែន សរសើរ​ថៃ​ដែល​ហ៊ាន​រិះគន់​មេដឹកនាំ តែ​លោក​បន្ត​ចាប់​ពលរដ្ឋ​ខ្មែរ​រឿង​រិះគន់​បញ្ហា​ព្រំដែន

0
ទន្ទឹមគ្នា​នោះ​លោក ហ៊ុន សែន មិនបាន​បើក​លំហ​សេរីភាព ដល់​បញ្ញវន្ត ឬ​ពលរដ្ឋ​ខ្មែរ ឱ្យ​និយាយ​ដោយ​សេរី ពាក់ព័ន្ធ​បញ្ហា ព្រំដែន ដូច​ប្រទេស​ថៃ​នោះ​ទេ ផ្ទុយទៅវិញ លោក​បន្ត​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ ឱ្យ​តែ​ហ៊ាន​រិះគន់​បញ្ហា​ព្រំដែន ដែល​ប៉ះពាល់ ដល់​អំណាច​មេដឹកនាំ​ត្រកូល​«​ហ៊ុន»។

អ្នកឃ្លាំមើល​ថា លោក ហ៊ុន សែន ទទួលស្គាល់​កំហុស​រឿង​ចាញ់​សង្គ្រាម​ថៃ​ដើម្បី​ការពារ​អំណាច​កូន

0
ពួកគាត់ យល់ថា ការ​ទទួល​ស្គាល់​កំហុស​របស់​លោក ហ៊ុន សែន នេះ គឺ​មាន​បំណង​ការពារ​អំណាច​កូន ប៉ុន្តែ​ប្រសិនបើ​នៅក្នុង​ប្រទេស​មាន​ប្រជាធិបតេយ្យ​វិញ ឪពុក​កូន​ទាំងពីរ​នាក់​នេះ ត្រូវតែ​ចុះចេញ​ពី​អំណាច និង​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់។

រដ្ឋាភិបាល​២៣ តុលា សង្ឃឹម​ថា ICC បើក​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​លើ​មេដឹកនាំ​ថៃ​ពាក់ព័ន្ធ​ការ​ឈ្លានពាន​កម្ពុជា

0
មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា អះអាង​ថា ប្រសិនបើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បើក​ការស៊ើបអង្កេត​តាម​សំណើ​របស់​ខ្លួន លើ​មេដឹកនាំ​និង​មេ​យោធា​ថៃ​ដែល​បញ្ជា​ឱ្យ​លើកទ័ព​ឈ្លានពាន​កម្ពុជា នោះ​អ្នក​ទាំងនេះ​អាច​ប្រឈម​ការចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​អន្តរជាតិ និង​អាច​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ។