ស្លាក: សិទ្ធិមនុស្ស
តុលាការផ្ដន្ទាទោសបុគ្គលិកធនាគារម្នាក់២ឆ្នាំពីបទញុះញង់ដែលសន្ទនាក្នុងក្រុមតេឡេក្រាមរិះគន់ថ្នាក់ដឹកនាំ
សង្គមស៊ីវិលលើកឡើងថា បើការបញ្ចេញមតិ ដើម្បីកែលម្អសង្គមត្រូវបានរឹតត្បិត និងគំរាមកំហែង នោះនឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ របស់ប្រទេសជាតិ។
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជំរុញឲ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ការពារកម្មករបំរើការតាមផ្ទះ
ការស្នើសុំនេះ គឺក្រោយពេលដែលមានករណីហិង្សាកើតឡើងលើស្ត្រីបំរើការងារតាមផ្ទះម្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលត្រូវបានម្ចាស់ផ្ទះវាយដំ និងគំរាមកាត់ម្រាមដៃចោលដោយចោទថា អ្នកបំរើលួចទូរសព្ទរបស់សង្សារខ្លួនជាជនជាតិចិន។
មន្ត្រីសិទ្ធិមនុស្ស ស្នើឲ្យតុលាការដោះលែងនិស្សិតស្រីផ្នែកច្បាប់១រូប
ការស្នើសុំនេះ គឺក្រោយពេលដែលតុលាការបានផ្តន្ទោទោសនិស្សិតស្រីរូបនេះឲ្យជាប់ពន្ធនាគារ ២២ខែ។
មេធាវីលោក កើត សារ៉ាយ ស្នើឲ្យតុលាការកំពូលដោះលែងកូនក្តី
មន្ត្រីសង្គមស៊ីវិលទទូចឲ្យតុលាការកំពូលដោះលែងលោក កើត សារ៉ាយ ដើម្បីបង្ហាញការបើកលំហសិទ្ធិសេរីភាពសង្គមស៊ីវិល។
អង្គការអប់រំអន្តរជាតិ អំពាវនាវឱ្យរដ្ឋាភិបាលដកចេញការរឹតត្បិតសិទ្ធិសេរីភាពទាំងអស់លើលោក រ៉ុង ឈុន
ការស្នើនេះ ក្រោយពីតុលាការកំពូលបានតម្កល់សាលដីកា ផ្ដន្ទាទោសឱ្យ លោក រ៉ុង ឈុន លែងមានសិទ្ធិធ្វើនយោបាយ៥ឆ្នាំ លែងឱ្យមានការថ្លែងសារ ឬជួបជុំតាមវេទិកាសាធារណៈ និងហាមមិនឱ្យផ្លាស់ទីលំនៅចេញពីភ្នំពេញ។
រដ្ឋាភិបាលវៀតណាមចាប់ឃុំខ្លួនស្ត្រីខ្មែរក្រោមអាយុ៧២ឆ្នាំដោយសារការតស៊ូមតិទាមទារសិទ្ធិជនជាតិដើម
ក្នុងពេលចាប់ខ្លួន កាលពីថ្ងៃទី១៩ មិថុនា អាជ្ញាធរមិនបានបង្ហាញមូលហេតុ ឬបទចោទណាមួយឡើយ ប៉ុន្តែកន្លងទៅ លោកស្រី ចៅ ធីទៀង គឺជាពលរដ្ឋខ្មែរក្រោមដែលតែងចូលរួមយ៉ាងសកម្មក្នុងការតស៊ូមតិទាមទារសិទ្ធិជនជាតិដើមនៅកម្ពុជាក្រោម។
ឧទ្ធរណ៍តម្កល់សាលក្រមផ្ដន្ទាទោសលោក ស្រ៊ុន ស្រ៊ន ក្នុងសំណុំរឿង «ញុះញង់» ជាមួយសកម្មជនផ្សេងទៀត
មេធាវី និងសង្គមស៊ីវិល សោកស្ដាយ និងថា ការសម្រេចនេះ នឹងរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិបន្ថែមទៀត។
លោក រ៉ុង ឈុន ចាត់ទុកការសម្រេចរបស់តុលាការកំពូលជារឿង«អយុត្តិធម៌»សម្រាប់លោក
ការសម្រេចរបស់តុលាការកំពូលនៅថ្ងៃនេះបានទម្លាក់ខ្លះ និងរក្សាខ្លះនៅដដែល ខណៈតុលាការសម្រេចផ្ដន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគារមក ៤ឆ្នាំ ប៉ុន្តែទោសនោះត្រូវបានព្យួរសាកល្បង ៣ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល។
ស្ត្រីមួយរូបទៀតត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ពាក់ព័ន្ធការរិះគន់ពីបញ្ហាព្រំដែន
សាលាដំបូងរាជធានីភ្នំពេញ ប្រកាសផ្ដន្ទាទោសស្ត្រីម្នាក់ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យប្រាក់៤លានរៀល ដោយសារការប្រើប្រាស់សិទ្ធិបញ្ចេញមតិរិះគន់ពីបញ្ហាព្រំដែនកម្ពុជាថៃ។
UNជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់អំពើហិង្សាផ្លូវភេទ ខណៈក្មេងស្រីរងគ្រោះម្នាក់មិនទទួលបានយុត្តិធម៌១៦ឆ្នាំ
គណៈកម្មាធិការអង្គការសហប្រជាជាតិលើកឡើងថា រដ្ឋាភិបាលកម្ពុជាមិនត្រឹមតែបរាជ័យក្នុងការធានាឲ្យមានយុត្តិធម៌ ការការពារ និងដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព ចំពោះក្មេងស្រី ដែលរងគ្រោះពីអំពើ ហិង្សាផ្លូវភេទរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថែមទាំងជំរុញឲ្យមាននិទ្ទណ្ឌភាព និងការរើសអើងទៅវិញ។
















