អ្នកឃ្លាំមើល​ថា ការ​ប្រកាស​របស់​លោក ហ៊ុន ម៉ាណែត ថា ក្រុមហ៊ុន​អាមេរិក​ចង់​រកស៊ី​នៅ​កម្ពុជា គឺ​ជា​នយោបាយ​ប្រជាភិថុតិ

0
អ្នកឃ្លាំមើល​លើក​ឡើង​ថា ក្រុមហ៊ុន​ធំៗ​របស់​សហរដ្ឋអាមេរិក នឹង​មិន​អាច​បោះ​លុយ​វិនិយោគ​នៅ​កម្ពុជា​ឡើយ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា មិន​ស្ដារ​ប្រជាធិបតេយ្យ និង​លុបបំបាត់​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ (Online) ទេ​នោះ​។ ការ​លើកឡើង នេះ គឺ​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត អះអាង​ថា ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា។

ក្រុមហ៊ុន ហួយវ័ន ផេ របស់​​លោក ហ៊ុន តូ ប្រកាស​ផ្អាក​សេវាកម្ម​មួយ​រយៈ ក្រោយ​អតិថិជន​សម្រុក​ដក​លុយ

0
ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) ដែល​ជា​កម្មសិទ្ធិ​របស់​លោក ហ៊ុន តូ ដែល​ត្រូវជា​ក្មួយ​របស់​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​ជា​បងប្រុស​ជីដូនមួយ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រកាស​បិទ​សេវាកម្ម​បណ្ដោះអាសន្ន រយៈពេល​ជាង ២​ខែ ក្រោយពី​អតិថិជន​សម្រុក​ដក​លុយ​ចេញ​ពី​ក្រុមហ៊ុន។

ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ភាគី​ច្រើន ពិបាក​រក​ការងារ​ធ្វើ

0
ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ត្អូញត្អែរ​ថា ពួកគាត់​មាន​ជីវភាព​លំបាក ព្រោះ​ធ្វើការ​ជួប​តែ​ថៅកែ​បោកប្រាស់ ហើយ​ពលករ​ខ្លះទៀត ពិបាក​រក​ការងារ​ធ្វើ ខណៈ​ដែល​ការងារ​ខ្លះ​ឱ្យ​ថ្លៃឈ្នួល​ថោក​ពេក មិនអាច​ទ្រាំ​ធ្វើ​បាន។ អ្នកការពារ​សិទ្ធិ​កម្មករ​ថា បញ្ហា​ដែល​ពលករ​ខ្មែរ មកពី​ថៃ ពិបាក​រក​ការងារ​ធ្វើ ព្រោះតែ តម្លៃ​ឈ្នួល​ថោក​ពេក និង​បញ្ហា​ថៅកែ​ខ្លះ រំលោភសិទ្ធិ​ការងារ។

វេទិកា​អាស៊ី​បូព៌ា​ថា ការ​វិនិយោគ​ពី​បរទេស​នៅ​កម្ពុជា​មានតែ​បរិមាណ ប៉ុន្តែ​គ្មាន​គុណភាព

0
អ្នកឃ្លាំមើល​យល់ស្រប​ចំពោះ​របាយកាណ៍​នេះ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​លុបបំបាត់​អំពើពុករលួយ និង​បោសសម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ដែល​កំពុង​បំផ្លាញ​មុខមាត់​កម្ពុជា។

អតិថិជន​ខ្ចី​លុយ​ពី​ធនាគារ​ព្រីនស៍​រង​ការ​គំរាមកំហែង​បង្ខំ​ឱ្យ​លក់​ទ្រព្យសម្បត្តិ​ដើម្បី​សង​បំណុល

0
អតិថិជន​ខ្ចី​លុយ​ពី​ធនាគារ​ព្រីនស៍ (Prince Bank) រង​ការ​គំរាមកំហែង បង្ខំ​ឱ្យ​លក់​ទ្រព្យសម្បត្តិ ដើម្បី​សង​បំណុល បើ​ទោះជា​ពួកគាត់​បាន​សុំ​អង្វរ​សង​តាម​លទ្ធភាព​ក្ដី ក៏​ខាង​ភាគី​ធនាគារ ពុំ​ព្រម​នោះ​ឡើយ ហើយ​ថែមទាំង​គំរាម​ប្ដឹង​ទៅ​តុលាការ ប្រសិនបើ​ពួកគាត់​ពុំ​អាច​សង​បំណុល តាម​ចំនួន​កំណត់។

ពលករ​ចំណាកស្រុក​​វិល​ត្រឡប់​មក​កម្ពុជា​វិញ ប្រឈម​នឹង​ភាព​អត់ឃ្លាន និង​គ្មាន​ការងារ​ធ្វើ

0
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន ចេញ​របាយការណ៍​មួយ ដោយ​បាន​បង្ហាញ​អំពី​ចន្លោះប្រហោង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ជួយ​សម្រួល​ដល់​ពលករ​ចំណាកស្រុក​រាប់​សិប​ម៉ឺន​នាក់ ដែល​កំពុង​ជាប់បំណុល​មីក្រូហិរញ្ញវត្ថុ បន្ទាប់ពី​ពួកគេ​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ ដោយសារ​ជម្លោះព្រំដែន។

កសិករ​ដាំ​ដំឡូង​មី​នៅ​ខេត្ត​ឧត្តរមានជ័យ ព្រួយ​បារម្ភ​ពី​ទីផ្សារ​ចុះ​ថ្លៃ នៅ​រដូវ​ប្រមូល​ផល​ឆ្នាំនេះ ខណៈ​ព្រំដែន​កម្ពុជា​-​ថៃ​បាន​បិទ​ទាំងស្រុង

0
កសិករ​ដាំ​ដំឡូង​មី ជាច្រើន​គ្រួសារ នៅ​ស្រុក​អន្លងវែង ខេត្ត​ឧត្តរមានជ័យ ព្រួយ​បារម្ភ​ពី​ទីផ្សារ​ដំឡូង​មី​ចុះថ្លៃ ដូច​ទៅ​នឹង​តម្លៃ​ស្រូវ​នៅ​ឆ្នាំនេះ ខណៈ​ដែល​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ នៅតែ​បន្ត​តានតឹង មិនអាច​នាំចេញ​ទៅ​លក់ នៅ​ប្រទេស​ថៃ បាន​ដូច​មុន។ អ្នកឃ្លាំមើល​ថា ពេល​នេះ​កសិករ​មាន​ជម្រើស​តែមួយគត់ គឺ​លក់​ឱ្យទៅ​ឈ្មួញ​វៀតណាម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​ព្រួយបារម្ភ​ព្រោះ ឈ្មួញ​ទាំងនោះ តែង​ទម្លាក់​តម្លៃ តាមតែ​អំពើ​ចិត្ត ដូច​នឹង​តម្លៃ​ស្រូវ​ដែរ។

ស្រូវ​របស់​កសិករ​ក្នុង​ខេត្តសៀមរាប​ជិត​១​ម៉ឺន​ហិកតារ​ប្រឈម​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង

0
ដំណាំ​ស្រូវ​ជិត​មួយ​ម៉ឺន (១០.០០០) ហិកតារ​និង​ដំណាំ​ដំឡូង​មី​ជាច្រើន​ហិកតារ​ផ្សេងទៀត​របស់​ប្រជាកសិករ​នៅក្នុង​ខេត្តសៀមរាប កំពុង​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង។ កសិករ​ដែល​រងគ្រោះ​មាន​ចំនួន​ជាង ៧​ពាន់​គ្រួសារ​នៅក្នុង​ស្រុក​ចំនួន​៦ នៃ​ខេត្តសៀមរាប។ នេះ​បើ​តាម​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​ដែល​បាន ចេញផ្សាយ​របាយការណ៍​របស់​មន្ទីរ​កសិកម្ម ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា។

រដ្ឋាភិបាល​គ្រោង​ខ្ចី​ប្រាក់​ជាង ៣​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ចំណាយ​នៅ​ឆ្នាំ​២០២៦

0
រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចំណាយ​ថវិការដ្ឋ ជាង ១០​ពាន់​លាន​ដុល្លារ​សម្រាប់​ការចំណាយ​នៅក្នុង​ឆ្នាំ​២០២៦ ដែល​ទំហំ​ចំណាយ​នេះ ក៏​ផ្ដោត​សំខាន់​ដែរ​ទៅលើ​កិច្ចការ​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី។ ចំនួន​ថវិកាជាតិ​សម្រាប់​ឆ្នាំ​ក្រោយនេះ​បាន​កើន ៧,៦% បើ​ធៀប​នឹង​ឆ្នាំ​២០២៥ ដែលមាន​ទឹកប្រាក់ ៩​ពាន់​៤​រយ​លាន​ដុល្លារ។ ស្របពេល​មាន​ការ​បង្កើន​ខ្ទង់​ចំណាយ​នេះ​រដ្ឋាភិបាល​គ្រោង​នឹង​ខ្ចីប្រាក់​ចំនួន ៣.១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​បន្ថែម​ទៀត ពី​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​យក​មក​បង្គ្រប់។រដ្ឋាភិបាល​ស្នង​អំណាច​ពី​ឪពុក លោក ហ៊ុន ម៉ាណែត គ្រោង​ចំណាយ​ថវិការដ្ឋ​ឆ្នាំ​២០២៦ សរុប​ជាង​៤​ម៉ឺន (៤០.៩១៣) ប៊ី​លាន​រៀល (ប្រមាណ ១០​ពាន់​លាន​ដុល្លារ) ដែល​ថវិការ​មួយ​ភាគ​ធំ...

កម្ពុជា និង​ថៃ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​នៅ​តំបន់​ព្រំដែន​ក្នុង​ទម្រង់​ផ្សេងគ្នា

0
កម្ពុជា និង​ថៃ​បាន​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី នៅ​តំបន់​ព្រំដែន​ក្នុង​ទម្រង់​ម្យ៉ាង​ម្នាក់​។ នៅ​ខាង​ប្រទេស​ថៃ ក្រុម​យោធា​បាន​បញ្ចុះបញ្ចូល​ឱ្យ​ក្រុម​ប្រជាពលរដ្ឋ​បាន​នាំគ្នា​មកលេង​កម្សាន្ត​នៅ​តំបន់​ព្រំដែន ក្នុង​ទីតាំង​ដែល​យោធា​ថៃ​បាន​ឈ្លានពាន​ដណ្ដើម​កាន់កាប់​ពី​កម្ពុជា​។