អ្នកឃ្លាំមើល​បារម្ភ​ថា ការ​បោះពុម្ព​ប្រាក់​ថ្មី​ញឹកញាប់ អាច​ជា​សញ្ញាណមិន​ល្អ​ដល់​សេដ្ឋកិច្ច និង​អតិផរណា

0
ការលើកឡើងនេះ គឺ​ស្របពេល​ដែល​រដ្ឋាភិបាល​សម្រេចអនុញ្ញាតឱ្យធនាគារជាតិ​នៃកម្ពុជា​ចេញផ្សាយ​ក្រដាស​ប្រាក់​គំរូថ្មី ប្រភេទ ៥០.០០០ រៀល និង ១០០.០០០រៀល ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់។

ធនាគារ​ជាតិ​ដក​សិទ្ធិ​អំណាច​ម្ចាស់​ធនាគារ​ឈីហ្វ​បណ្ដោះអាសន្ន​ព្រោះ​ធ្វើ​ខុស​បទប្បញ្ញត្តិ

0
អ្នកឃ្លាំមើល​លើកឡើង​ថា ធនាគារ​មួយ​ចំនួន​នៅ​កម្ពុជា​បង្កើត​ឡើង​គ្រាន់​តែ​ជា​ឧបករណ៍​លាង​លុយ​កខ្វក់​របស់​បណ្ដាញ​ក្រុម​ឆបោក​តាម​អនឡាញ​តែ​ប៉ុណ្ណោះ ហើយ​នៅ​ពេល​អន្តរជាតិ​ចាត់​វិធានការ​ធនាគារ​ទាំង​នេះ​ក៏​ប្រឈម​បិទ​ទ្វារ។ ពួកគាត់​ថា ការ​ប្រឈម​ដួល​រលំ​ធនាគារ​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​គឺ​ជា​សញ្ញា​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ផង​ដែរ។

សហជីព​ដាក់​ញត្តិ​ដើម្បី​ស្នើសុំ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​កាត់ដេរ​២៥០​ដុល្លារ​​១​ខែ

0
ការ​ស្នើ​នេះ ក្រោយ​ពី​ពួកគាត់​ឃើញ​ថា កម្មករនិយោជិត កំពុង​ប្រឈម​បញ្ហា ជីវភាព​ខ្វះខាត ដោយសារតែ​ប្រាក់​ឈ្នួល​តិចពេក ខណៈ​តម្លៃ​ទំនិញ​ឡើងថ្លៃ​ខ្ពស់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រកប​ដោយ​ជីវភាព សមរម្យ​និង​ប្រកបដោយ​ភាព​ថ្លៃថ្នូរ។

សហគមន៍​ជនជាតិ​ដើម​អំពាវនាវ​ដល់​ធនាគារ​ពិភពលោក​ដោះស្រាយ​វិបត្តិ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា

0
ពួកគាត់ ទទូច​ឱ្យ​ធនាគារពិភពលោក បង្ហាញ​ភាព​ច្បាស់លាស់ ក្នុង​ការ​ទទួលខុសត្រូវ ចំពោះ​ការ​វិនិយោគ របស់​ខ្លួន និង អនុវត្ត​វិធានការ​ដោះស្រាយ ឱ្យ​បាន​ត្រឹមត្រូវ តាម​គោលនយោបាយ​គណនេយ្យ ភាព​របស់​ខ្លួន។

ធនាគារ​អេភីឌី​របស់​កូនប្រុស​ឧកញ៉ា ឡាវ ម៉េងឃីន ប្រកាស​បង្កក​លុយ​អតិថិជន

0
ធនាគារ​នេះ បញ្ជាក់​ថា អតិថិជន​អាច​ស្នើសុំ​ដក​ប្រាក់​បាន ប៉ុន្តែ​ក្នុង​ចំនួន​ដែល​ត្រូវ​បាន​កំណត់​ដោយ​ធនាគារ និង​ត្រូវ​រង់ចាំ​ការទាក់ទង​ពី​ភ្នាក់ងារ​ធនាគារ​ជាមុន​សិន។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា កម្ពុជា​ពឹង​ការ​អូសទាញ​អ្នក​វិនិយោគ ជាង​ពឹង​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បរទេស

0
លោក ស៊ុន ចាន់ថុល ថ្លែង​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​អត្រាពន្ធគយ​ថ្មី​ដែល​អាមេរិក​ប្រកាស​ដាក់​លើ​កម្ពុជា ១០​ភាគរយ​លើ​ការ​នាំ​ទំនិញ​ទៅ​លក់​នៅ​អាមេរិក ដោយសារ​កង្វល់​រឿង​ពលកម្ម​ដោយ​បង្ខំ។

អាជ្ញាធរ​ថៃ​បន្ត​ចាប់ខ្លួន​ពលករ​ខ្មែរ​លួច​ឆ្លងដែន និង​ធ្វើការ​ខុសច្បាប់​ក្នុង​ប្រទេស​ថៃ

0
មន្ត្រី​សិទ្ធិ​ពលករ​ទទូច​ឲ្យ​រដ្ឋាភិបាល​គួរ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា​លើ​ពលករ​ចំណាកស្រុក ដើម្បី​កាត់បន្ថយ​ការ​ចំណាកស្រុក​របស់​ពលរដ្ឋ។

អ្នកវិភាគ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ស្ដារ​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​ពង្រឹង​នីតិរដ្ឋ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ពី​អាមេរិក

0
ការ​ស្នើ​នេះ ធ្វើឡើង​ក្រោយ​ពី​សហរដ្ឋអាមេរិក និង​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​វិនិយោគ លើ​វិស័យ​អាកាសយានដ្ឋាន តម្លៃ​១០០​លាន​ដុល្លារ បន្ទាប់ពី​ប្រទេស​ទាំងពីរ មាន​ភាព​រកាំរកូស​ផ្នែក​ទំនាក់ទំនង​អស់​ជាច្រើន​ឆ្នាំ។

បទល្មើស​ពាក់ព័ន្ធ​ជនជាតិ​ចិន​បន្ត​កើតមាន ស្រប​ពេល​កម្ពុជា​បើកទូលាយ​ទទួល​ទេសចរ​ចិន​កាន់តែ​ច្រើន

0
អ្នកឃ្លាំមើល​យល់ថា កម្ពុជា​គួរ​មាន​វិធានការ​រឹត​បន្តឹង​ជនជាតិ​ចិន និង​ព្រួយបារម្ភ​ថា គោលនយោបាយ​បើកចំហ​ជើងមេឃ​ឱ្យ​ជនជាតិ​ចិន​ចូល​កម្ពុជា​ដោយ​សេរី​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​ផ្នែក​សន្តិសុខ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។

អាមេរិក​ស្នើ​ពន្ធ​ថ្មី ១០% លើ​កម្ពុជា រឿង​ពលកម្ម​ដោយ​បង្ខំ

0
យោង​តាម​សេចក្ដីប្រកាស​ដដែល​នេះ កម្ពុជា​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត និង​លើកកម្ពស់​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​បម្រាម​ស្ដីពី​ការ​នាំ​ចូល​ទំនិញ​ដែល​ត្រូវ​បាន​ផលិត​ដោយ​ពលកម្ម​ទាំង​បង្ខំ ដែល​មាន​ចែង​ក្នុង​បទបញ្ញត្តិ​របស់​សហរដ្ឋ​អាមេរិក។

កម្មករជាង​២ពាន់​នាក់​នៅ​រោងចក្រ​ផលិត​សម្ភារៈ​កីឡា​ក្នុង​ខេត្ត​តាកែវ​តវ៉ា​រឿង​កាត់​ប្រាក់​ធ្វើ​ដំណើរ

0
មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិការងារ ជំរុញឲ្យមន្ត្រីក្រសួងការងារចុះស៊ើបអង្កេត និងដោះស្រាយរឿងនេះជូនកម្មករដោយយុត្តិធម៌។