សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលដោះស្រាយបំណុលកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកឲ្យមានប្រសិទ្ធភាព
ការទទូចនេះ ក្រោយពីពួកគេសង្កេតឃើញថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅតាមតំបន់មួយចំនួន មិនស្ដាប់តាមការណែនាំរបស់ ធនាគារជាតិនៃកម្ពុជាឡើយ ខណៈគ្រួសារទាហានជួរមុខ និងពលរដ្ឋរងគ្រោះបន្តរងការគំរាមឱ្យបង់ប្រាក់ជំពាក់ធនាគារ។
សង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលផ្ដល់ការងារមានស្ថិរភាព និងមានប្រាក់ឈ្នួលសមរម្យដល់ពលរដ្ឋ
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «សង់ត្រាល់» ទទូចឱ្យរដ្ឋាភិបាល ជួយផ្ដល់ការងារដែលមានស្ថិរភាព និងមានប្រាក់ឈ្នួលសមរម្យ ដល់ពលករដែលទើបត្រឡប់ពីប្រទេសថៃ ខណៈពួកគាត់ភាគច្រើនកំពុងជួបផលលំបាក ព្រោះគ្មានការងារធ្វើ បាត់បង់ចំណូល និងជំពាក់បំណុលកាន់តែកើនឡើង។ ការស្នើសុំនេះធ្វើឡើងក្នុងទិវាអ្នកចំណាកស្រុកអន្តរជាតិ លើកទី២៦ នៅថ្ងៃទី១៨ ខែធ្នូ។
កាកបាទក្រហម និងឧកញ៉ាមួយចំនួនរងការរិះគន់ថា មិនជួយជនរងគ្រោះដោយសារថៃឈ្លានពាន
ពេលដែលប្រទេសកម្ពុជារងគ្រោះដោយសារសង្គ្រាមដែលថៃបានបង្កឡើងនេះ លោកពុំទាន់ឃើញមានសកម្មភាពរបស់កាកបាទក្រហម និងឧកញ៉ារាប់ពាន់នាក់ ដែលរកស៊ីទាំងស្របច្បាប់ និងកេងប្រវ័ញ្ចធនធានធម្មជាតិនៅកម្ពុជាចេញមុខជួយដល់ ជនភៀសសឹកនោះនៅឡើយទេ។
អ្នកឃ្លាំមើលថា វាអយុត្តិធម៌សម្រាប់កម្ពុជា បើអាមេរិកដំឡើងពន្ធគយពេលថៃឈ្លានពានកម្ពុជា
ការលើកឡើងនេះបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) កាលពីសប្ដាហ៍មុនបានព្រមានថា នឹងដំឡើងពន្ធគយលើកម្ពុជា និងថៃ ប្រសិនបើភាគីទាំងពីរនៅតែបន្តប្រយុទ្ធគ្នា។
យោធាថៃបញ្ជាឱ្យគ្រប់គ្រងការនាំចេញប្រេងឥន្ធនៈគ្រប់ប្រភេទ ដោយខ្លាចមានការលួចនាំចេញបន្តទៅកម្ពុជា
យោធាថៃអះអាងថា ការរឹតបន្តឹងការនាំចេញឥន្ធនៈតាមផ្លូវគោកនេះ គឺដើម្បីទប់ស្កាត់ការលួចរត់ពន្ធបន្តចូលទៅកម្ពុជា ដោយប្រើប្រាស់មធ្យោបាយដឹកជញ្ជូនក្នុងប្រទេសឡាវ។
កម្ពុជាឆ្លើយតបទៅថៃដែលចង់បិទច្រកផ្លូវសមុទ្រថា កម្ពុជាបានត្រៀមលក្ខណៈរួចរាល់
កម្ពុជាឆ្លើយតបទៅភាគីថៃដែលចង់បិទច្រកផ្លូវសមុទ្រកម្ពុជានាំទំនិញចូល ដោយអះអាងថា បានត្រៀមលក្ខណៈរួចរាល់ហើយ នៅចំពោះមុខការវាយប្រហារឈ្លានពានរបស់ថៃមកលើកម្ពុជា។
ធនាគារជាតិកម្ពុជាណែនាំឱ្យម្ចាស់បំណុលអនុគ្រោះដល់កូនបំណុលជាយោធិននៅសមរភូមិ និងអ្នកភៀសសឹក
ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១០ ខែធ្នូ ប្រកាសប្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬម្ចាស់បំណុលនានា ឱ្យផ្ដល់ការអនុគ្រោះមួយចំនួនដល់អ្នកខ្ចីប្រាក់ ឬកូនបំណុលជាគ្រួសារយោធិន និងអ្នកភៀសសឹក។
អ្នកឃ្លាំមើលថា ធនាគារជាតិ និងក្រុមហ៊ុនលោក ហ៊ុន តូ ត្រូវទទួលខុសត្រូវលើបញ្ហាប្រាក់អតិថិជន
អ្នកឃ្លាំមើលក៏បានចោទប្រកាន់ធនាគារជាតិនៃកម្ពុជាថា គឺជាអ្នកកាងការពារឱ្យក្រុមហ៊ុនរបស់លោក ហ៊ុន តូ ដែរ ដោយសារតែគ្មានចំណាត់ស៊ើបអង្កេត និងបង្ក្រាបអ្នកពាក់ព័ន្ធក្រោយដកអាជ្ញាប័ណ្ណក្រុមហ៊ុន ហួយវ័ន ផេ។
ក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ ប្តូរឈ្មោះមក អេច ផេ ក្រោយរងទណ្ឌកម្មពីអាមេរិក
ក្រុមហ៊ុនទូទាត់សាច់ប្រាក់ «ហួយវ័ន ផេ» (Huione Pay) របស់ក្មួយប្រុសប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន គឺលោក ហ៊ុន តូ បានប្ដូរឈ្មោះក្រុមហ៊ុនដោយស្ងាត់ៗក្រោយរងទណ្ឌកម្មពីសហអាមេរិក និងសម្ពន្ធមិត្ត។ ទន្ទឹមគ្នានេះ អតិថិជនជាច្រើននាក់កំពុងប្រឈមនឹងការដកប្រាក់មិនបាន។
អ្នកវិភាគថា កម្ពុជាមិនអាចទាក់ទាញភ្ញៀវទេសចរចិនបានទេ ទោះលើកលែងទិដ្ឋាការក្ដី
អ្នកវិភាគបញ្ហាសង្គម និងនយោបាយលើកឡើងថា កម្ពុជាមិនអាចទាក់ទាញភ្ញៀវទេសចរណ៍ល្អៗពីចិនបានទេ បើទោះបីជាលើកលែងទិដ្ឋាការ (VISA) សម្រាប់ជនជាតិចិន មកលេងកម្ពុជា ក្នុងឆ្នាំ២០២៦ក្ដី ព្រោះថា កម្ពុជានៅមិនទាន់ដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម ឆបោកអនឡាញ (Online scam) និងអំពើជួញដូរមនុស្សដែលបង្កឡើងដោយជនជាតិចិន រស់នៅកម្ពុជាបាននៅឡើយ។















