កាកបាទក្រហម និងឧកញ៉ាមួយចំនួនរងការរិះគន់ថា មិនជួយជនរងគ្រោះដោយសារថៃឈ្លានពាន
ពេលដែលប្រទេសកម្ពុជារងគ្រោះដោយសារសង្គ្រាមដែលថៃបានបង្កឡើងនេះ លោកពុំទាន់ឃើញមានសកម្មភាពរបស់កាកបាទក្រហម និងឧកញ៉ារាប់ពាន់នាក់ ដែលរកស៊ីទាំងស្របច្បាប់ និងកេងប្រវ័ញ្ចធនធានធម្មជាតិនៅកម្ពុជាចេញមុខជួយដល់ ជនភៀសសឹកនោះនៅឡើយទេ។
អ្នកឃ្លាំមើលថា វាអយុត្តិធម៌សម្រាប់កម្ពុជា បើអាមេរិកដំឡើងពន្ធគយពេលថៃឈ្លានពានកម្ពុជា
ការលើកឡើងនេះបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) កាលពីសប្ដាហ៍មុនបានព្រមានថា នឹងដំឡើងពន្ធគយលើកម្ពុជា និងថៃ ប្រសិនបើភាគីទាំងពីរនៅតែបន្តប្រយុទ្ធគ្នា។
យោធាថៃបញ្ជាឱ្យគ្រប់គ្រងការនាំចេញប្រេងឥន្ធនៈគ្រប់ប្រភេទ ដោយខ្លាចមានការលួចនាំចេញបន្តទៅកម្ពុជា
យោធាថៃអះអាងថា ការរឹតបន្តឹងការនាំចេញឥន្ធនៈតាមផ្លូវគោកនេះ គឺដើម្បីទប់ស្កាត់ការលួចរត់ពន្ធបន្តចូលទៅកម្ពុជា ដោយប្រើប្រាស់មធ្យោបាយដឹកជញ្ជូនក្នុងប្រទេសឡាវ។
កម្ពុជាឆ្លើយតបទៅថៃដែលចង់បិទច្រកផ្លូវសមុទ្រថា កម្ពុជាបានត្រៀមលក្ខណៈរួចរាល់
កម្ពុជាឆ្លើយតបទៅភាគីថៃដែលចង់បិទច្រកផ្លូវសមុទ្រកម្ពុជានាំទំនិញចូល ដោយអះអាងថា បានត្រៀមលក្ខណៈរួចរាល់ហើយ នៅចំពោះមុខការវាយប្រហារឈ្លានពានរបស់ថៃមកលើកម្ពុជា។
ធនាគារជាតិកម្ពុជាណែនាំឱ្យម្ចាស់បំណុលអនុគ្រោះដល់កូនបំណុលជាយោធិននៅសមរភូមិ និងអ្នកភៀសសឹក
ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១០ ខែធ្នូ ប្រកាសប្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬម្ចាស់បំណុលនានា ឱ្យផ្ដល់ការអនុគ្រោះមួយចំនួនដល់អ្នកខ្ចីប្រាក់ ឬកូនបំណុលជាគ្រួសារយោធិន និងអ្នកភៀសសឹក។
អ្នកឃ្លាំមើលថា ធនាគារជាតិ និងក្រុមហ៊ុនលោក ហ៊ុន តូ ត្រូវទទួលខុសត្រូវលើបញ្ហាប្រាក់អតិថិជន
អ្នកឃ្លាំមើលក៏បានចោទប្រកាន់ធនាគារជាតិនៃកម្ពុជាថា គឺជាអ្នកកាងការពារឱ្យក្រុមហ៊ុនរបស់លោក ហ៊ុន តូ ដែរ ដោយសារតែគ្មានចំណាត់ស៊ើបអង្កេត និងបង្ក្រាបអ្នកពាក់ព័ន្ធក្រោយដកអាជ្ញាប័ណ្ណក្រុមហ៊ុន ហួយវ័ន ផេ។
ក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ ប្តូរឈ្មោះមក អេច ផេ ក្រោយរងទណ្ឌកម្មពីអាមេរិក
ក្រុមហ៊ុនទូទាត់សាច់ប្រាក់ «ហួយវ័ន ផេ» (Huione Pay) របស់ក្មួយប្រុសប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន គឺលោក ហ៊ុន តូ បានប្ដូរឈ្មោះក្រុមហ៊ុនដោយស្ងាត់ៗក្រោយរងទណ្ឌកម្មពីសហអាមេរិក និងសម្ពន្ធមិត្ត។ ទន្ទឹមគ្នានេះ អតិថិជនជាច្រើននាក់កំពុងប្រឈមនឹងការដកប្រាក់មិនបាន។
អ្នកវិភាគថា កម្ពុជាមិនអាចទាក់ទាញភ្ញៀវទេសចរចិនបានទេ ទោះលើកលែងទិដ្ឋាការក្ដី
អ្នកវិភាគបញ្ហាសង្គម និងនយោបាយលើកឡើងថា កម្ពុជាមិនអាចទាក់ទាញភ្ញៀវទេសចរណ៍ល្អៗពីចិនបានទេ បើទោះបីជាលើកលែងទិដ្ឋាការ (VISA) សម្រាប់ជនជាតិចិន មកលេងកម្ពុជា ក្នុងឆ្នាំ២០២៦ក្ដី ព្រោះថា កម្ពុជានៅមិនទាន់ដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម ឆបោកអនឡាញ (Online scam) និងអំពើជួញដូរមនុស្សដែលបង្កឡើងដោយជនជាតិចិន រស់នៅកម្ពុជាបាននៅឡើយ។
អ្នកឃ្លាំមើលថា ការប្រកាសរបស់លោក ហ៊ុន ម៉ាណែត ថា ក្រុមហ៊ុនអាមេរិកចង់រកស៊ីនៅកម្ពុជា គឺជានយោបាយប្រជាភិថុតិ
អ្នកឃ្លាំមើលលើកឡើងថា ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក នឹងមិនអាចបោះលុយវិនិយោគនៅកម្ពុជាឡើយ ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនស្ដារប្រជាធិបតេយ្យ និងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកអនឡាញ (Online) ទេនោះ។ ការលើកឡើង នេះ គឺបន្ទាប់ពីលោក ហ៊ុន ម៉ាណែត អះអាងថា ក្រុមហ៊ុនធំៗរបស់អាមេរិក ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
ក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ ប្រកាសផ្អាកសេវាកម្មមួយរយៈ ក្រោយអតិថិជនសម្រុកដកលុយ
ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) ដែលជាកម្មសិទ្ធិរបស់លោក ហ៊ុន តូ ដែលត្រូវជាក្មួយរបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងជាបងប្រុសជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសបិទសេវាកម្មបណ្ដោះអាសន្ន រយៈពេលជាង ២ខែ ក្រោយពីអតិថិជនសម្រុកដកលុយចេញពីក្រុមហ៊ុន។















