ស្លាក: គណបក្សកម្លាំងជាតិ
គ្រួសារទាមទារឲ្យបង្ហាញមូលហេតុច្បាស់លាស់ ករណីចាប់ខ្លួនសមាជិកកម្លាំងជាតិលោក ចក់ សារ៉ាយ
សង្គមស៊ីវិលថា ក្រោយឃាត់ខ្លួនបុគ្គលណាមួយ លើសពី២៤ម៉ោង អាជ្ញាធរត្រូវជូនដំណឹងទៅក្រុមគ្រួសារឬសាច់ញាតិអ្នកត្រូវបានឃាត់ខ្លួន។
សមាជិកគណបក្ស កម្លាំងជាតិម្នាក់ទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួន
សង្គមស៊ីវិលលើកឡើងថា ចំណាត់ការរបស់អាជ្ញាធរ គឺជាអំពើខុសច្បាប់ និងរំលោភសិទ្ធិនយោបាយរបស់សមាជិកគណបក្សប្រឆាំង។
សាលាឧទ្ធរណ៍ត្បូងឃ្មុំកាត់ក្ដីសំណុំរឿងសមាជិកបក្សកម្លាំងជាតិពីបទញុះញង់និងប្រមាថព្រះមហាក្សត្រ
សាលាដំបូងខេត្តកំពង់ចាម បានផ្ដន្ទាទោសសមាជិកគណបក្សកម្លាំងជាតិរូបនេះ ឱ្យជាប់ពន្ធនាគារ ១៨ ខែ ពីបទ«ប្រមាថចំពោះអង្គព្រះមហាក្សត្រ» និង បទ«ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
គណបក្សកម្លាំងជាតិគាំទ្រការទាមទារឱ្យដំឡើងប្រាក់ឈ្នួលកម្មករពី២១០ដុល្លារ ទៅ២៥០ដុល្លារ
ការទាមទារឲ្យដំឡើងប្រាក់ឈ្នួលដល់កម្មកររោងចក្រពីសំណាក់គណបក្សកម្លាំងជាតិនេះ គឺធ្វើឡើងក្នុងពេលដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលមានភាគីតំណាងរដ្ឋាភិបាល តំណាងនិយោជក និងតំណាងកម្មករនិយោជិត កំពុងចាប់ផ្តើមជួបចចារគ្នាជាបន្តបន្ទាប់រឿងកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧។
គ្រួសារចាត់ទុកការចាប់ខ្លួនមន្ត្រីគណបក្សកម្លាំងជាតិពីររូបបន្ថែមទៀតជារឿងនយោបាយ
គណបក្សប្រឆាំងនិង សង្គមស៊ីវិល លើកឡើងថា អាជ្ញាធររដ្ឋាភិបាល ធ្វើឱ្យបរិយាកាសប្រកួតប្រជែង មិនមានភាពស្មើគ្នា នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧។
គណបក្សកម្លាំងជាតិ មិនគាំទ្រការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
គណបក្សកម្លាំងជាតិ យល់ថា ច្បាប់ពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដែលមានស្រាប់ កាលខែមីនា ឆ្នាំ២០០១ គឺមានតម្លាភាពជាងច្បាប់ថ្មីតាមរយៈការបែងចែកអំណាចរវាងឃុំ និងជំទប់ ចៅសង្កាត់ ចៅសង្កាត់រង មកពីគណបក្សផ្សេងគ្នា។
លោក រ៉ុង ឈុន ចាត់ទុកការឆ្លើយតបរបស់ក្រសួងយុត្តិធម៌ផ្ទុយទៅនឹងគោលបំណងដែលលោកស្នើ
អ្នកឃ្លាំមើលយល់ថា ការឆ្លើយតបរបស់ក្រសួង ឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការគេចវេះ និងការប្រកាន់យក ទម្រង់រដ្ឋបាលតឹងរ៉ឹង ដើម្បីរុញច្រានសំណុំរឿង នេះឱ្យដើរដល់ផ្លូវទល់ច្រក។
ប្រពន្ធលោក ថាច់ សេដ្ឋា និង សាច់ញាតិអ្នកទោសមនសិការទទូចឱ្យរដ្ឋាភិបាលដោះលែងគ្រួសារ មុនការបោះឆ្នោត
សង្គមស៊ីវិលលើកឡើងថា កាលៈទេសៈនេះ គួរតែដល់ពេលហើយ ដែលរដ្ឋាភិបាលត្រូវបង្ហាញការប្រតិបត្តិឆន្ទៈកែលម្អឱ្យមានដំណោះស្រាយសមស្រប ដើម្បីទទួលបានការជឿទុកចិត្ត ពីដៃគូអន្តរជាតិ។
គណបក្សក្រៅរដ្ឋាភិបាលបន្តរងការគាបសង្កត់សិទ្ធិសេរីភាពនយោបាយ
អ្នកឃ្លាំមើលការបោះឆ្នោតលើកឡើងថា កាលណារដ្ឋាភិបាលធ្វើទុក្ខបុកម្នេញសេរីភាពគណបក្សក្រៅ រដ្ឋាភិបាលនោះ លទ្ធផលបោះឆ្នោតខាងមុខ មិនអាចទទួលយកបានទេ ហើយនឹងប៉ះពាល់ដល់ដំណើរការ ជាតិទាំងមូល។
គណបក្សកម្លាំងជាតិបារម្ភពីការរឹតត្បិតសេរីភាព ក្រោយអាជ្ញាធរបានចាប់ខ្លួនអ្នកគាំទ្រម្នាក់ទៀតនៅស្វាយរៀង
មន្ត្រីគណបក្សជំទាស់ និងមន្ត្រីសិទ្ធិមនុស្សយល់ថា រដ្ឋាភិបាលគួរបើកលំហសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដើម្បីបញ្ចៀសការរិះគន់ពីអន្តរជាតិ។














