ស្លាក: សង្គ្រាមខ្មែរថៃ
ហ្វីលីពីនថា ក្រុមAOT នឹងបន្តបេសកកម្មដោយតម្លាភាពខណៈកម្ពុជាតវ៉ាករណីចូលតំបន់ប្រាសាទខ្នារ
រណីក្រុមសង្កេតការណ៍ AOT ប្រចាំនៅប្រទេសថៃ ដែលដឹកនាំដោយកងទ័ពហ្វីលីពីន បានចូលមកក្នុងទឹកដីកម្ពុជាត្រង់តំបន់ប្រាសាទខ្នារ ដែលស្ថិតក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ មិនបានជូនដំណឹងជាមុនមកកាន់ភាគីកម្ពុជា។
ទាហានខ្មែរអះអាងថា ទាហានថៃបានលួចបោកគ្រាប់បែកដៃមកលើទាហានខ្មែរនៅព្រំដែនខេត្តឧត្តរមានជ័យ
ការអះអាងរបស់ទាហានខ្មែរនេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់យោធាថៃ ដែលបានបដិសេធថា ទាហានថៃមិនបានគប់គ្រាប់បែកដៃវាយវាយប្រហារមកលើក្រុមទាហានខ្មែរនោះឡើយ និងចោទថាគឺបណ្ដាលមកពីទាហានខ្មែរដើរជាន់មីនដោយខ្លួនឯង។
ថៃសាងសង់របងបេតុងនៅបង្គោលព្រំដែនលេខ៥២ ដល់៥៤ ជាប់ខេត្តបាត់ដំបង សម្រេចបានពាក់កណ្ដាល
ក្រៅពីនេះ ភាគីថៃក៏បានលើកឡើងពីគម្រោងសាងសង់របងព្រំដែនអចិន្ត្រៃយ៍នៅតាមបង្គោលព្រំដែនកម្ពុជា ជាបន្តបន្ទាប់ទៀត ដោយភាគីថៃបានអះអាងថា ដើម្បីពង្រឹងសន្តិសុខនៅតាមព្រំដែន។
តុលាការICC កោះហៅតំណាងរដ្ឋាភិបាលក្រៅប្រទេស ទៅបំភ្លឺពាក់ព័ន្ធនឹងការប្តឹងថៃ ពីឧក្រិដ្ឋកម្មសង្គ្រាម
តំណាងរដ្ឋាភិបាល ឯករាជ្យ២៣តុលា ចាត់ទុកថា នេះជាដំណឹងល្អសម្រាប់ពលរដ្ឋខ្មែរដែលរងគ្រោះពីសង្គ្រាមឈ្លានពានកន្លងទៅ។អ្នកឃ្លាំមើលកម្ពុជាថា ពលរដ្ឋខ្មែរគួរសាទរនូវដំណឹងនេះ ហើយត្រូវរួមគ្នាដើម្បីទឹកដីកម្ពុជា មិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។
ប្រមុខការទូតថៃប្រកាសបិទការចរចាព្រំដែនគោក ដើម្បីឆ្លើយតបការប្រើយន្តការផ្សះផ្សាដោយបង្ខំពីសំណាក់កម្ពុជា
ជាមួយគ្នានេះ ភាគីថៃបានកំណត់ទុកជាមុនរួចហើយថា ការចរចាដែនគោក និងដែនសមុទ្ររវាងកម្ពុជា និងថៃនៅពេលអនាគតអាចធ្វើទៅបាន លុះត្រាតែកម្ពុជាត្រូវធ្វើតាមលក្ខខណ្ឌរបស់ភាគីថៃ។
យោធាថៃបដិសេធចំពោះកម្ពុជាលើភាពជាម្ចាស់របស់ប្រាសាទខ្នារ
យោធាថៃបានប្រកាសថា ចាប់ពីពេលនេះប្រាសាទខ្នារ នឹងក្លាយជាកម្មសិទ្ធិរបស់ប្រទេសថៃ និងហាមមិនឱ្យកម្ពុជាទាមទារទៀតនោះឡើយ។
យោធាថៃដាក់ច្បាប់អាជ្ញាសឹក និងបម្រាមគោចរលើទឹកដីខ្មែរក្នុងភូមិជោគជ័យខេត្តបន្ទាយមានជ័យ
ប្រជាពលរដ្ឋដែលមានដីធ្លីអាស្រ័យផល អនុញ្ញាតឱ្យចូលទៅធ្វើកសិកម្មបានតែនៅចន្លោះម៉ោង ៦:០០ ព្រឹក ដល់ម៉ោង ៦:០០ ល្ងាច ដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ ដើម្បីចុះឈ្មោះជាមួយមន្ត្រីយាមល្បាត។
ថៃនៅតែបន្តសាងសង់សំណង់នៅតាមព្រំដែន ដោយមិនខ្វល់ពីការតវ៉ារបស់កម្ពុជា
អ្នកឃ្លាំមើលចាត់ទុកការតវ៉ារបស់កម្ពុជា និងថៃនេះថាជាអាយ៉ៃឆ្លើយឆ្លងគ្នា ដើម្បីទិញពេល និងលួងចិត្តពលរដ្ឋ។
ថៃប្រកាសធ្វើទំនើបកម្មយោធាទាំងជើងគោក ជើងទឹក និងទ័ពអាកាស ក្នុងស្ថានភាពជម្លោះព្រំដែនជាមួយកម្ពុជាកំពុងតានតឹង
ក្នុងនោះ យោធាថៃបានធ្វើទំនើបកម្មទាំងផ្នែកបច្ចេកវិទ្យា និងសព្វាវុធសម្រាប់កងទ័ពអាកាស និងកងទ័ពជើងទឹក និងប្រកាសពីការត្រៀមប្រយុទ្ធ២៤ម៉ោង។
អ្នកភូមិព្រៃចាន់ និងជោគជ័យសោកស្ដាយនៅពេលឃើញអាជ្ញាធរថៃបែងចែកដីស្រែចម្ការ របស់ខ្មែរឱ្យប្រជាជនថៃ
មន្ត្រីបក្សប្រឆាំងថា ដើម្បីដោះស្រាយបញ្ហានេះបាន គឺមានតែប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិប៉ុណ្ណោះ។














