ស្លាក: ហ៊ុន ម៉ាណែត
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បរាជ័យលុបបំបាត់មជ្ឈមណ្ឌលឆបោកតាមអនឡាញឱ្យអស់ត្រឹមខែមេសា
ការលើកឡើងនេះ បើទោះជាបីជាក្រសួងមហាផ្ទៃកម្ពុជា សហការជាមួយស្ថានទូតចិន បន្តបណ្តេញជនជាតិចិនពាក់ព័ន្ធនឹងករណីឆបោកតាមអនឡាញ ចេញពីប្រទេសកម្ពុជាជាបន្តបន្ទាប់ក្តី។
លោក ហ៊ុន ម៉ាណែត ណែនាំឱ្យពលរដ្ឋមានសមត្ថភាព និងទំនួលខុសត្រូវ តែលោកត្រូវគេរិះគន់ថា អសមត្ថភាព និងខ្វះការទទួលខុសត្រូវ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យពលរដ្ឋពង្រឹងសមត្ថភាព មានវិន័យ និងមានទំនួលខុសត្រូវខ្ពស់ ដើម្បីអាចជួយគ្រួសារ និងសង្គមជាតិ ខណៈលោករងការរិះគន់ថា ជាមេដឹកនាំដែល «អសមត្ថភាព» និង «ខ្វះទំនួលខុសត្រូវខ្ពស់»លើការដឹកនាំប្រទេសជាតិ ឱ្យបានត្រឹមត្រូវ ទើបធ្វើឱ្យ ប្រទេសជិតខាងប្រមាថមើលងាយ និងឈ្លានពានយកទឹកដីតាមអំពើចិត្ត។
សង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរអនុវត្តច្បាប់លើក្រុមឧកញ៉ា និងមន្ត្រីដែលជួលអគារឱ្យឧក្រិដ្ឋជនធ្វើប្រតិបត្តិការឆបោកតាមអនឡាញ
មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើលជំរុញឱ្យអាជ្ញាធរចាប់ខ្លួនក្រុមឧកញ៉ា និងមន្ត្រីគ្រាក់ៗដែលជួលអគារឱ្យបណ្ដាញឧក្រិដ្ឋជន ដើម្បីបង្ខាំងជនបរទេសបង្ខំឱ្យបន្តធ្វើការងារជាអ្នកឆបោកតាមអនឡាញ។









