ស្លាក: ឥទ្ធិពលចិន

អាជ្ញាធរ​បន្ត​បណ្ដេញ​ជនជាតិ​ចិន​ជាង ៦​រយ​នាក់​ចេញពី​កម្ពុជា​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ

0
បណ្ដា​ខេត្ត​មួយចំនួន​នៃ​ប្រទេស​កម្ពុជា​នៅតែ​ជា​ជម្រក​របស់​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អន​ឡាញ​ដែល​សមត្ថកិច្ច​បង្ក្រាប​មិន​ចេះ​អស់ ខណៈ​ចំណាត់ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ក៏​រង​ការ​រិះគន់​ថា ពុំ​សូវ​មាន​ប្រសិទ្ធភាព។

យុទ្ធនាការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​ប្រៀប​បីដូច​ជា​ការ «​ចាប់​ក្ដាម​ដាក់​ចង្អេរ»

0
អ្នក​តាមដាន​បញ្ហា​ឧក្រិដ្ឋកម្ម​លើកឡើង​ថា យុទ្ធនាការ​បង្ក្រាប​អំពើ​ឆបោក​តាម​អនឡាញ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្រៀប​បីដូច​ជា​ការ «​ចាប់​ក្ដាម​ដាក់​ចង្អេរ​» ព្រោះ​អាជ្ញាធរ​មិន​បាន​បង្ក្រាប​ឱ្យ​ចំ​មេខ្លោង​គោលដៅ​ពិតប្រាកដ ដែល​ធ្វើ​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​តែងតែ​ជម្លៀស​ជនបរទេស​ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយទៀត។

អ្នកវិភាគ​ថា កិច្ច​សន្ទនា​យុទ្ធសាស្ត្រ «២+២» នឹង​ទាញ​ឱ្យ​កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​ចិន​កាន់​តែ​ខ្លាំង

0
ប្រទេស​ចិន​កុម្មុយនិស្ត​គឺជា​មេគំនិត​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​នេះ​ជា​លើកដំបូង​ជាមួយ​កម្ពុជា ខណៈ​ការប្រកួតប្រជែង​ដណ្ដើម​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​កាន់តែ​កើនឡើង​កម្ដៅ។

ប្រទេស​ចិន​កុម្មុយនិស្ត​ប្រគល់​នាវាចម្បាំង ១​គ្រឿង​ទៀត​ឱ្យ​កម្ពុជា

0
អ្នកឃ្លាំមើល​ថា នាវាចម្បាំង​ដែល​ចិន​ផ្ដល់​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន មិន​មែនមាន​គោលបំណង​បម្រើ​ឱ្យ​វិស័យ​ការពារ​ជាតិ​កម្ពុជា​ឡើយ ប៉ុន្តែ​សម្រាប់​បម្រើ​ផលប្រយោជន៍ និង​មហិច្ឆតា​វាតទី​ភូមិសាស្ត្រ​នយោបាយ​របស់​ចិន​នៅក្នុង​តំបន់។

អតិថិជន ហួយ វ័ន ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​ធនាគារជាតិ​ដើម្បី​សុំ​ដំណោះស្រាយ

0
អតិថិជន​របស់​ក្រុមហ៊ុន​ហួយវ័ន ផេ (Huione Pay) ជាង១០០នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ខាងមុខ​ធនាគារជាតិ​នៅ​រសៀល​ថ្ងៃទី​៧ ខែ​មេសា ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​លុយ​របស់​ពួកគាត់​ដែល​មិនអាច​ដក​ពី​គណនី​បាន​រយ​:​ពេល​ជាង​៤​ខែ​មកនេះ បន្ទាប់ពី​ក្រុមហ៊ុន​មួយ​នេះ រង​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក

ក្រុមហ៊ុន​ចិន​រំលោភ​យក​ដីស្រែ​ចម្ការ​ពលរដ្ឋ​រាប់ពាន់​ហិកតារ​នៅ​ខេត្ត​ព្រះវិហារ

0
មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អាជ្ញាធរ​សិក្សា​អំពី​ផល ប៉ះពាល់​ឲ្យ​បាន​ច្បាស់លាស់ និង​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​ដោយ​សន្តិវិធី និង​តម្លាភាព។

សមត្ថកិច្ច​បន្ត​ឆ្មក់​បង្ក្រាប​អគារ​ឆបោក​អនឡាញ​នៅ​ភ្នំពេញ ឃាត់ខ្លួន​មនុស្ស ៤៩​នាក់

0
កម្លាំង​សមត្ថកិច្ច​អះអាង​ថា ក្រុម​ជនសង្ស័យ​ទាំងនេះ​បាន​ប្រើប្រាស់​ទឹកដី​កម្ពុជា ជា​មូលដ្ឋាន​សម្រាប់​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ (Online Scam) ក្នុង​ទម្រង់ «​វិនិយោគ​ក្លែងក្លាយ​» ដោយ​ធ្វើការ​អូសទាញ និង​បោក​បញ្ឆោត​ជនរងគ្រោះ​នៅ​តាម​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក។

តើ​ឧក្រិដ្ឋជន តុង លីឆឹង បង្កើត​បណ្ដាញ​រកស៊ី​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​យ៉ាង​ដូចម្ដេច?

0
ឧក្រិដ្ឋជន តុង លីឆឹង (Dong Lecheng) គឺជា​អ្នកជំនួញ​ខ្មែរ​ដើមកំណើត​ចិន​ម្នាក់​ក្នុងចំណោម​ឧក្រិដ្ឋជន​ចិន​មួយ​ចំនួន​ទៀត​ដែល​គេច​ពី​ការ​ទទួលទោស​នៅ​ស្រុក​ចិន ដើម្បី​មក​ពូន​សម្ងំ​លាក់ខ្លួន​បន្ត​អាជីវកម្ម​បន​ល្បែង​នៅ​កម្ពុជា​។

ជប៉ុន​រក​ឃើញ​ក្រុមហ៊ុន​ឆបោក​តាម​អនឡាញ ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា កំពុង​គ្រប់គ្រង​ក្រុមហ៊ុន​ចំនួន​៣ នៅ​ជប៉ុន

0
អាជ្ញាធរ​ជប៉ុន​បាន​រក​ឃើញ​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា និង​ស្ថិត​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក បាន​គ្រប់គ្រង​ក្រុមហ៊ុន​ចំនួន​៣ នៅក្នុង​ប្រទេស​ជប៉ុន។ អ្នកឃ្លាំមើល​លើកឡើង​ថា មេខ្លោង​ឧក្រិដ្ឋជន​ឆបោក​តាម​អ៊ីនធឺណិត មាន​បណ្ដាញ​ច្រើន​នៅ​តាម​បណ្ដា​ប្រទេស​នានា ដែល​ករណីនេះ ទាមទារ​ឱ្យ​ប្រទេស​ដែល​ពាក់ព័ន្ធ ត្រូវ​បង្កើត​កិច្ច​សហប្រតិបត្តិការ​រដ្ឋ​នឹង​រដ្ឋ ដើម្បី​កម្ទេច​សម្បុក​ធំ នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​មួយ​នេះ។ក្រុមហ៊ុន​ចិន​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា ដែល​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​ដាក់ទណ្ឌកម្ម​របស់​សហ​រដ្ឋ​អាមេរិក ជាប់​ពាក់ព័ន្ធ​ក្នុង​ប្រតិបត្តិការ​ក្លែងបន្លំ​លំដាប់​អន្តរជាតិ និង​ការ​ជួញដូរ​មនុស្ស គឺ​ក្រុមហ៊ុន​ព្រីនស៍ គ្រុប (Prince Holding Group) បាន​បង្កើត​ក្រុមហ៊ុន​ពាក់ព័ន្ធ​យ៉ាងហោចណាស់​ចំនួន​៣ នៅក្នុង​ប្រទេស​ជប៉ុន​ចាប់​តាំងពី​ឆ្នាំ​២០២២។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន...

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​ដោះលែង​អ្នកសារព័ត៌មាន​កម្ពុជា​ជា​បន្ទាន់

0
អង្គការ​នេះ ចាត់ទុក​ការ​ឃុំខ្លួន លោក លួត សុផល រយៈពេល​ប្រាំ​មួយ​ខែ​មក​ហើយ នេះ​ជា​ការ​សងសឹក​ទៅ​នឹង​ការ​រាយការណ៍​របស់​លោក​អំពី​បញ្ហា​ខ្វះខាត​ទឹក​ស្អាត​ដែល​បាន​ជះឥទ្ធិពល​ដល់​កងទ័ព​កម្ពុជា ក្នុងអំឡុងពេល​ជម្លោះព្រំដែន ជាមួយ​ប្រទេស​ថៃ។