ស្លាក: កុក អាន

អ្នកវិភាគ​ជំរុញ​ឲ្យ​សមាគម​ឧកញ៉ា​ពិនិត្យ​សមាជិក​របស់​ខ្លួន មុន​អំពាវនាវ​ប្រឆាំង​ការ​ឆបោក​តាម​អនឡាញ

0
ចំណុច​ដែល​គេ​ចោទសួរ​ខ្លាំង​នោះ​គឺ​លោក លី យ៉ុង​ផាត់ និង​លោក កុក អាន ដែល​ក្រសួង​រតនាគារ​អាមេរិក​បានដាក់​ទណ្ឌកម្ម កាលពី​ឆ្នាំ​២០២៤ និង ឆ្នាំ​២០២៦ ពាក់ព័ន្ធ​នឹង​បណ្តាញ​ឆបោក។

អ្នកឃ្លាំមើលទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ម្ចាស់​កាស៊ីណូ​ដែល​ត្រូវ​ដក​អាជ្ញាប័ណ្ណ​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឆបោក

0
ពួកគេ​ថា ការ​បិទ ឬ​ដក​អាជ្ញាប័ណ្ណ​ទីតាំង​តែមួយ​មុខ មិនអាច​ដោះស្រាយ​បញ្ហា​ការ​ឆបោក​តាម​អនឡាញ​បានទេ គឺ​ត្រូវ​ស៊ើបអង្កេត​ថា តើ​ម្ចាស់​កាស៊ីណូ និង​អ្នក​នៅ​ពីក្រោយ​ការ​ឆបោក ត្រូវ​បាន​នាំមក​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ហើយ​ឬ​នៅ។
លោក កុក អាន សមាជិកព្រឹទ្ធសភា

អ្នកឃ្លាំមើល​បរិស្ថាន​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធាន​ច្បាប់​លើ​ក្រុមហ៊ុន​របស់​លោក កុក អាន កំពុង​ធ្វើ​អាជីវកម្ម​ឈើ​នៅ​ខេត្ត​កោះកុង

0
អ្នកឃ្លាំមើល​បរិស្ថាន ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធាន​ច្បាប់​ឲ្យ​បាន​តឹង​រ៉ឺ​ង​ទៅលើ​ក្រុមហ៊ុន​របស់លោក កុក អាន ការពារ​ព្រៃឈើ​ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​។​

លោក ហ៊ុន ម៉ាណែត រង​ការ​រិះគន់​ថា គេចវេះ​ពី​ការ​ទទួលខុសត្រូវ​រឿង​មន្ត្រី​ពាក់ព័ន្ធ​ការ​ឆបោក​អនឡាញ

0
ប៉ុន្តែ អ្នកឃ្លាំមើល​យល់ថា ការ​អះអាង​របស់ លោក ហ៊ុន ម៉ាណែត នេះ ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​មើលឃើញ​កាន់តែ​ច្បាស់​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​ព្យាយាម​លាក់បាំង និង​ការពារ​ឧក្រិដ្ឋជន​ឆបោក​តាម​អន​ឡាញ។

លោក ហ៊ុន សែន រង​ការ​រិះគន់​បញ្ជា​ឱ្យ​ចាប់​មន្ត្រី​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក ប៉ុន្តែ​មិន​ចាប់​លោក កុក អាន និង លី យ៉ុងផាត់

0
អ្នកឃ្លាំមើល​រិះគន់ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន រឿង​បញ្ជា​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​មន្ត្រី ដែល​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក តាម​អនឡាញ ដោយ​គ្មាន​ការលើកលែង

រដ្ឋាភិបាល​ត្រកូល ហ៊ុន នៅតែ​រង​ការ​រិះគន់​ថា គ្មាន​ឆន្ទៈ​នយោបាយ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ

0
ពួកគាត់​ព្រមាន​ថា បើ​រដ្ឋាភិបាល​ត្រកូល ហ៊ុន នៅតែ​បន្ត​ឱបក្រសោប​ការពារ​មន្ត្រី​ឧកញ៉ា​គ្រាក់ៗ​ដែល​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​នោះ​សេដ្ឋកិច្ចជាតិ​នឹង​កាន់តែ​ខ្ទេចខ្ទាំ ហើយ​កេរ្តិ៍ឈ្មោះ​កម្ពុជា​នឹង​កាន់តែ​អាប់ឱន​លើ​ឆាក​អន្តរជាតិ​បន្ថែម​ទៀត។

អ្នកឃ្លាំមើល​សង្គម​ថា សភា​មិន​ដេញដោល​មន្ត្រីជាន់ខ្ពស់​រឿង​ឆបោក​អនឡាញ បង្ហាញ​ថា ស្ថាប័ន​កំពូល​របស់​ជាតិ​ស្ថិត​ក្នុង​ដៃ​បក្ស​តែមួយ​ការពារ​ឧក្រិដ្ឋជន

0
ការ​អះអាង​នេះ គឺ​បន្ទាប់​ពី រដ្ឋសភា​កម្ពុជា អះអាង​ថា មិន​មាន​គម្រោង​កោះហៅ​សមាជិក​រដ្ឋាភិបាល​មក​សាកសួរ​ពី​ចំណាត់ការ​លើ​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ​នោះ​ទេ ដោយសារតែ​រដ្ឋាភិបាល បាន​អនុវត្ត​ច្បាប់​ដោយមាន​ប្រសិទ្ធភាព​និង​ជឿទុក​ចិត្ត​បាន។

អ្នកឃ្លាំមើល៖ អាជ្ញាធរ​មិន​ស៊ើបអង្កេត​បទឧក្រិដ្ឋ​លើ លោក លី យ៉ុងផាត់ និង​លោក កុក អាន ព្រោះ​ពួកគេ ជា​ប្រភព​លុយ​ដ៏​ធំ​របស់​បក្ស​កាន់អំណាច

0
ពួកគាត់​ថា បើ​ទោះបីជា​អ្នក​ទាំងនោះ​ត្រូវ​បាន​សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ​ចោទប្រកាន់​ពាក់ព័ន្ធ ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​ការ​ជួញដូរ​មនុស្ស​លំដាប់​អន្តរជាតិ​ក្ដី ក៏​គ្មាន​ស្ថាប័នរដ្ឋ ណាមួយ ហ៊ាន​បើក​ការស៊ើបអង្កេត​ទៅលើ​បុគ្គល​ទាំងពីរ​នាក់​នេះ នោះ​ដែរ។

អ្នកច្បាប់​ជំរុញ​ឱ្យ​សភា​ឬ​ព្រឹទ្ធសភា​កោះហៅ​សមាជិក​ខ្លះ​ជាប់ជំពាក់​ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​សួរដេញដោល​ជា​សាធារណៈ

0
ទន្ទឹមគ្នា​នោះ ពួកគាត់​ជំរុញ​ឱ្យ​ជន​រង​ទណ្ឌកម្ម​ពី​អាមេរិក ត្រូវ​ក្លាហាន​ប្ដឹង​អាមេរិក ប្រសិនបើ​ស្អាតស្អំ​មែន។
លោក កុក អាន សមាជិកព្រឹទ្ធសភា

កម្ពុជាប្រកាសលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញជាថ្មីក្រោយអាមេរិកដាក់ទណ្ឌកម្មលើឧកញ៉ា កុក អាន

0
https://youtu.be/m_r72ubjxFI?si=70xQDOaj0L2xc_zBរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានប្រកាសប្ដេជ្ញាជាថ្មីទៀតថា នឹងបោសសម្អាតអំពើឆបោកតាមអនឡាញឱ្យដល់ឫសគល់ចេញពីទឹកដីកម្ពុជា។ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីអាមេរិកដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាមួយរូបទៀតមកពីគណបក្សកាន់អំណាចគឺឧកញ៉ា កុក អាន និងបណ្ដាញបក្ខពួកខ្លួន ២៨នាក់ទៀត ដោយសារតែពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញលក្ខណៈអន្តរជាតិ។អ្នកឃ្លាំមើលថា ការប្រកាសរបស់រដ្ឋាភិបាលត្រកូល «ហ៊ុន» ធ្វើឡើងឱ្យតែល្អមើល និងដើម្បីបំភ័ន្តភ្នែកអន្តរជាតិដោយសារតែមិនបង្ក្រាបជាក់ស្ដែងលើឧកញ៉ា និងមន្ត្រីកំពូលៗជាមេខ្លោងនៅពីក្រោយឧក្រិដ្ឋកម្មនេះ។

យោធា​ថៃ​បាន​ពង្រីក​កម្លាំង​ត្រៀម​ប្រយុទ្ធនៅ​តំបន់​ភ្នំ៦៤២ ព្រំដែន​ខេត្ត​ឧត្តរមានជ័យ ក្រោយ​បណ្ដេញ​ទាហាន​ខ្មែរ

0
ទាហាន​ខ្មែរ​អះអាង​ថា បច្ចុប្បន្ន​កង​កម្លាំង​របស់​កម្ពុជា​បាន​ដកថយ​មក​នៅ​ប៉ែក​ខាង​ក្រោម និង​កំពុង​ស្ថិត​ក្នុង​ក្នុង​ស្ថានភាព​បញ្ឈរ​ជើង ដើម្បី​រង់ចាំ​បញ្ជា​ពី​ថ្នាក់​លើ។