ស្លាក: ចលនាមាតាធម្មជាតិ

មន្ត្រី​រដ្ឋាភិបាល​បារាំង​ថា ខ្លួនតែង​ស្នើរដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិមនុស្ស និង​ដោះលែង​សកម្មជន​បរិស្ថាន​៥រូប

0
ការអះអាងនេះ ធ្វើឡើងនៅក្នុងលិខិតមួយឆ្លើយតបទៅកាន់អង្គការ​អន្តរជាតិ មូលនិធិ ប្រ៊ូណូ មែនសឺរ ( Bruno Manser Fonds) ដែលអំពាវនាវឲ្យអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដាក់សម្ពាធ​លើរដ្ឋាភិបាល​ក្រុងភ្នំពេញ ឱ្យដោះលែងសកម្មជនបរិស្ថាន នៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie summit) ដែលនឹងធ្វើនៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខ។

អង្គការ​អន្តរជាតិ​និង​ម្ចាស់​ពាន់រង្វាន់ណូបែលពិភពលោក ទាមទារ​ឲ្យ​ដោះលែង​​សកម្មជន​បរិស្ថាន​៥រូប ដោយ​គ្មាន​លក្ខខណ្ឌ

0
មន្ត្រីសិទ្ធិមនុស្សយល់​ថា រដ្ឋាភិបាលគួរពិចារណាឡើងវិញចំពោះការដោះលែងសកម្មជនទាំងនោះ ដើម្បីកុំឲ្យកម្ពុជារងភាពអាម៉ាស់កាន់តែខ្លាំងលើឆាកអន្តរជាតិ ដោយសារ​ការឃុំខ្លួន​ពលរដ្ឋ​ទាំង​អយុត្តិធម៌។

ចលនាមាតាធម្មជាតិស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើអន្តរាគមន៍ទៅ​សាលាឧទ្ធរណ៍ ឱ្យកំណត់សវនាការ សកម្មជនបរិស្ថាន៥នាក់

0
ការស្នើសុំនេះ ធ្វើឡើងដោយសារសាលាឧទ្ធរណ៍ បានប្រកាសលើកពេលសវនាការលើ​សំណុំ​រឿង​របស់សកម្មជនចលនាមាតាធម្មជាតិ ដោយគ្មានពេលកំណត់ ដោយគ្រាន់​តែផ្អែកលើធុរៈផ្ទាល់ខ្លួន របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ។

ចលនា​មាតា​ធម្មជាតិ​អះអាង​ថា រដ្ឋាភិបាល​មិន​អនុវត្ត​តាម​ការ​ទាមទារ​របស់​UN​ដោះលែង​សកម្មជន​បរិស្ថាន​​៥​នាក់

0
សកម្មជន​ចលនា​មាតា​ធម្មជាតិ អះអាង​ថា ការណ៍​មិន​អើពើ​អំពី​សំណើ​របស់​អង្គការសហប្រជាជាតិ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​នៅពេល​ខាងមុខ ពីព្រោះ​កំពុង​អនុវត្ត​ខុសពី​ច្បាប់​អន្តរជាតិ។

ម៉ុងហ្កាបេ​ថា​រដ្ឋាភិបាល​នៅតែ​មិន​អើពើ​នឹង​ការ​ទទូច​របស់​អ.ស.ប​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន

0
អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ ចាត់វិធានការ​ជាក់ស្ដែង លើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ​ត្រូវតែ​ដោះលែង អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​ជាជាង​គ្រាន់តែ​អំពាវនាវ។

អ្នកការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​​បរិស្ថាន​៥​រូប

0
ការ​ទាមទារ​នេះ ក្រោយពី​តំណាង​អង្គការ មូលនិធិ​ប្រ៊ូណូ មែនសឺរ (BMF) និង​ចលនា​មាតា​ធម្មជាតិ (MNC) បាន​ទៅ​សុំ​ជួបពិភាក្សា ជាមួយ​អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រង​កូហ្វូនី ប៉ុន្តែ​ពុំបាន​ជោគជ័យ។

សកម្មជន​មាតា​ធម្មជាតិ​រក​ឃើញ​សាឡង់​បូម​ខ្សាច់​ខុសច្បាប់​នៅ​តាម​ព្រែក​ខេត្ត​កោះកុង​ជាច្រើន យក​ទៅ​លក់​ឱ្យ​សិង្ហបុរី​ជា​ថ្មី

0
ពួកគាត់​ថា ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​នេះ មាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន ហើយ​គ្មាន​ព័ត៌មាន​លម្អិត​អំពី​ក្រុមហ៊ុន​ទាំង​នោះ​ឡើយ​។ ពួកគេ​ថា នេះ​ជាហេតុ​ធ្វើ​ឱ្យ​ការប្រព្រឹត្ត​អំពើពុករលួយ អាច​កើត​មាន​យ៉ាង​ងាយស្រួល។

ចលនា​មាតា​ធម្មជាតិ និង​អង្គការ​ដៃគូ​អន្តរជាតិ​ទាមទារ​ឲ្យ​មានការ​ដោះលែង​សកម្មជន​មាតា​ធម្មជាតិ​ទាំង​៥​នាក់

0
នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​អង្គការ​ទាំងពីរ​ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៦ ខែកក្កដា​។

អង្គការ​សង្គម​ស៊ីវិល​ជុំវិញ​ពិភពលោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​សកម្មជន​មាតា​ធម្មជាតិ​៥​នាក់​ឱ្យ​មាន​សេរីភាព​វិញ

0
ការ​ទាមទារ​នេះ ធ្វើឡើង​តាម រយៈ​លិខិត​ចំហ​មួយ​ផ្ញើ​ជូន​លោក ហ៊ុន ម៉ាណែត ដោយ​បញ្ជាក់​ថា យុវជន​បរិស្ថាន​វ័យក្មេង​ទាំងនេះ ជា​ធនធាន​ដ៏​សំខាន់​ក្នុង​កិច្ចការពារបរិស្ថាន និង​សហគមន៍​ដែល​ងាយ​រងគ្រោះ ដែល​គួរតែ​ត្រូវ​បាន​ដោះលែង​ជាបន្ទាន់។

សាធារណជន​បង្ហាញ​ក្តី​អាណិត​ដល់​លោក យីម លាងហ៊ី ដែល​មិន​បាន​ជួប​មុខ​ម្តាយ​ជា​លើក​ចុង​ក្រោយ

0
ពួកគាត់​កោតសរសើរ​ចំពោះ​ការ​លះបង់​ដ៏​ធំធេង​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​រូប​នេះ និង​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​រូប​គាត់​និង​សកម្មជន​ដទៃទៀត។

តំណាងខ្មែរ​ក្រោម​ស្នើ​ឱ្យ​បារាំង​ពិនិត្យ​ឡើងវិញ​ពីច្បាប់​ដែល​បារាំង​ផ្ទេរ​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឱ្យ​វៀតណាម​គ្រប់គ្រង​បន្ត

0
អ្នកច្បាប់លើកឡើងថា នៅមុនពេលអនុម័តច្បាប់ឆ្នាំ ១៩៤៩ នោះបារាំង​មិនបាន​សួរយោបល់របស់ប្រជាពលរដ្ឋខ្មែរក្រោម ដែលជាម្ចាស់ទឹកដី និងនៅមិន​មាន​ច្បាស់​លាស់ជាច្រើនខាងផ្លូវច្បាប់។