ស្លាក: នយោបាយ

លោក រ៉ុង ឈុន ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ស្នើ​អន្តរាគមន៍​ឲ្យ​តុលាការ​កំពូល​សើរើ​សំណុំរឿង​ឡើង​វិញ

0
មន្ត្រី​សិទ្ធិមនុស្ស ចង់​ឃើញ​រដ្ឋាភិបាល ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងអស់​ពាក់ព័ន្ធ​រឿង​នយោបាយ ហើយ​រួមគ្នា​ដោះស្រាយ​បញ្ហា​ជាតិ​ជាធំ។

អាជ្ញាធរ​វៀតណាម​រង​ការ​រិះគន់​ថា បាន​បង្ខំ​ឱ្យ​វត្ត​នៅ​ខ្មែរ​កម្ពុជា​ក្រោម​ដាក់​ទង់ជាតិ​វៀតណាម

0
ពួកគេ​ចាត់ទុក​ការអនុវត្ត​នេះ​ថា ជា​ការ​បង្ខិតបង្ខំ និង​ជា​ការ​ប៉ះពាល់​ដល់​សិទ្ធិ​ប្រតិបត្តិ​ជំនឿ និង​សាសនា​របស់​ប្រជាជន​ខ្មែរ​កម្ពុជា​ក្រោម។

គ្រួសារ​ចាត់ទុក​ការ​ចាប់ខ្លួន​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​ពីរ​រូប​បន្ថែម​ទៀត​ជា​រឿង​នយោបាយ

0
គណបក្សប្រឆាំង​និង សង្គម​ស៊ីវិល លើកឡើង​ថា អាជ្ញាធរ​រដ្ឋាភិបាល ធ្វើ​ឱ្យ​បរិយាកាស​ប្រកួតប្រជែង មិន​មាន​ភាពស្មើគ្នា នៅមុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ ឆ្នាំ​២០២៧។

អ្នកឃ្លាំមើល​ថា ព្រះមហាក្សត្រ​សរសើរ​លោក ហ៊ុន សែន ដោយសារ​មាន​សម្ពាធ

0
សារនេះទំនងជា​ការ​រៀបចំ​របស់​មន្ត្រី​អែបអប​មួយចំនួន​បង្គាប់​ឱ្យ​ព្រះអង្គ មាន​ព្រះបន្ទូល ដើម្បី​ស្អំ​ចិត្ត​រដ្ឋាភិបាល​ត្រកូល​ហ៊ុន។

គណបក្ស​ភ្លើងទៀន និង​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អាជ្ញាធរ​ឈប់​បិទ​សេរីភាព​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត

0
ការ​ទទូច​នេះ បន្ទាប់ពី​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ចាប់​ឃុំខ្លួន​សកម្មជន និង​សមាជិក​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ជា​បន្តបន្ទាប់ ដែល​ចុងក្រោយ គឺ​ការ​ចាប់ខ្លួន​ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ខេត្ត​ឧត្តរមានជ័យ។

អភិបាលខេត្ត​កោះកុង​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ លើក​ស្លាក​គណបក្ស

0
មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា រដ្ឋាភិបាល​គួរ​បើក​លំហ​សេរីភាព​សិទ្ធិ​ធ្វើ​នយោបាយ​របស់​គណបក្ស​ទាំងអស់​ឲ្យ​ស្មើភាព​គ្នា ដោយ​មិន​មាន​ការរើសអើង ទើប​មិន​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ។

លោក ហ៊ុន ម៉ាណែត ជួប​កូនស្រី​លោក កឹម សុខា ក្រោយ​លោក ហ៊ុន សែន លើកលែងទោស​ឱ្យ​លោក កឹម សុខា

0
ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទទួល​ជួប​ជជែក​ការងារ​ជាមួយ​កូនស្រី​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា ក្រោយ​លោក កឹម សុខា ត្រូវ​បាន​លោក ហ៊ុន សែន លើកលែងទោស​កាល​ពី​ពេល​ថ្មីៗ​នេះ។

អ្នកឃ្លាំមើល​ថា ជំនួប​លោក កឹម សុខា និង​ឯកអគ្គរាជទូត​អូស្ត្រាលី​ជា​សញ្ញា​ល្អ​នៃ​សិទ្ធិ​នយោបាយ​

0
ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​លោក កឹម សុខា និង ឯកអគ្គរាជទូត​អូស្ត្រាលី លោក ដឺរិក យីប (Derek Yip) បាន​ជួបគ្នា​ហើយ ស្ថានទូត​អូស្ត្រាលី ក៏បាន​ឲ្យ​ដឹង​ថា លោក​ទាំងពីរ​បាន​ជជែក​គ្នា​អំពី​បញ្ហា​នយោបាយ។

ប្រពន្ធ​លោក ថាច់ សេដ្ឋា និង សាច់ញាតិ​អ្នកទោស​មនសិការ​ទទូច​ឱ្យ​រដ្ឋាភិបាល​ដោះលែង​គ្រួសារ មុន​ការបោះឆ្នោត

0
សង្គម​ស៊ីវិល​លើកឡើង​ថា កាលៈទេសៈ​នេះ គួរតែ​ដល់ពេល​ហើយ ដែល​រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ការប្រតិបត្តិ​ឆន្ទៈ​កែ​លម្អ​ឱ្យ​មាន​ដំណោះស្រាយ​សមស្រប ដើម្បី​ទទួល​បាន​ការ​ជឿ​ទុកចិត្ត ពី​ដៃគូ​អន្តរជាតិ។

អ្នកនយោបាយ​បក្ស​ប្រឆាំង​២​រូប ថ្កោលទោស​សាលក្រម​កំបាំងមុខ​របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន​ថា ជា​រឿង​អយុត្តិធម៌

0
មន្ត្រី​សិទ្ធិមនុស្ស​យល់ឃើញ​ថា រដ្ឋាភិបាល​គួរ​ពិចារណា​កែប្រែ​ច្បាប់​មួយចំនួន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការអនុវត្ត​សិទ្ធិ​របស់​ប្រជាពលរដ្ឋ។

សង្គមស៊ីវិល​ថា ការ​ផ្ដល់​កម្ចី​ដែល​មិន​គោរព​សិទ្ធិមនុស្ស ធ្វើ​ឲ្យ​កូន​បំណុល​ជិត ១៧ម៉ឺនគ្រួសារ លក់ទ្រព្យ​ដោះបំណុល

0
សង្គមស៊ីវិល ដែលតាមដានលក្ខខណ្ឌវិនិយោគ និង​បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា​ទទូចឲ្យ​ធនាគារ​ជាតិ និង អ្នកវិនិយោគដែលផ្ដល់ប្រាក់កម្ចី ទាំងខ្មែរ ទាំងបរទេស ធានាកុំឲ្យមានការរំលោភសិទ្ធិ​កូនបំណុល។