ស្លាក: ព្រំដែនខ្មែរថៃ

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រមូល​ភស្តុតាង​ថៃ​ឈ្លានពាន​ប្តឹង​ថៃ​តាម​យន្តការ​អន្តរជាតិ​ជាជាង​សុំ​ថៃ​ចរចា

0
កម្ពុជា​នៅតែ​អះអាង​ថា ការប្រើ​កម្លាំងយោធា និង​ការបង្កើត​ស្ថានភាព​ថ្មី «fait accompli» មិនអាច​បង្កើត​សិទ្ធិ​ស្របច្បាប់​លើទឹក​ដី​ឈ្លានពាន​បាន​ឡើយ។

មេដឹកនាំ​ថៃ​ប្រកាស​ពង្រឹង​កម្លាំង​ទ័ព​មុន​ការ​បោះឆ្នោត​នៅ​កម្ពុជា​ដោយ​យក​លេស​បារម្ភ​រឿង​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន

0
អ្នកឃ្លាំមើល​ថា ការ​លើកឡើង​របស់​មេ​ដឹកនាំ​ថៃ គឺ​គ្រាន់តែ​ដើម្បី​ការពារ​ប្រជាប្រិយភាព​នយោបាយ និង​បង្ខូចឈ្មោះ​កម្ពុជា ទាំង​ដែល​ភាគី​កម្ពុជា​គ្មាន​សមត្ថភាព​ខាង​ផ្នែក​យោធា ដើម្បី​បង្ក​សង្គ្រាម​ជាមួយ​ភាគី​ថៃ​បាន​នោះ​ឡើយ។

គណៈរដ្ឋមន្ត្រី​ថៃ​អនុម័ត​ថវិកា​ជាង​១៣​លាន​ដុល្លារ​ឱ្យ​យោធា​ពង្រឹង​ប្រព័ន្ធ​ការពារ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា

0
គណៈរដ្ឋមន្ត្រី​ថៃ​អនុម័ត​ថវិកា​ជាង​១៣​លាន​ដុល្លារ​ឱ្យ​យោធា​ពង្រឹង​ប្រព័ន្ធ​ការពារ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា

ក្រសួង​បញ្ជា​ឱ្យ​យោធិន​បើក​គណនី​ធនាគារ ខណៈ​អ្នកវិភាគ​ជំរុញ​ឱ្យ​ពិនិត្យ​បញ្ហា «​ទាហាន​ខ្មោច​» និង​ជីវភាព​កងទ័ព

0
អ្នកវិភាគ​មួយចំនួន​មើលឃើញ​ថា ការកែទម្រង់​នេះ​អាច​ជួយ​បង្កើន​តម្លាភាព និង​កាត់បន្ថយ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បើក​ប្រាក់ខែ ប៉ុន្តែ​ពួកគេ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​បញ្ហា​ទាហាន​ខ្មោច និង​ជីវភាព​កងទ័ព​កំពុង​ជួបប្រទះ​ការ​លំបាក។

រដ្ឋាភិបាល​២៣តុលា សង្ឃឹម​ថា តុលាការICC ចេញ​ដីកា​ចាប់​ខ្លួន​មេដឹកនាំ​ថៃ​ដែល​ឈ្លាន​ពាន​កម្ពុជា

0
ក្តី​រំពឹង​បែបនេះ គឺ​នៅ​មុន​ពេល​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេស​មួយ​នេះ​គ្រោង​ដាក់​ភស្តុតាង​បន្ថែម​ជូន​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC នៅ​ចុងខែ​សីហា​នេះ។

រាជវង្ស​ថៃ​ផ្ដល់​ជំនួយ​ឱ្យ​យោធា​ថៃ បន្ត​សាងសង់​របង​ជញ្ជាំង​ព្រំដែន​នៅ​ខេត្ត​បាត់ដំបង

0
ព្រះអង្គម្ចាស់​ក្សត្រី​ថៃ​អង្គ​នេះ បាន​លើកឡើង​ថា ការ​ផ្ដល់​ជំនួយ​ឱ្យ​យោធា​ថៃ​សង់​របង​ព្រំដែន​នេះ គឺ​ដើម្បី​ប្រឆាំង​នឹង​កម្ពុជា ដែល​ម្ចាស់​ក្សត្រី​ថៃ​រូប​នេះ​ហៅថា​សត្រូវ។

គ្រួសារ​ជនរងគ្រោះ ដែល​ថៃ​ចាប់ខ្លួន​នៅ​ដែនទឹក​ខេត្តកោះកុង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​

0
គ្រួសារ​ជនរងគ្រោះ ដោយសារ កងទ័ពជើងទឹក​ថៃ ចាប់ខ្លួន តាំងពី​ខែកុម្ភៈ នៅ​លើ​ដែនសមុទ្រ​កម្ពុជា ក្នុង​តំបន់​កោះ​យ៉រ ខេត្តកោះកុង ស្នើ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ទាមទារ​ឱ្យ​ថៃ ដោះលែង ពលរដ្ឋ​ខ្មែរ​៣​នាក់ ឱ្យមាន​សេរីភាព​ឡើងវិញ​។ ការទាមទារ​ជាថ្មី​នេះ ក្រោយពី​អាជ្ញាធរ​កម្ពុជា ធ្លាប់​បាន​អះអាង​ថា អ្នក​ទាំង​៣​រូប​នោះ នឹង​ត្រូវ​បាន អាជ្ញាធរ​ថៃ ដោះលែង​នៅ​ថ្ងៃទី​៣០​ខែ កក្កដា...

តំណាង​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​គ្រោង​ជួប​រដ្ឋអាជ្ញា ICC នៅ​ឡាអេ ដើម្បី​ដាក់​ភស្តុតាង​បន្ថែម​ពាក់ព័ន្ធ​ជម្លោះ​កម្ពុជា​-​ថៃ

0
លោក​មិន​ចង់​បង្ហាញ​កាលបរិច្ឆេទ​ជាក់លាក់​នៃ​ការ​ជួប​ជាមួយ​រដ្ឋអាជ្ញា ICC ទេ ដោយសារ​បារម្ភ​ថា អាច​មាន​ការ​ព្យាយាម​រារាំង​ដំណើរការ​ក្រុមការងារ​របស់​លោក ពី​សំណាក់​មន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត។

អ្នកឃ្លាំមើល​សង្គម​ជំរុញ​កម្ពុជា​ប្រើ​យន្តការ​អន្តរជាតិ ដើម្បី​ឆ្លើយតប​ជម្លោះព្រំដែន​ជាមួយ​ថៃ

0
ការ​អះអាង​នេះ បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ទាមទារ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​ជាបន្ទាន់​នូវ​ការសាងសង់​លេណដ្ឋាន​យោធា​ថ្មី​នៅ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ថ្មដា និង​ផែនការ​ពង្រីក​បណ្ដាញ​អគ្គិសនី​របស់​ថៃ​ទៅកាន់​តំបន់​ប្រាសាទ​តា​ក្របី និង​ភ្នំ ៣៥០ ព្រមទាំង​ឱ្យ​ភាគី​ថៃ​ដក​កងកម្លាំង​ចេញពី​តំបន់​ដែល​បាន​កាន់កាប់​ដោយ​ខុសច្បាប់ ដែល​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា។

យោធា​ថៃ​សាងសង់​រូប​សំណាក និង​ត្រៀម​រៀបចំ​ពិធី​នៅ​ប្រាសាទ​តា​ក្របី ដើម្បី​បន្លំ​ព្រឹត្តិការណ៍​ឈ្លានពាន​មក​លើ​កម្ពុជា

0
ក្នុង​នោះ យោធា​ថៃ​បាន​ឃោសនា​ឱ្យ​ពលរដ្ឋ​ថៃ​ចូលរួម​កម្មវិធី​រត់ប្រណាំង​នៅ​តំបន់​ប្រាសាទ​តា​ក្របី ដើម្បី​អូសទាញ​អ្នកទស្សនា និង​ប្រមូល​មូលនិធិ​អភិវឌ្ឍ​ក្នុង​តំបន់​ប្រាសាទបុរាណ​ខ្មែរ​មួយ​នេះ។

ថៃ​បដិសេធ​ការ​ថ្លែង​របស់​មេដឹកនាំ​កម្ពុជា​ដែល​ថា អាមេរិក​បាន​ប្រាប់​ថៃ​ឱ្យ​ឈប់​ឈ្លានពាន​កម្ពុជា

0
ក្រសួង​ការ​បរទេស​ថៃ បាន​ចាត់ទុក​ការ​អះអាង​របស់​មេដឹកនាំ​កម្ពុជា​នេះ គឺ​ជា​ការ​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ ដើម្បី​កេង​ចំណេញ​នយោបាយ។