ស្លាក: ហ៊ុនម៉ាណែត
អ្នកឃ្លាំមើលរិះគន់រដ្ឋាភិបាលមិនធ្វើទំនើបកម្មយោធា តែចង់បញ្ជូនក្មេងទំនើងទៅជួយការងារកងទ័ព
ពួកគាត់ថា ការធ្វើបែបនេះ ពុំមែនជាវិធានការទប់ស្កាត់ក្មេងទំនើង ប្រកបដោយប្រសិទ្ធភាព និងភាពឆ្លាតវៃនោះទេ ផ្ទុយទៅវិញវានឹងបង្កបញ្ហាដល់សន្តិសុខជាតិ។
កម្ពុជាប្រកាសលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញជាថ្មីក្រោយអាមេរិកដាក់ទណ្ឌកម្មលើឧកញ៉ា កុក អាន
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានប្រកាសប្ដេជ្ញាជាថ្មីទៀតថា នឹងបោសសម្អាតអំពើឆបោកតាមអនឡាញឱ្យដល់ឫសគល់ចេញពីទឹកដីកម្ពុជា។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីអាមេរិកដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាមួយរូបទៀតមកពីគណបក្សកាន់អំណាចគឺឧកញ៉ា កុក អាន និងបណ្ដាញបក្ខពួកខ្លួន ២៨នាក់ទៀតដោយសារតែពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញលក្ខណៈអន្តរជាតិ។
អ្នកវិភាគថា កិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» នឹងទាញឱ្យកម្ពុជាស្ថិតក្រោមឥទ្ធិពលចិនកាន់តែខ្លាំង
ប្រទេសចិនកុម្មុយនិស្តគឺជាមេគំនិតក្នុងការរៀបចំកិច្ចប្រជុំនេះជាលើកដំបូងជាមួយកម្ពុជា ខណៈការប្រកួតប្រជែងដណ្ដើមឥទ្ធិពលភូមិសាស្ត្រនយោបាយក្នុងតំបន់កាន់តែកើនឡើងកម្ដៅ។
ថៃធ្វើពិធីបួងសួងនៅប្រាសាទតាក្របី និងត្រៀមជួសជុលឡើងវិញ ក្រោយទាហានថៃបាញ់កម្ទេចពេលសង្គ្រាមឈ្លានពានកម្ពុជា
ភាគីថៃរៀបចំពិធីបួងសួងនេះឡើង ដើម្បីសុំពរជ័យពីបុព្វបុរសអ្នកកសាងប្រាសាទ ដែលជាដូនតាខ្មែរបុរាណ និងប្រកាសជួសជុលប្រាសាទតាក្របី ឡើងវិញ ក្រោយធ្វើសង្គ្រាមឈ្លានពានបានពីកម្ពុជា។
ការដោះស្រាយបញ្ហាព្រំដែនតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស «នៅតែជាជម្រើសដ៏សំខាន់ ជាងការចរចាទ្វេភាគី»
ពួកគាត់ថា ការដោះស្រាយតាមយន្តការចរចាទ្វេភាគីកម្ពុជា អាចពិបាក ទទួលបានទឹកដីដែលថៃកំពុងតែកាន់កាប់នោះមកវិញ។
មន្ត្រីក្រសួងព័ត៌មានកម្ពុជាខឹងសម្បារចំពោះការរិះគន់ថា កម្ពុជាជាប្រទេសឆបោកតាមអនឡាញ
ទោះជាយ៉ាងណា មេដឹកនាំនៃក្រុមគ្រួសារត្រកូល ហ៊ុន ធ្លាប់ទទួលស្គាល់ថា ឧក្រិដ្ឋកម្មឆបោកតាមអនឡាញកំពុងកើតមាននៅកម្ពុជាដែលបានបំផ្លាញសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះប្រទេសជាតិនៅលើឆាកអន្តរជាតិ។
អ្នកឃ្លាំមើលថា លោក ហ៊ុន ម៉ាណែត គួរចាប់ខ្លួនមេខ្លោងធំៗបើចង់បង្ហាញឆន្ទៈបង្ក្រាបបទល្មើសឆបោកអនឡាញជាមួយភាគីចិន
ការលើកឡើងនេះ គឺនៅមុនពេលជំនួបប្រជុំទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ដែលគ្រោងធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ដោយក្នុងនោះ ភាគីទាំងពីរក៏គ្រោងពិភាក្សាពីការបង្ក្រាបបទលើ្មសឆបោកតាមប្រព័ន្ធអនឡាញផងដែរ។
អ្នកឃ្លាំមើលថា គ្រួសារត្រកូលហ៊ុនចាប់យកឱកាសដែលព្រះមហាក្សត្រព្យាបាលនៅប៉េកាំង ដើម្បីភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយមេដឹកនាំចិន
លោក គឹម សុខ ថា ក្រុមគ្រួសារត្រកូលហ៊ុន តែងតែចាត់ទុកព្រះមហាក្សត្រកម្ពុជាសព្វថ្ងៃគឺជាឧបសគ្គរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងជាមួយមេដឹកនាំប្រទេសចិន
ថៃបានធ្វើសកម្មភាពឈ្លានពានទឹកដីកម្ពុជានៅតាមបណ្ដោយព្រំដែន ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី
ទាហានខ្មែរបន្តថា នៅតាមតំបន់ព្រំដែន ទាហានថៃបានបណ្ដេញទាហានខ្មែរ មិនឱ្យចូលក្បែរបន្លាលួសនោះឡើយ ដោយពួកគេនៅតែព្យាយាមរាយបន្លាលួស កាយប្រឡាយ និងសាងសង់សំណង់ក្នុងទីតាំងជាច្រើនទៀត ដែលពួកគេដណ្ដើមបានពីកម្ពុជា។
កម្ពុជា និងថៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅតំបន់ព្រំដែនក្នុងទម្រង់ផ្សេងគ្នា
កម្ពុជា និងថៃបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី នៅតំបន់ព្រំដែនក្នុងទម្រង់ម្យ៉ាងម្នាក់។ នៅខាងប្រទេសថៃ ក្រុមយោធាបានបញ្ចុះបញ្ចូលឱ្យក្រុមប្រជាពលរដ្ឋបាននាំគ្នាមកលេងកម្សាន្តនៅតំបន់ព្រំដែន ក្នុងទីតាំងដែលយោធាថៃបានឈ្លានពានដណ្ដើមកាន់កាប់ពីកម្ពុជា។
















