ស្លាក: ហ៊ុនម៉ាណែត
អ្នកវិភាគថា លោក ហ៊ុន សែន ទៅចិន ដើម្បីស្នើសុំជំនួយ និងប្រាក់កម្ចីបន្ថែម
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសថា នឹងដឹកនាំមន្ត្រីគ្រាក់ៗទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី២៥ ខែមិថុនា។
យោធាថៃកាត់ឆ្វៀលដីដែលឈ្លានពានបានពីកម្ពុជាឱ្យពលរដ្ឋ និងពង្រីកកម្លាំងប្រយុទ្ធនៅតំបន់ព្រំដែន
ចំណែកនៅតំបន់ព្រំដែនមួយចំនួនដូចជាតំបន់ខេត្តព្រះវិហារ ក៏មានភាពតានតឹងដែរ ដោយយោធាថៃនៅតែបន្តបញ្ជូនកងទ័ព និងសព្វាវុធមកតំបន់ព្រំដែន។
រដ្ឋាភិបាលកម្ពុជារងការចោទថា ប្រើវិធីសាស្ត្របង្ខំឱ្យអ្នកជាប់ឃុំសារភាពដើម្បីបំបិទមាត់ការរិះគន់
ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែសណ្តោសប្រោសប្រណីចំពោះជនទាំងឡាយណា ដែលធ្លាប់បានប្រព្រឹត្តខុសហើយដឹងខ្លួន និងចេះកែខ្លួន។
អ្នកវិភាគស្នើឱ្យរដ្ឋាភិបាលស្ដារប្រព័ន្ធប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋ ដើម្បីទាក់ទាញការវិនិយោគពីអាមេរិក
ការស្នើនេះ ធ្វើឡើងក្រោយពីសហរដ្ឋអាមេរិក និងកម្ពុជា កាលពីពេលថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ លើវិស័យអាកាសយានដ្ឋាន តម្លៃ១០០លានដុល្លារ បន្ទាប់ពីប្រទេសទាំងពីរ មានភាពរកាំរកូសផ្នែកទំនាក់ទំនងអស់ជាច្រើនឆ្នាំ។
យោធាថៃពង្រឹងកម្លាំងទ័ពនៅតាមព្រំដែន ក្រោយសង្ស័យថា កម្ពុជាបញ្ជូនរថក្រោះមកតំបន់ព្រំដែន
អ្នកឃ្លាំមើលលើកឡើងថា ភាគីកម្ពុជា និងថៃគួរតែបង្កើតក្រុមផ្ទៀងផ្ទាត់ព័ត៌មានជាមួយគ្នា ជុំវិញការសកម្មភាពយោធានៅតាមព្រំដែន ដើម្បីបង្ការកុំឱ្យមានការយល់ច្រលំ ដែលបណ្ដាលឱ្យមានភាពតានតឹងនៅតំបន់ព្រំដែនសាជាថ្មី។
យោធាថៃដណ្ដើមកាន់កាប់ភ្នំ៣២៣ ដោយស្ងាត់ៗ នៅតំបន់ព្រំដែនស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
ទាហានខ្មែរអះអាងថា យោធាថៃបានចូលកាន់កាប់ភ្នំ៣២៣នេះ តាំងពីអំឡុងផ្ទុះសង្គ្រាមតាមព្រំដែនកាលពីចុងឆ្នាំ២០២៥ មកម្ល៉េះ ដោយទាហានថៃបានផ្លោងគ្រាប់កាំភ្លើងធំមិនដល់១០គ្រាប់នោះឡើយ។
យោធាថៃបានបែងចែកការគ្រប់គ្រងក្នុងតំបន់ព្រំដែន ដែលដណ្ដើមបានពីកម្ពុជាជាទម្រង់ផ្សេងៗគ្នា
ចំណែកឯនៅតំបន់ដែលមានភាពតានតឹង ដូចជាតំបន់មុំបី អានសេះ និងអូរស្មាច់ យោធាថៃបានពង្រីកកម្លាំងទ័ព និងសព្វាវុធធុនធ្ងន់ជាដំណាក់កាល។
អ្នកជំនាញថា កិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសរុស្ស៊ី នឹងមិនមានឥទ្ធិពលសម្រាប់ជម្លោះ កម្ពុជា-ថៃនោះទេ
ប៉ុន្តែ ពួកគាត់យល់ថា អំឡុងពេលលោក ហ៊ុន ម៉ាណែត កំពុងមានវត្តមាន នៅប្រទេសរុស្ស៊ី កម្ពុជាអាចពង្រឹងទំនាក់ទំនងល្អជាមួយរុស្ស៊ី ដើម្បីបង្កើនការទិញសព្វាវុធ ក្នុងតម្លៃសមល្មម និងបង្កើនការវិនិយោគលើវិស័យថាមពលជាដើម។
ថៃបង្ហាញវត្តមានតំណាងគណៈកម្មាធិការពីររូបដែលត្រូវចូលរួមក្នុងកិច្ចចរចាផ្សះផ្សាដោយបង្ខំរបស់ UNCLOS ជាមួយកម្ពុជា
សមាសភាពគណៈកម្មាធិការសម្របសម្រួល ដែលកម្ពុជានិងថៃបានជ្រើសរើស គឺជាអ្នកដែលមានជំនាញ និងបទពិសោធន៍ដោះស្រាយជម្លោះដែនសមុទ្រដូចៗគ្នា។
រដ្ឋាភិបាលឯករាជ្យ២៣តុលាជំរុញឲ្យលោក ហ៊ុន ម៉ាណែត បង្ខំថៃឲ្យលើកយកបង្គោលព្រំដែនលេខ៧៣ ទៅដាក់នៅទីតាំងដើម
បង្គោលព្រំដែនលេខ៧៣ ជាបង្គោលព្រំដែនចុងក្រោយគេបង្អស់នៅចាំយាម ស្ថិតនៅក្នុងខេត្តកោះកុង។ លោកថា បង្គោលព្រំដែនលេខ៧៣ នេះមានសារៈសំខាន់















