ស្លាក: ហ៊ុនម៉ាណែត

មន្ត្រីយោធាផ្កាយមួយនៅខេត្តបាត់ដំបង រងការចោទជួលវីឡាឱ្យបណ្ដាញឆបោកអនឡាញ

អាជ្ញាធរ​បន្ត​បង្ក្រាប​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ដែល​លួច​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​នៅ​តាម​ផ្ទះ

0
អ្នកឃ្លាំមើល​រិះគន់​ថា ប្រសិនបើ​រដ្ឋាភិបាល​ក​ម្ពុជា​នៅតែ​ផ្ដោត​លើ​ការ​បង្ក្រាប​តែ​ជនល្មើស​តូចតាច ហើយ​កាង​ការពារ​ឱ្យ​មេខ្លោង​ធំៗ​ឱ្យ​រួច​ផុត​ពី​សំណាញ់​ច្បាប់ នោះ​ក្រុម​ឧក្រិដ្ឋជន​នឹង​ពង្រីក​បណ្ដាញ​ឆបោក​តាម​អនឡាញ​កាន់តែ​ធំ និង​បង្ក​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​សេដ្ឋកិច្ច។

យុវជន​ខ្មែរ​នៅ​ជប៉ុន​គ្រោង​បាតុកម្ម​ទាមទារ​ឱ្យ​កម្ពុជា​ប្តឹង​ថៃ​ទៅ ICJ និង​ឱ្យ​ដោះលែង​អ្នក​ទោស​មនសិការ

0
អ្នកវិភាគ​យល់​ថា នេះ​ជា​រឿង​សមស្រប​នៅក្នុង​កាលៈទេសៈ​នេះ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​អន្តរជាតិ​បានដឹង​ពី​ការឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា។

អ្នកឃ្លាំមើល​រិះគន់​លោក ហ៊ុន ម៉ាណែត រឿង​មិន​បង្រួម​ក្រសួង​គឺ​ដើម្បី​ការពារ​អំណាច

0
ការ​លើកឡើង​នេះ ក្រោយពី​លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​សារ​យ៉ាង​វែង​អន្លាយ រក​ហេតុផល​ការពារ​ខ្លួន ក្នុង​ការ​ប្រកាស​មិន​បង្រួម​ក្រសួង បើទោះបីជា មហាជន និង​ក្រុម​បញ្ញវន្ត ទទូច​ឱ្យ​រដ្ឋាភិបាល​បង្រួម​ក្រសួង​ក្ដី។

មេដឹកនាំ​ថៃ​ប្រកាស​ពង្រឹង​កម្លាំង​ទ័ព​មុន​ការ​បោះឆ្នោត​នៅ​កម្ពុជា​ដោយ​យក​លេស​បារម្ភ​រឿង​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន

0
អ្នកឃ្លាំមើល​ថា ការ​លើកឡើង​របស់​មេ​ដឹកនាំ​ថៃ គឺ​គ្រាន់តែ​ដើម្បី​ការពារ​ប្រជាប្រិយភាព​នយោបាយ និង​បង្ខូចឈ្មោះ​កម្ពុជា ទាំង​ដែល​ភាគី​កម្ពុជា​គ្មាន​សមត្ថភាព​ខាង​ផ្នែក​យោធា ដើម្បី​បង្ក​សង្គ្រាម​ជាមួយ​ភាគី​ថៃ​បាន​នោះ​ឡើយ។

អ្នកឃ្លាំមើល​ទទូច​ឱ្យ​បារាំង​លុប​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី បើ​លោក ហ៊ុន ម៉ាណែត មិន​អើពើ​ករណី​លោក លិម គិមយ៉ា

0
ពួកគេ​ក៏​ទាមទារ​ឱ្យ​បារាំង​ដាក់​សម្ពាធ​លើ​កម្ពុជា​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​ផង​ដែរ។

អាជ្ញាធរ​បន្ត​បង្ក្រាប​ទីតាំង​ឆបោក​តាម​អនឡាញ​ដោយ​ឃាត់ខ្លួន​មនុស្ស​ជាង​១០០​នាក់

0
អ្នកឃ្លាំមើល​យល់ឃើញ​ថា ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​មិនអាច​លុបបំបាត់​នោះ​ទេ ប្រសិនបើ​អាជ្ញាធរ​បង្ក្រាប​មិន​ចំ​គោលដៅ។

ពលរដ្ឋ​រិះគន់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ដែល​ខ្វល់​តែ​រឿង​បំបែក​សំឡេង​ប្រឆាំង​តាមរយៈ​ការ​ផ្តល់​តួនាទី​ឱ្យ​ចុះចូល ខណៈ​ថៃ​បន្ត​ឈ្លានពាន​ទឹកដី​ខ្មែរ

0
ការ​រិះគន់​នេះ​ធ្វើឡើង​បន្ទាប់​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត បាន​ផ្តល់​តួនាទី​ដល់​កូនស្រី​លោក កឹម សុខា គឺ​កញ្ញា កឹម មនោ​វិទ្យា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ដើម្បី​ជួយ​ការងារ​រដ្ឋាភិបាល​ទាំង​ដែល​តុលាការ​នៅតែ​បន្ត​រឹតត្បិត​សេរីភាព​នយោបាយ​របស់​លោក កឹម សុខា។ ពលរដ្ឋ ចាត់ទុក​ទង្វើ​មេដឹកនាំ​កម្ពុជា ជា​រឿង​អត់​បានការ និង​ជា​ការ​បំផ្លាញ​ជាតិ​ឯង។

កម្ពុជា​-​អាមេរិក​បង្កើន​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន និង​បណ្ដាញ​លាង​លុយ​តាម​គ្រីបតូ

0
អ្នកវិភាគ​ថា ការ​ចែករំលែក​ព័ត៌មាន​ស៊ើបការណ៍ និង​ការអនុវត្ត​ច្បាប់​ដោយ​មិន​រើសអើង គឺជា​កត្តា​សំខាន់​សម្រាប់​ធានា​ថា ការ​បង្ក្រាប​មិន​ត្រឹមតែ​ចាប់បាន​អ្នក​ប្រព្រឹត្ត​កម្រិត​ក្រោម​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​ឈាន​ដល់​មេខ្លោង​នៅ​ពីក្រោយ​បណ្ដាញ​ឧក្រិដ្ឋកម្ម។

គណៈរដ្ឋមន្ត្រី​ថៃ​អនុម័ត​ថវិកា​ជាង​១៣​លាន​ដុល្លារ​ឱ្យ​យោធា​ពង្រឹង​ប្រព័ន្ធ​ការពារ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា

0
គណៈរដ្ឋមន្ត្រី​ថៃ​អនុម័ត​ថវិកា​ជាង​១៣​លាន​ដុល្លារ​ឱ្យ​យោធា​ពង្រឹង​ប្រព័ន្ធ​ការពារ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា

លោក ហ៊ុន ម៉ាណែត ថា​ការ​ផ្ដល់​តួនាទី​ឱ្យកញ្ញា កឹម មនោវិទ្យា ជា​ការ​ផ្សះផ្សា​ជាតិ និង​ជួយ​ជាតិ

0
លោក ហ៊ុន ម៉ាណែ​ត ក៏បាន​ប្រកាស​ស្វាគមន៍​អ្នកនយោបាយ​គ្រប់​និន្នាការ​ឲ្យ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​របស់​លោក ប្រសិនបើ​ចង់​ជួយ​ជាតិ​។ មន្ត្រី​បក្ស​ប្រឆាំង​ចាត់ទុក​ការ​បង្រួបបង្រួម​ជាតិ​របស់​លោក ហ៊ុន ម៉ា​ណែ​ត គឺជា​កលល្បិច​ដ៏​ពិសពុល។

សង្គមស៊ីវិល​ថា ការ​ផ្ដល់​កម្ចី​ដែល​មិន​គោរព​សិទ្ធិមនុស្ស ធ្វើ​ឲ្យ​កូន​បំណុល​ជិត ១៧ម៉ឺនគ្រួសារ លក់ទ្រព្យ​ដោះបំណុល

0
សង្គមស៊ីវិល ដែលតាមដានលក្ខខណ្ឌវិនិយោគ និង​បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា​ទទូចឲ្យ​ធនាគារ​ជាតិ និង អ្នកវិនិយោគដែលផ្ដល់ប្រាក់កម្ចី ទាំងខ្មែរ ទាំងបរទេស ធានាកុំឲ្យមានការរំលោភសិទ្ធិ​កូនបំណុល។