ស្លាក: កឹម សុខា
លោក ហ៊ុន សែន លើកលែងទោសជាប់ពន្ធនាគារឲ្យលោក កឹម សុខា ប៉ុន្ដែគ្មានសិទ្ធិធ្វើនយោបាយ
https://youtu.be/QFnYrxraBFUមេបក្សកាន់អំណាច និងជាប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន បានចេញព្រះរាជក្រឹត្យលើកលែងទោសជាប់ពន្ធនាគារឲ្យលោក កឹម សុខា ប៉ុន្តែទោសបន្ថែមនៅតែរក្សាដដែល។អ្នកឃ្លាំមើល យល់ថា លោក ហ៊ុន សែន គ្រាន់តែបើកផ្លូវឲ្យលោក កឹម សុខា មានសេរីភាពទៅមើលម្តាយ និងទៅបួស ប៉ុន្តែគ្មានសិទ្ធិសេរីភាពពេញលេញ ដូចជាការធ្វើនយោបាយនោះទេ។តើការដោះលែងលោក កឹម សុខា នេះ ជាដំណើរឈានទៅរកការផ្សះផ្សាជាតិ ឬយ៉ាងណា?សូមអញ្ជើញលោកអ្នកនាងទស្សនាបទសម្ភាសន៍អំពីរឿងនេះ៖អ្នកសម្របសម្រួល៖...
លោក ហ៊ុន សែន លើកលែងទោសជាប់ពន្ធនាគារឲ្យលោក កឹម សុខា តែទោសបន្ថែមនៅដដែល
លិខិតលើកលែងទោសដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន បញ្ជាក់ថា ការលើកលែងទោសនេះធ្វើឡើងចំពោះការផ្ដន្ទាទោសលោក កឹម សុខា ចំនួន ២៧ឆ្នាំ តាមអំណាចសាលដីកាសាលាឧទ្ធរណ៍កាលពីថ្ងៃទី៣០ មេសា ២០២៦ ប៉ុន្តែ មិនអនុវត្តចំពោះទោសបន្ថែមឡើយ។
ពលរដ្ឋចង់ឃើញរដ្ឋាភិបាលដោះលែងលោក កឹម សុខា ឱ្យមានសេរីភាពដើម្បីមើលថែម្ដាយចាស់ជរា និងផ្សះផ្សាជាតិ
ពលរដ្ឋខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក មានទស្សនៈដូចៗគ្នា ដោយចង់ឃើញរដ្ឋាភិបាលត្រកូល«ហ៊ុន» ដោះលែង មេបក្សប្រឆាំង គឺ លោក កឹម សុខា ដែលកំពុងកើតទុក្ខជាទម្ងន់ដោយសារតែអ្នកម្ដាយ មានជំងឺធ្ងន់ធ្ងរ
លោក កឹម សុខា បានទៅជួបម្ដាយដែលកំពុងដេកឈឺធ្ងន់ធ្ងរដោយផ្ទាល់ ក្រោយពីតុលាការបានអនុញ្ញាត
ការជួបនេះតុលាការបានអនុញ្ញាតឱ្យបានតែរយៈពេល ១ម៉ោងប៉ុណ្ណោះ ដោយមានវត្តមានមន្ត្រីប៉ូលិស និងតុលាការអមដំណើរលោក។
លោក កឹម សុខា សុំតុលាការទៅជួបមុខម្តាយផ្ទាល់នៅដង្ហើមចុងក្រោយ
អ្នកឃ្លាំមើល យល់ថា ទង្វើរបស់តុលាការ និងរដ្ឋាភិបាលក្រុងភ្នំពេញ មិនត្រឹមតែបំបិទសេរីភាពរូបកាយលោក កឹម សុខា នោះទេ ប៉ុន្តែជាការដាក់ទណ្ឌកម្មផ្លូវចិត្តដ៏ឃោរឃៅ ក្រោមលេសនៃការអនុវត្តច្បាប់។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ចង់ឃើញកម្ពុជាដោះលែងអ្នកទោសមនសិការនៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
អ្នកឃ្លាំមើលសង្គមអះអាងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែបន្តរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិធ្វើនយោបាយ និងសារព័ត៌មាន។
អ្នកឃ្លាំមើលថា កម្ពុជាគួរតែដោះលែងអ្នកទោសនយោបាយដើម្បីផ្សះផ្សាជាតិ ខណៈកម្ពុជាសរសើរការដោះលែងនៅមីយ៉ាន់ម៉ា
អ្នកឃ្លាំមើលថា កម្ពុជាគួរតែដោះលែងអ្នកនយោបាយ ដើម្បីផ្សះផ្សា និងបង្រួបបង្រួម ជាតិឡើងវិញ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។
ឧត្តមស្នងការអ.ស.បជំរុញឲ្យអាជ្ញាធរកម្ពុជាដោះលែងលោក កឹម សុខា និងអ្នកដែលត្រូវបានឃុំខ្លួនតាមទំនើងចិត្ត
UN ចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភអំពីការតម្កល់សេចក្តីសម្រេចផ្តន្ទាទោសប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឲ្យជាប់ពន្ធនាគារ២៧ឆ្នាំ និងបន្ថែមទោសមិនឲ្យចេញពីប្រទេសកម្ពុជា៥ឆ្នាំទៀតពីបទក្បត់ជាតិ។
អាមេរិកខកចិត្តចំពោះការបន្តចោទប្រកាន់លោក កឹម សុខា
អាមេរិកសម្ដែងការខកចិត្តចំពោះការចោទប្រកាន់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា និងបន្តទាមទារឱ្យដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌។
សហគមន៍អន្តរជាតិប្រតិកម្មយ៉ាងខ្លាំងចំពោះការបន្តផ្ដន្ទាទោសលោក កឹម សុខា
សាលាឧទ្ធរណ៍នៅថ្ងៃទី៣០មេសានេះ បានសម្រេចតម្កល់សាលក្រមសាលាដំបូងលើលោក កឹម សុខា ដដែល ដោយរក្សាទោសជាប់ពន្ធនាគារ ២៧ឆ្នាំដដែល ក្រោមបទចោទប្រកាន់ពីបទ «ក្បត់ជាតិ»។















