ស្លាក: កឹម សុខា

អ្នកឃ្លាំមើល​ថា មហាជន​នៅតែ​បាត់​ទំនុកចិត្ត​លើ​លោក កឹម សុខា ទោះ​លោក​មិន​ចុះ​ចូល​បក្ស​កាន់​អំណាច

0
ការ​លើកឡើង​នេះ ក្រោយពី​កញ្ញា កឹម មនោវិទ្យា ប្រាប់​ទី​ផ្នែក​ងារ​សារព័ត៌មាន​អន្តរជាតិ AFP ថា​តួនាទី​ប្រេសិត​ពិសេស​ដែល​លោក ហ៊ុន ម៉ាណែត ផ្តល់​ឱ្យ មិន​ពាក់ព័ន្ធ​នឹង​ឪពុក​របស់​កញ្ញា និង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត ថា​ការ​ផ្ដល់​តួនាទី​ឱ្យកញ្ញា កឹម មនោវិទ្យា ជា​ការ​ផ្សះផ្សា​ជាតិ និង​ជួយ​ជាតិ

0
លោក ហ៊ុន ម៉ាណែ​ត ក៏បាន​ប្រកាស​ស្វាគមន៍​អ្នកនយោបាយ​គ្រប់​និន្នាការ​ឲ្យ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​របស់​លោក ប្រសិនបើ​ចង់​ជួយ​ជាតិ​។ មន្ត្រី​បក្ស​ប្រឆាំង​ចាត់ទុក​ការ​បង្រួបបង្រួម​ជាតិ​របស់​លោក ហ៊ុន ម៉ា​ណែ​ត គឺជា​កលល្បិច​ដ៏​ពិសពុល។

ទស្សនៈ​ជុំវិញ​ការ​​តែងតាំង​កញ្ញា កឹម មនោវិទ្យា ជា​ប្រេសិត​ពិសេស របស់​លោក​ហ៊ុន ម៉ាណែត

0
អ្នកខ្លះ​យល់ថា​នេះ​ជា​របត់​​នយោបាយ​ថ្មី នៃ​ការផ្សះផ្សា​ជាតិ​ខណៈ អ្នកខ្លះ​ទៀត​ថា ជា​ការ​បញ្ចប់ជីវិត​នយោបាយ​របស់​លោក កឹម សុខា។

លោក ហ៊ុន ម៉ាណែត តែងតាំងកូនស្រីលោក កឹម សុខា ជាប្រេសិតពិសេសរបស់លោក មានឋានៈស្មើរដ្ឋមន្ត្រី

0
របត់ថ្មីនេះ បានចោទជាសំណួរថា តើការតែងតាំងកញ្ញា កឹម មនោវិទ្យា ជាប្រេសិតពិសេសរបស់លោក ហ៊ុន ម៉ាណែត គឺជាសញ្ញានៃការបង្រួបបង្រួមជាតិ ឬគ្រាន់តែជាល្បែងនយោបាយ ដើម្បីបម្រើប្រយោជន៍បុគ្គល?

អ្នកឃ្លាំមើល​ថា ជំនួប​លោក កឹម សុខា និង​ឯកអគ្គរាជទូត​អូស្ត្រាលី​ជា​សញ្ញា​ល្អ​នៃ​សិទ្ធិ​នយោបាយ​

0
ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​លោក កឹម សុខា និង ឯកអគ្គរាជទូត​អូស្ត្រាលី លោក ដឺរិក យីប (Derek Yip) បាន​ជួបគ្នា​ហើយ ស្ថានទូត​អូស្ត្រាលី ក៏បាន​ឲ្យ​ដឹង​ថា លោក​ទាំងពីរ​បាន​ជជែក​គ្នា​អំពី​បញ្ហា​នយោបាយ។

ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ចង់​ឃើញ​លោក កឹម សុខា មាន​សេរីភាព​នយោបាយ​ពេញលេញ

0
ក្រៅ​ពី​នេះ ពួកគាត់​ថា ក៏​ចង់​ឃើញ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​នយោបាយ​ផ្សេងទៀត ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​យក​ពេល​ដោះស្រាយ​វិបត្តិ​ជាតិ​ធំៗ​ដែល​កំពុង​កើតឡើង។

លោក កឹម សុខា គ្រោង​ចុះ​ជួប​ពលរដ្ឋ​ភៀស​សឹក​ក្រោយ​មាន​សិទ្ធិ​ធ្វើដំណើរ​ពេញលេញ

0
អ្នកឃ្លាំមើល​លើកឡើង​ថា ការ​អនុញ្ញាតឱ្យ​លោក កឹម សុខា មាន​សេរីភាព​ត្រឹមតែ​ជួប​ពលរដ្ឋ និង​កងទ័ព គឺជា​លំហ​សេរីភាព​មនុស្សធម៌​កម្រិត​តូចតាច ប៉ុន្តែ​មិនអាច​ដោះស្រាយ​ទុក្ខវេទនា​របស់​ពលរដ្ឋ​ភៀស​សឹក វិបត្តិ​នយោបាយ និង​បញ្ហា​អាយុជីវិត​ជាតិ​ជាច្រើន​ទៀត​បានទេ។

លោក កឹម សុខា ទទួលបាន​សិទ្ធិ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​វិញ​

0
នេះបើ​យោងតាម​ព្រះ រាជក្រឹត្យ​លើកលែងទោស​របស់​ព្រះមហាក្សត្រ ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​២៤ កក្កដា​​នេះ ។​

អ្នកឃ្លាំមើល​ថា សារ​រំលែក​ទុក្ខ​របស់​លោក ហ៊ុន សែន ចំពោះ​មរណភាព​ម្ដាយ លោក កឹម សុខា គ្រាន់តែ​ជា​សីលធម៌ តែ​គ្មាន​ចេតនា​ផ្ដល់​សេរីភាព​នយោបាយ​ទេ

0
សារ​រំលែក​ទុក្ខ​ទាំងនោះ មក​ពី​មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រជាពលរដ្ឋ​ទូទៅ និង ពី​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា រួម​ទាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែរ។

អាមេរិក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សិទ្ធិ​សេរីភាព​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោយ​ដោះលែង​លោក កឹម សុខា

0
ការ​លើកឡើង​នេះ ស្របពេល ស្ថានទូត​អាមេរិក​សាទរ​ចំពោះ​ការ​លើកលែងទោស ដល់​លោក កឹម សុខា។

អាជ្ញាធរ​រារាំង​និង​ស្រែក​សម្លុត​មិន​ឱ្យ​អតិថិជន​ក្រុមហ៊ុន ហួយ វ័ន តវ៉ា​នៅមុខ​ស្ថានទូត​ចិន

0
មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​ដល់​កម្លាំង​អាជ្ញាធរ​ឱ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ និង​តាម​យាយី​ជនរងគ្រោះ ព្រមទាំង​ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចេញមុខ​ដោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​កុំឱ្យ​កម្ពុជា​កាន់តែ​រង​ភាព​អាម៉ាស់​លើ​ឆាក​អន្តរជាតិ​បន្ថែម​ទៀត។