ស្លាក: ឆបោកតាមអនឡាញ

លោក ហ៊ុន សែន រង​ការ​រិះគន់​ថា មិន​អើពើ​ពី​ទុក្ខ​លំបាក​ជនរងគ្រោះ ដែល​ដោះស្រាយ​ឱ្យ​តែ​លោក ហេង ឡុង

0
អ្នកឃ្លាំមើល​លើកឡើង​ថា មូលហេតុ​ដែល​ជនរងគ្រោះ​មិនអាច​ទទួល​បាន​ពន្លឺយុត្តិធម៌ ឬ​ទាម​ទារ​លុយ​របស់​ខ្លួន​មកវិញ​គឺ​ដោយសារតែ​រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» និង​ប្រព័ន្ធ​តុលាការ​បាន​ជាន់ឈ្លី​ប្រព័ន្ធ​ច្បាប់ ដើម្បី​ការពារ​ផលប្រយោជន៍​ឱ្យ​ក្រុម​សាច់ញាតិ​នៃ​សមាជិក​ត្រកូល ហ៊ុន។

«កម្ពុជា​បរាជ័យ​បង្ក្រាប​បទល្មើស​អនឡាញ​ដោយសារ​គប់​គិត​គ្នា​រវាង​សមត្ថកិច្ច និង​ក្រុម​ឧក្រិដ្ឋជន»

0
អង្គការ​ដដែល​ថា ការ​បរាជ័យ​នេះ​គឺ ដោយសារតែ​អាជ្ញាធរ ខកខាន​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​នៃ​ការ​ជួញដូរ និង​មានការ​គប់គិត​គ្នា​រវាង​សមត្ថកិច្ច និង​ក្រុម​ឧក្រិដ្ឋជន ដោយ​បាន​អនុញ្ញាត​ឱ្យ​ក្រុម​ឆបោក​គេចវេស​ពី​ការ​វាយឆ្មក់។

មន្ត្រី​យោធា​ផ្កាយ​១ លោក អូន សុខសិលា រត់គេច​ខ្លួន​ក្រោយ​បែក​ការ​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ឆបោក​​អនឡាញ

0
កូនប្រុស​របស់​មេ​យោធា​ដ៏​មាន​ឥទ្ធិពល​រូប​នេះ​ក៏​កំពុង​រត់គេច​ខ្លួន បន្ទាប់ពី​ទទួល​ស្គាល់​ថា ផ្ទះ​វីឡា​ដែល​សមត្ថកិច្ច​ចូល​បង្ក្រាប​នៅ​កណ្ដាល​ក្រុង​បាត់ដំបង​គឺជា​កម្មសិទ្ធិ​របស់​ខ្លួន។

មន្ត្រី​​ផ្កាយ​មួយ​ម្នាក់​នៅ​បាត់ដំបង​រង​ការ​ចោទ​ថា ជួល​វីឡា​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​អនឡាញ

0
មន្ត្រី​សិទ្ធិមនុស្ស​ទាមទារ​ឱ្យ​អាជ្ញាធរ​បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​លើ​មន្ត្រី និង​អ្នក​មាន​អំណាច​ដែល​ឃុបឃិត ឬ​ផ្ដល់​ទីតាំង​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ប្រើប្រាស់។

សមត្ថកិច្ច​នៅតែ​បន្ត​រក​ឃើញ​បណ្ដាញ​ឧក្រិដ្ឋជន​បន្ត​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ

0
មន្ត្រី​បក្ស​ប្រឆាំង​ថា ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​ដែល​រីក​រាលដាល​ពាសពេញ​ប្រទេស​នេះ គឺជា​ប្រព័ន្ធ​ដែល​រៀបចំ និង​ការពារ​ដោយ​រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» ដើម្បី​ប្រមូល​លុយ​ចិញ្ចឹម​អំណាច ដូច្នេះ​របប​នេះ​នឹង​មិន​បំផ្លាញ​មេខ្លោង​ធំៗ​ឡើយ។

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​អាជ្ញាធរ​ខេត្តកំពត​បង្ហាញ​ព័ត៌មាន​ការ​ឃាត់ខ្លួន​សមត្ថកិច្ច​ដែល​លួច​សម្ភារៈ​ក្នុង​អគារ​ឆបោក​តាម​អនឡាញ

0
ពួកគាត់​យល់ថា អាជ្ញាធរ​គួរ​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ និង​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​វប្បធម៌​និទ្ទណ្ឌភាព និង​ព្រមាន​ដល់​មន្ត្រី​នគរបាល​ដទៃ​ទៀត​កុំឱ្យ​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។

យុវជន​ខ្មែរ​រងគ្រោះ​ព្រោះ​បណ្ដាញ​ឧក្រិដ្ឋជន​បង្រៀន​ឱ្យ​ចេះ​ឆបោក​តាម​អនឡាញ

0
អ្នក​ធ្លាប់​ធ្វើការ​ក្នុង​វិស័យ​នេះ​អះអាង​ថា មុន​ចូល​ប្រឡូក​ប្រឡាក់​ក្នុង​ការងារ​ឆបោក​តាម​អន​ឡាញ​ជាមួយ​បណ្ដាញ​ឧក្រិដ្ឋជន​ចិន បុគ្គលិក​ខ្មែរ​ទាំងអស់​តែងតែ​ត្រូវ​បាន​បណ្ដុះបណ្ដាល​ដោយ​បណ្ដាញ​ឧក្រិដ្ឋជន​ឱ្យ​ចេះ​ប្រើ​ល្បិចកល​ឆបោក​លុយ​ពី​ជនរងគ្រោះ​នៅ​ជុំវិញ​ពិភពលោក។

អភិបាលខេត្ត​មួយចំនួន​ប្រកាស​ផ្ដល់​រង្វាន់​ជូន​ពលរដ្ឋ​ដែល​រាយការណ៍​ពី​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ

0
មន្ត្រី​សិទ្ធិមនុស្ស​វាយតម្លៃ​ថា ប្រជាពលរដ្ឋ​មិន​ហ៊ាន​រាយការណ៍​ពី​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ​ឡើយ ដោយសារ​បញ្ហា​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ចង្អៀត និង​គ្មាន​ការ​ធានា​សុវត្ថិភាព​ជូន​ពួកគាត់​ច្បាស់លាស់។

លោក ហ៊ុន សែន រង​ការ​រិះគន់​បញ្ជា​ឱ្យ​ចាប់​មន្ត្រី​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក ប៉ុន្តែ​មិន​ចាប់​លោក កុក អាន និង លី យ៉ុងផាត់

0
អ្នកឃ្លាំមើល​រិះគន់ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន រឿង​បញ្ជា​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​មន្ត្រី ដែល​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក តាម​អនឡាញ ដោយ​គ្មាន​ការលើកលែង

អ្នកឃ្លាំមើល​ថា ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ចូល​កម្ពុជា​ដោយសារ​ភាព​កម្សោយ​នៃ​ការដឹកនាំ​របស់​គ្រួសារ​ត្រកូល «​ហ៊ុន»

0
ការ​លើកឡើង​នេះ ធ្វើឡើង​ក្រោយ​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ថា កម្ពុជា​រងគ្រោះ​ពី​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ដោយសារ​បណ្ដាញ​ឧក្រិដ្ឋជន​ហូរ​ចូល​ពី​ប្រទេស​ថៃ។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ព្រមាន​ថា ការ​ផ្ដន្ទាទោស​យុវតី​ពី​បទ​​រិះគន់​តាម​អនឡាញ អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ

0
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតី​អាយុ​១៩ឆ្នាំ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការ​បង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។