ស្លាក: ពុករលួយ
អ្នកឃ្លាំមើលជំរុញឲ្យចាត់វិធានការផ្លូវច្បាប់ម៉ឺងម៉ាត់លើមន្ត្រីនគរបាលសេដ្ឋកិច្ចនៅខេត្តស្វាយរៀង២រួប និងអ្នកពាក់ព័ន្ធ
ការលើកឡើងនេះ គឺក្រោយពីក្រសួងមហាផ្ទៃ ផ្អាកការងារមន្ត្រីនគរបាលសេដ្ឋកិច្ចនៅខេត្តស្វាយរៀង២រូបពាក់ព័ន្ធការយកលុយពីអ្នកដឹកក្រណាត់ ៩ពាន់ដុល្លារ។
អ្នកឃ្លាំមើលថា ការត្រួតពិនិត្យផ្ទៃក្នុងមិនរឹងមាំធ្វើឲ្យមន្ត្រីចរាចរណ៍ខិលខូចឆ្លៀតឱកាសពុករលួយ
ការលើកឡើងនេះ ស្របពេលរដ្ឋាភិបាលដាក់ឱ្យដំណើរការឡើងវិញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួនចាប់ពីថ្ងៃទី១ កញ្ញា តទៅ និងក្រោយពីមន្ត្រីនគរបាលចរាចរណ៍២រូប បានជំរិតទារប្រាក់៥០០ដុល្លារ ពីជនបរទេសកាលពីថ្ងៃទី៣០ ខែសីហា ដែលរងការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋនៅលើបណ្តាញសង្គម។
លោក ថូ សំណាង និងបក្ខពួកលួចទិដ្ឋាការជាង ១ម៉ឺនសន្លឹកលក់ឱ្យក្រុមឆបោកអនឡាញបានលុយប្រមាណ ៣លានដុល្លារ
អ្នកឃ្លាំមើលលើកឡើងថា សំណុំរឿងអាស្រូវពុករលួយទ្រង់ទ្រាយធំនេះ មិនគួរបញ្ចប់ត្រឹមការសារភាពរបស់មន្ត្រី ៣រូបនោះទេ។ ពួកគាត់ទាមទារឱ្យស្ថាប័នមានសមត្ថកិច្ចបន្តស៊ើបអង្កេតឱ្យដល់មេខ្លោង អ្នកសមគំនិតផ្សេងទៀត និងអ្នកដែលបណ្ដែតបណ្ដោយឱ្យមានការលួចឯកសារទិដ្ឋាការរាប់ពាន់សន្លឹកយកទៅលក់ឱ្យក្រុមឆបោកតាមអនឡាញ។
អ្នកឃ្លាំមើលថា អំពើពុករលួយជាប្រព័ន្ធក្នុងស្ថាប័នរដ្ឋជាហេតុឲ្យមន្ត្រីថ្នាក់ក្រោមហ៊ានបើកដៃឲ្យជនល្មើសរត់គេចខ្លួន
ការលើកឡើងនេះ គឺក្រោយពេលសាលាដំបូងខេត្តកោះកុង សម្រេចឃុំខ្លួននគរបាល៣នាក់ និងអ្នកបកប្រែម្នាក់ ដែលគប់គិតឲ្យជនល្មើសជាជនជាតិចិន២នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ (Online Scams ) លួចរត់ចេញពីស្នងការដ្ឋាននគរបាលខេត្តកោះកុង។
រឿងអាស្រូវសន្លឹកទិដ្ឋាការបង្ហាញពីចន្លោះប្រហោងក្នុងប្រព័ន្ធប្រឆាំងអំពើពុករលួយរបស់កម្ពុជា
អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ករណីអតីតមន្ត្រីក្រសួងការបរទេស លោក ថូ សំណាង បានបង្ហាញពីចន្លោះប្រហោងសំខាន់ៗនៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល និងប្រព័ន្ធអនុវត្តច្បាប់របស់កម្ពុជា។
មន្ត្រីគ្រប់គ្រងឃ្លាំងលុយក្រសួងការពារជាតិ លោក ម៉ឹង ពន្លក សម្ញែងទ្រព្យពេលរៀបចំពិធីភ្ជាប់ពាក្យកូនប្រុស
មន្ត្រីរដ្ឋាភិបាលក្រៅប្រទេសលើកឡើងថា មានតែក្រុមមេដឹកនាំក្នុងប្រទេសផ្ដាច់ការដូចជាកម្ពុជាប៉ុណ្ណោះ ដែលចូលចិត្តបង្អួតសម្ញែងទ្រព្យសម្បត្តិ ដើម្បីបញ្ឈឺចិត្តពលរដ្ឋ និងមិនគិតគូរពីសីលធម៌សង្គម ខណៈប្រទេសជាតិកំពុងរងការឈ្លានពាន កងទ័ពខ្វះស្បៀង និងប្រជាពលរដ្ឋមួយចំនួនគ្មានទីជម្រក។
អ្នកឃ្លាំមើលរិះគន់រឿងធ្វើបង្គោលភ្លើងសូឡានៅខេត្តកំពង់ឆ្នាំងថា ពាក់ព័ន្ធអំពើពុករលួយ
ការលើកឡើងនេះក្រោយពីមហាជនបានរិះគន់ ពាក់ព័ន្ធការដំឡើង បង្គោលភ្លើងសូឡា មួយដើម នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានតម្លៃថ្លៃ លើសពីទីផ្សារ ហើយពលរដ្ឋចោទថា នេះជាកិបកេងលុយរដ្ឋរបស់អាជ្ញាធរមូលដ្ឋាន។
អភិបាលខេត្តពោធិ៍សាត់ និងមន្ត្រីក្រោមឱវាទរងការរិះគន់រឿងជួសជុលផ្លូវហើយថតរូបបង្ហោះ
ពលរដ្ឋហួសចិត្ត ក្នុងនាមឋានៈជាអភិបាលខេត្ត ប៉ុន្តែចុះដឹកនាំកូនចៅធ្វើសកម្មភាពជួសជុលផ្លូវបន្តិចបន្តួច ដែលការងារនេះ មិនគួរចាំបាច់រហូតទាល់តែមន្ត្រី ឬអភិបាលខេត្តចុះនោះទេ ត្រឹមតែជួលឱ្យកម្មករធម្មតាក៏អាចធ្វើបានដោយរលូនបើមន្ត្រីចេះចាត់ចែង។
អ្នកឃ្លាំមើលរិះគន់អាជ្ញាធរខេត្តព្រៃវែងរឿងផ្ដល់តួនាទីឱ្យអ្នកប្រព្រឹត្តិឃាតកម្មធ្វើជាសមាជិកក្រុមប្រឹក្សាស្រុក
អ្នកឃ្លាំមើលចាត់ទុកករណីជានេះជាវិបត្តិប្រព័ន្ធយុត្តិធម៌ និង អភិបាលកិច្ច នៅកម្ពុជា ដែលជះឥទ្ធិពលអវិជ្ជមាន ដល់សង្គមជាតិទាំងមូល។
អាណាចក្រអាជីវកម្មគ្រួសារលោក ហ៊ុន សែន នៅតែជ្រៀតជ្រែកយ៉ាងជ្រៅក្នុងសេដ្ឋកិច្ចកម្ពុជា
នេះឆ្លុះបញ្ជាក់ថា ផលប្រយោជន៍របស់គ្រួសារហ៊ុន នៅតែមានឥទ្ធិពលយ៉ាងទូលំទូលាយ ឬចាក់ឫសយ៉ាងជ្រៅក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា។















