ស្លាក: ពុករលួយ

អភិបាល​ខេត្ត​ពោធិ៍សាត់ និង​មន្ត្រី​ក្រោម​ឱវាទ​រង​ការ​រិះគន់​រឿង​ជួសជុល​ផ្លូវ​ហើយ​ថត​រូប​បង្ហោះ

0
ពលរដ្ឋ​ហួសចិត្ត ក្នុងនាម​ឋានៈ​ជា​អភិបាលខេត្ត ប៉ុន្តែ​ចុះ​ដឹកនាំ​កូនចៅ​ធ្វើ​សកម្មភាព​ជួសជុល​ផ្លូវ​បន្តិចបន្តួច ដែល​ការងារ​នេះ មិន​គួរ​ចាំបាច់​រហូត​ទាល់តែ​មន្ត្រី ឬ​អភិបាលខេត្ត​ចុះ​នោះ​ទេ ត្រឹមតែ​ជួល​ឱ្យ​កម្មករ​ធម្មតា​ក៏​អាច​ធ្វើ​បាន​ដោយ​រលូន​បើ​មន្ត្រី​ចេះ​ចាត់ចែង។

អ្នកឃ្លាំមើល​រិះគន់​អាជ្ញាធរ​ខេត្ត​ព្រៃវែង​រឿង​ផ្ដល់​តួនាទី​ឱ្យ​អ្នក​ប្រព្រឹត្តិ​ឃាតកម្ម​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក

0
អ្នកឃ្លាំមើល​ចាត់ទុក​ករណី​ជា​នេះ​ជា​វិបត្តិ​ប្រព័ន្ធ​យុត្តិធម៌ និង អភិបាលកិច្ច នៅ​កម្ពុជា ដែល​ជះឥទ្ធិពល​អវិជ្ជមាន ដល់​សង្គមជាតិ​ទាំងមូល។

អាណាចក្រ​អាជីវកម្ម​គ្រួសារ​លោក ហ៊ុន សែន នៅតែ​ជ្រៀតជ្រែក​យ៉ាង​ជ្រៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា

0
នេះ​ឆ្លុះ​បញ្ជាក់​ថា ផលប្រយោជន៍​របស់​គ្រួសារ​ហ៊ុន នៅតែ​មាន​ឥទ្ធិពល​យ៉ាង​ទូលំទូលាយ ឬ​ចាក់ឫស​យ៉ាង​ជ្រៅ​ក្នុង​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​កម្ពុជា។

អ្នកឃ្លាំមើល​ថា ចំណូល​ពី​ធនធាន​រ៉ែ​មិន​បាន​ដល់​ពលរដ្ឋ ដោយសារ​តែ​អំពើពុករលួយ និង​បក្ខពួក​និយម

0
ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី ក្រសួង​រ៉ែ និង​ថាមពល អះអាង​ថា ពន្ធ​បាន​ពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ គឺ​បាន​យក​ទៅ​ប្រើប្រាស់​អភិវឌ្ឍន៍​តាម​មូលដ្ឋាន ក្នុង​ខេត្ត​ចំនួន ១០​ទូទាំង​ប្រទេស។

អ្នកឃ្លាំមើល​ថា អំពើពុករលួយ​កំពុង​សម្អុយ​កេរ្តិ៍ឈ្មោះ​កម្ពុជា​លើ​ឆាក​អន្តរជាតិ

0
ការ​លើកឡើង​នេះ​ស្របពេល​ក្រសួងពាណិជ្ជកម្ម​អះអាង​ថា កំពុង​បើក​ការស៊ើបអង្កេត​ផ្ទៃក្នុង​លើ​មន្ត្រី​ដែល​ទទួល​សំណូក​ពី​ក្រុមហ៊ុន​សំណង់​ជប៉ុន ហ្វូជីផាស (Fujipass) ជា​ថ្នូរ​នឹង​កា​រពន្លឿន​នីតិវិធី​លក់​បុត្រ​សម្ពន្ធ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា។

ក្រុម​កូនចៅ​អ្នក​មាន​អំណាច​បង្អួត​រថយន្ត​សេរី​ទំនើប ខណៈ​ពលរដ្ឋ និង​ទាហាន​ជួរមុខ​គ្មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់

0
អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា ទ្រព្យសម្បត្តិ និង​រថយន្ត​ប្រណិតៗ​របស់​កូនចៅ​មន្ត្រី​អ្នក​មាន​អំណាច​ទាំងនោះ​គឺ​បាន​មក​ពី​អំពើពុករលួយ និង​ជំនួញ​ទុច្ចរិត​នានា​របស់​ពួកគេ។

អាជ្ញាធរ​ជប៉ុន​​បើក​កកាយ​មុខ​ទីប្រឹក្សា​លោក ហ៊ុន ម៉ាណែត ដែល​គេច​​មិន​ប្រកាស​ពន្ធ​ចំណូលពាក់ព័ន្ធ​នឹង​កម្ពុជា

0
អាជ្ញាធរ​ពន្ធដារ​ជប៉ុន​ទើប​បើក​កកាយ​ករណី​គេចពន្ធ​ពាក់ព័ន្ធ​នឹង​អគ្គកុងស៊ុល​កិត្តិយស​កម្ពុជា​ប្រចាំ​ទីក្រុង​សេនដៃ (Sendai) ដែល​ត្រូវ​បាន​រក​ឃើញ​ថា មិនបាន​ប្រកាស​ចំណូល​ប្រមាណ​៣៧០​លាន​យ៉េន ឬ​ស្មើ​ប្រមាណ ២,៣​លាន​ដុល្លារ​អាមេរិក ពីមុខ​ជំនួញ​ប្រឹក្សា​យោបល់​ពាក់ព័ន្ធ​នឹង​កម្ពុជា។

សកម្មជន​ព្រៃឈើ​ថា ទាល់​តែ​លុប​អំពើពុករលួយ និង​ចាត់​ការ​​មន្ត្រី​ខិល​ខូច ទើប​អាច​ការពារ​ព្រៃឡង់​បាន

0
ការ​លើកឡើង​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ជុំវិញ​ព្រៃ​ឡង់​ចំនួន​៤​ខេត្ត ប្ដេជ្ញាចិត្ត​ការពារ​ព្រៃឡង់​ឲ្យ​គង់វង្ស។

អ្នកឃ្លាំមើល​សង្គម​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បង្កើន​ការស៊ើបអង្កេត​ជា​ប្រព័ន្ធ​ទៅលើ​មន្ត្រី​ប្រព្រឹត្ត​អំពើពុករលួយ

0
អ្នកឃ្លាំមើល​សង្គម​កម្ពុជា ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បើក​ការស៊ើបអង្កេត​ជា​ប្រព័ន្ធ​ទៅលើ​មន្ត្រី​របស់​ខ្លួន​ដែល​មាន​តំណែង​ធំៗ ទាំង​នៅក្នុង​ជួរ​រដ្ឋាភិបាល​និង​នៅក្នុង​បក្ស ដែល​ប្រព្រឹត្ត​អំពើពុករលួយ​នៅក្នុង​ស្ថាប័ន​របស់​ខ្លួន​។

កម្មករជាង​២ពាន់​នាក់​នៅ​រោងចក្រ​ផលិត​សម្ភារៈ​កីឡា​ក្នុង​ខេត្ត​តាកែវ​តវ៉ា​រឿង​កាត់​ប្រាក់​ធ្វើ​ដំណើរ

0
មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិការងារ ជំរុញឲ្យមន្ត្រីក្រសួងការងារចុះស៊ើបអង្កេត និងដោះស្រាយរឿងនេះជូនកម្មករដោយយុត្តិធម៌។