ស្លាក: សង្គ្រាមខ្មែរថៃ
កម្ពុជា និងថៃចោទប្រកាន់គ្នារឿងផ្ទុះអាវុធ២២គ្រាប់នៅតំបន់អូរស្មាច់
ភាគីថៃ បានទទួលស្គាល់ ដោយឆ្លៀតចោទប្រកាន់មកលើកម្ពុជាថា សំឡេងផ្ទុះអាវុធនេះ កើតឡើងដោយសារទាហានថៃបានបាញ់ ដើម្បីព្រមានកងទ័ពខ្មែរដែលចូលមកក្បែរតំបន់ឈរជើងរបស់ពួកគេ។
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលផ្ដល់ការអប់រំដល់ក្មេងទំនើងជាងជាបញ្ជូនពួកគេទៅធ្វើការងារលុតដំនៅតាមតំបន់ព្រំដែន
មន្ត្រីសិទ្ធិមនុស្សក៏បារម្ភថា ការបញ្ជូនអ្នកទោសក្មេងទំនើងទៅតំបន់ដាច់ស្រយាលនេះ នឹងធ្វើឱ្យពួកគេកាន់តែរងសម្ពាធផ្លូវចិត្ត និងការផ្ដាច់ទំនាក់ទំនងពីក្រុមគ្រួសារ ដោយសារសាច់ញាតិមួយចំនួនគ្មានលទ្ធភាពទៅសួរសុខទុក្ខ។
ក្រសួងការពារជាតិកម្ពុជាបដិសេធថា កម្ពុជាមិនបានផ្ទុះអាវុធដូចការចោទរបស់ថៃ
អ្នកឃ្លាំមើល យល់ថា ភាគីថៃ នៅតែបង្កើនសកម្មភាពឈ្លានពានកម្ពុជាគ្រប់រូបភាព និងបង្កហេតុផ្សេងៗ ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត យល់ព្រមចុះកិច្ចព្រមព្រៀងថ្មីមួយថៃ ដូចដែលគ្រួសារត្រកូលហ៊ុន ធ្វើតាមការគូសវាសរបស់វៀតណាម។
ពលរដ្ឋអះអាងថាថៃបានរំកិលបង្គោលព្រំដែនលេខ៥៥ ចូលក្នុងទឹកដីកម្ពុជា នៅព្រំដែនខេត្តបាត់ដំបង
ពួកគាត់ថា ការរំកិលបង្គោលព្រំដែនរបស់ភាគីថៃនេះ បានធ្វើឱ្យពួកគាត់ត្រូវបាត់បង់ដីលំនៅឋាន និងដីសម្រាប់បង្កបង្កើនផលមួយចំនួន ដោយសារភាគីថៃបានព័ន្ធយកទៅ។
ក្រសួងមហាផ្ទៃបញ្ជូនក្មេងទំនើងជិត ៨រយនាក់ទៅឃុំខ្លួននៅពន្ធនាគារតាមខេត្តជាប់ព្រំដែន
អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានបញ្ជូន និងផ្លាស់ប្ដូរការឃុំខ្លួន «ក្មេងទំនើង» ជិត ៨រយនាក់ទៅកាន់ពន្ធនាគារនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីមានការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា។
កងទ័ពកម្ពុជាដកថយ៤០០ម៉ែត្រ ចេញពីទីតាំងដែលថៃហាមពលរដ្ឋខ្មែរភ្ជួរដីអាស្រ័យផលនៅអូរបីជាន់
មន្ត្រីគណបក្សប្រឆាំងថា ការចរចានេះ ភាគីកម្ពុជាបានចាញ់ប្រៀបភាគីថៃទាំងស្រុង ដោយសារតែភាគីថៃកំពុងកាន់កាប់ចូលក្នុងទឹកដីកម្ពុជា លើសពីតំបន់ដែលភាគីថៃបានទាមទារជាច្រើនទីតាំង ក៏ប៉ុន្តែភាគីថៃនៅតែមិនព្រមដកកងទ័ពចេញ តាមសំណើរបស់កម្ពុជានោះឡើយ។
ជនភៀសសឹកជាច្រើនគ្រួសារបន្តរស់នៅក្រោមតង់កៅស៊ូទាំងលំបាក និងខ្វះការឧបត្ថម្ភពីរដ្ឋាភិបាល
បច្ចុប្បន្នពួកគាត់ ដើរបេះបន្លែតាមវាលស្រែ និងដើរចាប់ត្រីតាមបឹងបួក្បែរៗជំរំ យកមកធ្វើជាម្ហូបប្រចាំថ្ងៃ។
យោធាថៃបន្តធ្វើសកម្មភាពឈ្លានពាន និងសាងសង់សំណង់នៅតាមបណ្ដោយព្រំដែនកម្ពុជា
ចំណែកនៅតំបន់ផ្សេងទៀត យោធាថៃបានបន្តរាយបន្លាលួសចូលក្នុងទឹកដីកម្ពុជា និងសាងសង់សំណង់រឹងជាច្រើនកន្លែងទៀត ក្នុងទីតាំងដែលយោធាថៃបានដណ្ដើមចូលកាន់កាប់ពីកម្ពុជា។
យោធាថៃហាមពលរដ្ឋខ្មែរនៅឃុំអូរបីជាន់ ភ្ជួរដីអាស្រ័យផល ដោយអះអាងថា ជាទឹកដីរបស់ថៃ
ភាគីកម្ពុជាអះអាងថា តំបន់នេះគឺជាទីតាំងប្រជាពលរដ្ឋកម្ពុជាអាស្រ័យផលជាយូរណាស់មកហើយ និងជាទីតាំងដែលកម្ពុជាបន្តកាន់កាប់ ក្រោយមានបទឈប់បាញ់បន្ទាន់រវាងកម្ពុជា និងថៃមកម្ល៉េះ។
ពលរដ្ឋមួយចំនួនទាមទារឲ្យដកអភិបាលខេត្តបាត់ដំបងដែលថា ថៃធ្វើរបងព្រំដែនមិនចូលដីខ្មែរ
ពួកគាត់ថា អ្វីដែលលោក សុខ លូ និយាយ គឺបង្ហាញពីកង្វះការទទួលខុសត្រូវ និងធ្វើឲ្យបាត់បង់ទឹកដីកម្ពុជា។















