ស្លាក: សេរីភាពសារព័ត៌មាន
សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលបញ្ចប់ការយាយីលើអ្នកសារព័ត៌មានដោយប្រើតុលាការ និងការឃុំខ្លួន
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានស្នើឱ្យអង្គការ និងសមាគមពាក់ព័ន្ធផ្តល់ឯកសារអំពីករណីដែលពួកគេបាន រាយការណ៍ ដើម្បីពិនិត្យករណីនីមួយៗ។
អ្នកឃ្លាំមើលទទូចឱ្យរដ្ឋាភិបាលបើកសេរីភាពសារព័ត៌មាន ដើម្បីគ្រប់គ្រងព័ត៌មានមិនពិត និង ក្លែងក្លាយតាមអេអាយ
ក្រុមអ្នកឃ្លាំមើលទទួចឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បើកសេរីភាព ដល់បណ្ដាញព័ត៌មានសេរី ដើម្បីប្រឆាំងនឹងព័ត៌មានមិនពិត និងការផ្សព្វផ្សាយ ក្លែងក្លាយ ដែលបំភ័ន្តដោយប្រើអេអាយ (AI)។ ការទទូចទាមទារនេះ ធ្វើឡើង នៅចំពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន ស្តីពីព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ។អ្នកឃ្លាំមើលទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត រៀនសូត្រពីការបើកលំហ សេរីភាព នៅប្រទេសអាល្លឺម៉ង់ និងស្វីស ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និង...
អាជ្ញាធរខេត្តឧត្តរមានជ័យដោះលែងចាងហ្វាងសារព័ត៌មានដែលរាយការណ៍ពីបទល្មើសព្រៃឈើក្រោយឃុំខ្លួនមួយយប់
មន្ត្រីសិទ្ធិមនុស្សយល់ថា ការចាប់ខ្លួនអ្នកសារព័ត៌មានរូបនេះ ជារូបភាពគំរាមកំហែងដល់អ្នកសារព័ត៌មានក្នុងការបំពេញការងារវិជ្ជាជីវៈរបស់ខ្លួន។
តុលាការផ្ដន្ទាទោសអ្នកកាសែតអនឡាញ លោក ហែម វណ្ណា ដាក់ពន្ធនាគារ ៦ខែ ដោយព្យួរទោស
ចាងហ្វាងកាសែតអនឡាញ លោក ហែម វណ្ណា បានអនុវត្តទោសរួចរាល់ចំនួន ២ខែ ៣ថ្ងៃ ហើយទោសដែលនៅសល់ទាំងអស់តុលាការសម្រេចឲ្យព្យួរ។
តុលាការផ្ដន្ទាទោសអ្នកសារព័ត៌មានម្នាក់ ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ បន្ទាប់ពីរាយការណ៍រឿងទាហានជួរមុខខ្វះទឹកប្រើប្រាស់
ប្រពន្ធលោក លួត សុផល អះអាងថា មិនទទួលយកបានទេ ពីព្រោះ ប្ដីលោកស្រី ផ្សាយការពិត និង តែងតែជួយកងទ័ព។ រីឯអ្នកឃ្លាំមើលថា លោក លួត សុផល គ្មានកំហុសទេ ហើយលោកធ្វើការដើម្បីបម្រើប្រយោជន៍សាធារណៈ ប៉ុណ្ណោះ។
ខេមបូចាថា តួអង្គរដ្ឋ គឺជាអ្នករំលោភបំពានលើអ្នកសារព័ត៌មាន
ប៉ុន្តែ សមាគមការពារអ្នកសារព័ត៌មានដដែលនេះ អះអាងថា ចំនួនករណីរំលោភបំពាននៅតែច្រើន ហើយតួអង្គរដ្ឋគឺជាអ្នករំលោភបំពានតែម្តង។
តុលាការកំពូលបន្តដាក់ទោសអ្នកសារព័ត៌មានពីរនាក់ចំនួន ១៤ឆ្នាំ ពីបទ«ក្បត់ជាតិ»ពាក់ព័ន្ធនឹងព្រំដែន
គ្រួសារនិងអ្នកការពារសិទ្ធិមនុស្សសោកស្ដាយ និងចាត់ទុកការសម្រេចនេះថាជារឿងអយុត្តិធម៌ និងជះឥទ្ធិពលអវិជ្ជមានដល់លំហសេរីសារព័ត៌មាននៅកម្ពុជា។
CCIM រកឃើញថា អ្នកសារព័ត៌មានកម្ពុជានៅតែភ័យខ្លាចការជាប់ពន្ធនាគារ ខណៈសេរីភាពសារព័ត៌មានបន្តធ្លាក់ចុះនៅឆ្នាំ២០២៥
សេរីភាពសារព័ត៌មាននៅកម្ពុជា បានបន្តធ្លាក់ចុះក្នុងឆ្នាំ២០២៥ ដោយអ្នកសារព័ត៌មានជាច្រើននៅតែបារម្ភអំពីការប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ និងការជាប់ពន្ធនាគារ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់CCIM ដែលចេញផ្សាយនៅចុងខែឧសភា។
រដ្ឋមន្ត្រីព័ត៌មានជំរុញឲ្យអ្នកកាសែតផលិតព័ត៌មានដែលមានផលប្រយោជន៍ដល់សង្គម ជាងផ្សាយរឿងជម្លោះគ្រួសារ
ចំណែកក្រុមអង្គការសង្គមស៊ីវិលបង្ហាញការព្រួយបារម្ភថាអ្នកសារព័ត៌មានអនឡាញមួយចំនួនកំពុងធ្វើការខុសវិជ្ជាជីវៈ ស្របពេលអ្នកសារព័ត៌មានឯករាជ្យត្រូវបានរដ្ឋាភិបាល រឹតត្បិតសេរីភាព ក្នុងការបំពេញការងារ។
អង្គការសង្គមស៊ីវិល ស្នើរដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់ការគំរាមកំហែងទៅលើអ្នកសារព័ត៌មាន
លោក ណុប វី ជំរុញឱ្យអ្នកសារព័ត៌មាន រួមគ្នាលើកស្ទួយវិស័យសារព័ត៌មាន សេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិដែលជាមូលដ្ឋានគ្រឹះនិងជាឆ្អឹងខ្នងក្នុងសង្គមប្រជាធិបតេយ្យ។















