ស្លាក: ហ៊ុនម៉ាណែត
រដ្ឋាភិបាលក្រុងភ្នំពេញបង្ក្រាបអ្នកបញ្ចេញមតិរឿងជម្លោះព្រំដែនកើនដល់ជាង៥០នាក់
អង្គការលីកាដូ បានអះអាងថា មកទល់ពេលនេះ មានអ្នកជាប់ឃុំដោយសារការប្រើប្រាស់សិទ្ធិចំនួន១១៥នាក់ក្នុងនោះជាង៧០ភាគរយឬជាង៥០ នាក់គឺជាអ្នកបញ្ចេញមតិរឿងជម្លោះព្រំដែនកម្ពុជា-ថៃ។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាថា ថៃពន្យារពេលតែងតាំង JBC ថ្មីដើម្បីគ្រប់គ្រងទឹកដីដែលទន្ទ្រានយកបានក្រោយសង្គ្រាម
ការអះអាងនេះបន្ទាប់ពី រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា នេះ ថា ភាគីថៃបានពន្យារពេលជាបន្តបន្ទាប់ក្នុងការតែងតាំងប្រធាន និងសមាសភាពថ្មីនៃ JBC និងមិនទាន់ចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះអនុវត្តការងារនៅលើដីជាក់ស្តែង ដូចដែលភាគីទាំងពីរធ្លាប់បានឯកភាពគ្នានោះទេ។
យោធាថៃធ្វើផ្លូវព័ទ្ធយកភ្នំ ៧៤៥ ដែលជាតំបន់យុទ្ធសាស្ត្រនៅតំបន់មុំបីខេត្តព្រះវិហារ
ទាហានខ្មែរទទួលស្គាល់ថា យោធាថៃពិតជាបានសាងសង់ផ្លូវជុំវិញភ្នំ៧៤៥ ដែលបញ្ហានេះបានក្លាយជាការគំរាមកំហែងមកលើទាហានខ្មែរ ដែលកំពុងឈរជើងនៅតំបន់ភ្នំ៧៤៥នេះ។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣ តុលា ជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្រញាប់ប្តឹងថៃចំនួន៧៧ទីតាំងទៅICJ
រយៈពេល១ឆ្នាំគត់ដែលរដ្ឋាភិបាលកម្ពុជាដាក់ឯកសារទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុន្តែលោកថា នៅពេលដែលលោកពិនិត្យ មើលគេហទំព័ររបស់ ICJ គឺមិនទាន់ឃើញបណ្តឹងរបស់កម្ពុជានៅឡើយ។
នាយករងសាលាម្នាក់ និងចុងភៅម្នាក់ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារជុំវិញការបង្ហោះសាររិះគន់រឿងព្រំដែន
សង្គមស៊ីវិល និងអ្នកនយោបាយ យល់ថា ការកាត់ទោសអ្នកបញ្ចេញមតិ រឿងព្រំដែន និងបញ្ហាសង្គមនេះ នឹងធ្វើឲ្យរដ្ឋាភិបាលរងការរិះគន់បន្ថែមទៀត ខណៈពលរដ្ឋមានសិទ្ធិបញ្ចេញមតិ និងឈឺឆ្អាលពីបញ្ហាបូរណភាពទឹកដី ធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។
យោធាថៃគ្រោងសាងសង់របងអេឡិចត្រូនិកក្នុងតំបន់ព្រំដែនខេត្តបាត់ដំបង និងប៉ៃលិន ក្រោយសាងសង់របងបេតុងរួច
ទីតាំងដែលថៃគ្រោងនឹងសាងសង់ជាឯកតោភាគីបន្ថែមទៀតនោះ មានទីតាំងស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៥៥ ដល់៦៦ ដែលជាប់នឹងខេត្តចំនួនពីររបស់កម្ពុជា គឺបាត់ដំបង និងខេត្តប៉ៃលិន។
ពលរដ្ឋ៣នាក់ទៀតត្រូវតុលាការឃុំខ្លួនក្នុងរឿងជម្លោះព្រំដែនកម្ពុជា-ថៃ
អ្នកនយោបាយ និងសង្គមស៊ីវិល ព្រួយបារម្ភចំពោះការបន្តចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនអ្នកបញ្ចេញមតិអំពីបញ្ហាបូរណភាពទឹកដី បើទោះបីសិទ្ធិរបស់ពលរដ្ឋសម្ដែងមតិនេះ ធានាដោយរដ្ឋធម្មនុញ្ញក៏ដោយ។
ថៃប្រកាសថា «មិនបារម្ភក្រោយកម្ពុជាទទួលបានរថក្រោះ ៣៩គ្រឿងពីចិនឡើយ ប៉ុន្តែក៏មិនប្រមាថនោះដែរ»
មេដឹកនាំ និងយោធាថៃ បានព្រមានថា ថៃមិនព្រងើយកន្តើយនោះឡើយ ប្រសិនបើវាបង្កការគំរាមកំហែងមកលើប្រទេសថៃ ដោយកងទ័ពថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធ។
អ្នកឃ្លាំមើលថា លោក ហ៊ុន សែន ទទួលស្គាល់កំហុសរឿងចាញ់សង្គ្រាមថៃដើម្បីការពារអំណាចកូន
ពួកគាត់ យល់ថា ការទទួលស្គាល់កំហុសរបស់លោក ហ៊ុន សែន នេះ គឺមានបំណងការពារអំណាចកូន ប៉ុន្តែប្រសិនបើនៅក្នុងប្រទេសមានប្រជាធិបតេយ្យវិញ ឪពុកកូនទាំងពីរនាក់នេះ ត្រូវតែចុះចេញពីអំណាច និងប្រឈមមុខចំពោះផ្លូវច្បាប់។
អ្នកឃ្លាំមើលជំរុញឱ្យកម្ពុជាប្រាប់សមាជិកអាស៊ានពីថៃបន្តឈ្លានពានកម្ពុជា ពេលប្រជុំនៅវៀតណាម
ការលើកឡើងនេះ ស្របពេល លោក ហ៊ុន ម៉ាណែត កំពុងមានវត្តមានជួបជាមួយ មេដឹកនាំវៀតណាម និង ចូលរួមវេទិកាអនាគតអាស៊ាន ដែលនឹង ធ្វើឡើងនៅ ក្រុងហាណូយ នៅថ្ងៃទី៨ ខែមិថុនា។















