ស្លាក: ហ៊ុនម៉ាណែត

មហាជន​រិះគន់​លោក សូ ណារ៉ូ រឿង​ចោទ​ពលរដ្ឋក្បត់ជាតិ​ដែលនិយាយរឿង​បាត់​ដី​ទៅថៃ

0
ក្រុមមន្ត្រីនៅជុំវិញលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ដែលបានប្រាក់ខែពីការបង់ពន្ធ របស់ប្រជាពលរដ្ឋ​នាំគ្នា​ចេញមុខ​បញ្ជោរ​មេដឹកនាំ​របស់​ពួកគេ និងធ្វើយុទ្ធនាការ​ចម្លែកៗ ក្នុងការចោទ ប្រកាន់លើអ្នកនយោបាយប្រឆាំង​នៅក្រៅ​ប្រទេស និងប្រជាពលរដ្ឋទូទៅ

បក្សប្រឆាំង​គ្រោង​បញ្ជូន​ប្រតិភូមក​កម្ពុជា ខណៈ​លោក ហ៊ុន ម៉ាណែត ដាក់​លក្ខខណ្ឌ​ហាមឃាត់​​ធ្វើ​នយោបាយ

0
ប៉ុន្តែ លោក ហ៊ុន ម៉ាណែត បាន​ដាក់​លក្ខខណ្ឌ​ចំនួន ៤ សម្រាប់​ជំនួបនេះ រួមទាំងការហាមឃាត់​សកម្មភាព​នយោបាយ​គ្រប់​ទម្រង់​ក្នុងអំឡុង​ពេល​គណៈប្រតិភូ​របស់លោក អ៊ុំ សំអាន ស្នាក់​នៅ​កម្ពុជា។

អ្នកឃ្លាំមើល​រិះគន់​គ្រួសារ​ហ៊ុន​ដែល​ផ្ញើ​សារ​ជូន​ពរ ខណៈ​កម្ពុជា​ប្រឈម​វិបត្តិ​នយោបាយ​និង​សេដ្ឋកិច្ច

0
ការរិះគន់នេះកើតឡើងបន្ទាប់ពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារជូនពរ​កូនប្រុស​របស់​លោក ដែលជានាយករដ្ឋមន្ត្រី ក្នុងឱកាសខួបកំណើតគម្រប់ ៥០​ឆ្នាំ ដោយអ្នក​រិះគន់​ចោទសួរ​ថា តើថ្នាក់ដឹកនាំបានផ្តល់អាទិភាពគ្រប់គ្រាន់ដល់ទុក្ខលំបាក និងកង្វល់របស់ប្រជាពលរដ្ឋដែរឬទេ។

អ្នកឃ្លាំមើល​ចាត់​ទុក​ការ​សរសេរ​សៀវភៅ​អួត​ពី​លោក ហ៊ុន សែន ជា​ការ​លើក​តម្កើង​ហួសហេតុ

0
ថ្មី​ៗ​នេះ​​មន្ត្រី​​វ័យ​ក្មេង​​នៅ​ក្បែរ​លោក ហ៊ុន សែន ​​បាន​ចេញ​ផ្សាយ​​សៀវភៅ​​​ថ្មី​មួយ​ទៀត​ ​​ដែល​​មាន​ចំណង​ជើង​ថា​ «យុទ្ធ​សាស្ត្រ​​ត្រីកោណ​៖​ ឆ្អឹង​ខ្នង​សន្តិភាព​កម្ពុជា»

លោក ហ៊ុន ម៉ាណែត ដាក់​លក្ខខណ្ឌ​ថ្មី​ក្នុង​ការ​​ជជែក​​ព្រំដែន​ជា​មួយ​​លោក អ៊ុំ សំអាន​​ នៅ​​កម្ពុជា

0
អ្នកឃ្លាំមើលយល់​ថា សារ​របស់លោក ហ៊ុន ម៉ាណែត គឺជាយុទ្ធសាស្ត្រឌឺដងដើម្បីគេចវេះមិនទទួលសំណើរបស់លោក អ៊ុំ សំអាន ដែលស្នើឱ្យលើកលែងទោស មុន​ទៅកម្ពុជា។

អ្នកស្រុកកំរៀងថា ថៃ​រំកិល​បង្គោលព្រំដែន​ចូល​ដី​កម្ពុជា ខុសពីការបដិសេធរបស់លោក ហ៊ុន ម៉ាណែត

0
ពួកគាត់ទាមទារឱ្យ​មេដឹកនាំ​កម្ពុជា ផ្ទៀងផ្ទាត់តម្រុយបង្គោលព្រំដែនម្ដងទៀត និងបើកសិទ្ធិឱ្យប្រជាពលរដ្ឋ​ម្ចាស់​ចម្ការ ដែលបាត់បង់ដីលើកឡើងជាសាធារណៈ ជាជាងការបញ្ចេញវោហារសាស្រ្ត​ដែលគ្មាន​ភាពច្បាស់លាស់ ដែលធ្វើឱ្យភាគីថៃយកមកប្រើប្រាស់​ដើម្បីឈ្លានពាន​ដី​អាស្រ័យផល​របស់​ពលរដ្ឋខ្មែរ។

អ្នកឃ្លាំមើល​ថា កិច្ចព្រមព្រៀង​យោធា​កម្ពុជា-តួកគី ជាឱកាសពង្រឹងវិស័យ​ការពារ​ជាតិ តែ​កម្ពុជា​ត្រូវមានតម្លាភាព

0
អ្នកជំនាញ និងមន្ត្រីបក្សប្រឆាំងលើកឡើងថា ទោះបីជាកម្ពុជា​មានដៃគូជាមួយប្រទេសមានសព្វាវុធទំនើប និងកម្លាំងយោធាធំ ក៏វិស័យការពារជាតិកម្ពុជា​ពិបាក​រីកចម្រើនទៅមុខ ដោយសារតែប្រព័ន្ធដឹកនាំបែបគ្រួសារបក្ខពួកនិយម និងអំពើ​ពុករលួយ។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីកម្ពុជា និងតួកគីយ៉េបានចុះកិច្ចព្រមព្រៀងចំនួន ៣ចំណុច ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ។

មន្ត្រីបក្ស​ប្រឆាំង​ជំរុញ​ឱ្យ​កម្ពុជា​អនុវត្តកិច្ច​ព្រមព្រៀង​ជាមួយ​ថៃ​និង​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ

0
ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីគណៈកម្មការ​ផ្សះផ្សា​ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS)  បានបញ្ចប់​កិច្ចប្រជុំ​លើកទី២ ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី១៨ ខែតុលា។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​អះអាង​ថា កំពុង​ស៊ើបអង្កេត​បុគ្គល​ពាក់ព័ន្ធ​ដែល​កាសែត​អន្តរជាតិ​លាតត្រដាង​ពាក់ព័ន្ធ​រឿង​ឧក្រិដ្ឋកម្ម​ឆបោក

0
មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​បញ្ជាក់​ថា ក្រសួង​ស្ថាប័ន​ជំនាញ​ក៏​កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​មន្ត្រី​ពាក់ព័ន្ធ​គ្រាក់ៗ​មួយ​ចំនួន​ដូចគ្នា ក្រោយ​ទូរស្សន៍​អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) លាតត្រដាង​ពី​ទំនាក់ទំនង​ពួកគេ​ជាមួយ​មេខ្លោង​ឆបោក​ជនជាតិ​ខ្មែរ​ដើម​កំណើត​ចិន​លោក តេង ភីពីង។

ថៃ​បើក​ឱ្យ​ចូល​ទៅ​ទស្សនា​ផ្ទះ​តាម៉ុក និង​ប្រាសាទ​ដូនទួល ក្បែរ​ប្រាសាទ​ព្រះវិហារ ក្រោយ​កម្ពុជា​បាត់បង់​ការ​គ្រប់គ្រង

0
ទាហាន​ខ្មែរ​អះអាង​ថា តំបន់​ទាំងនេះ គឺ​ស្ថិត​ក្នុង​ទឹកដី​កម្ពុជា និង​ជា​អតីត​មូលដ្ឋាន​យោធា​ចុងក្រោយ​របស់​កងទ័ព​ខ្មែរក្រហម ដែល​បាន​បង្កើត​ចលនា​តស៊ូ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​កាលពី​ទសវត្ស​ឆ្នាំ​៨០។

តំណាងខ្មែរ​ក្រោម​ស្នើ​ឱ្យ​បារាំង​ពិនិត្យ​ឡើងវិញ​ពីច្បាប់​ដែល​បារាំង​ផ្ទេរ​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឱ្យ​វៀតណាម​គ្រប់គ្រង​បន្ត

0
អ្នកច្បាប់លើកឡើងថា នៅមុនពេលអនុម័តច្បាប់ឆ្នាំ ១៩៤៩ នោះបារាំង​មិនបាន​សួរយោបល់របស់ប្រជាពលរដ្ឋខ្មែរក្រោម ដែលជាម្ចាស់ទឹកដី និងនៅមិន​មាន​ច្បាស់​លាស់ជាច្រើនខាងផ្លូវច្បាប់។