ស្លាក: ឥទ្ធិពលចិន

សមត្ថកិច្ច​បន្ត​ឆ្មក់​បង្ក្រាប​អគារ​ឆបោក​អនឡាញ​នៅ​ភ្នំពេញ ឃាត់ខ្លួន​មនុស្ស ៤៩​នាក់

0
កម្លាំង​សមត្ថកិច្ច​អះអាង​ថា ក្រុម​ជនសង្ស័យ​ទាំងនេះ​បាន​ប្រើប្រាស់​ទឹកដី​កម្ពុជា ជា​មូលដ្ឋាន​សម្រាប់​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ (Online Scam) ក្នុង​ទម្រង់ «​វិនិយោគ​ក្លែងក្លាយ​» ដោយ​ធ្វើការ​អូសទាញ និង​បោក​បញ្ឆោត​ជនរងគ្រោះ​នៅ​តាម​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក។

តើ​ឧក្រិដ្ឋជន តុង លីឆឹង បង្កើត​បណ្ដាញ​រកស៊ី​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​យ៉ាង​ដូចម្ដេច?

0
ឧក្រិដ្ឋជន តុង លីឆឹង (Dong Lecheng) គឺជា​អ្នកជំនួញ​ខ្មែរ​ដើមកំណើត​ចិន​ម្នាក់​ក្នុងចំណោម​ឧក្រិដ្ឋជន​ចិន​មួយ​ចំនួន​ទៀត​ដែល​គេច​ពី​ការ​ទទួលទោស​នៅ​ស្រុក​ចិន ដើម្បី​មក​ពូន​សម្ងំ​លាក់ខ្លួន​បន្ត​អាជីវកម្ម​បន​ល្បែង​នៅ​កម្ពុជា​។

ជប៉ុន​រក​ឃើញ​ក្រុមហ៊ុន​ឆបោក​តាម​អនឡាញ ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា កំពុង​គ្រប់គ្រង​ក្រុមហ៊ុន​ចំនួន​៣ នៅ​ជប៉ុន

0
អាជ្ញាធរ​ជប៉ុន​បាន​រក​ឃើញ​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា និង​ស្ថិត​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក បាន​គ្រប់គ្រង​ក្រុមហ៊ុន​ចំនួន​៣ នៅក្នុង​ប្រទេស​ជប៉ុន។ អ្នកឃ្លាំមើល​លើកឡើង​ថា មេខ្លោង​ឧក្រិដ្ឋជន​ឆបោក​តាម​អ៊ីនធឺណិត មាន​បណ្ដាញ​ច្រើន​នៅ​តាម​បណ្ដា​ប្រទេស​នានា ដែល​ករណីនេះ ទាមទារ​ឱ្យ​ប្រទេស​ដែល​ពាក់ព័ន្ធ ត្រូវ​បង្កើត​កិច្ច​សហប្រតិបត្តិការ​រដ្ឋ​នឹង​រដ្ឋ ដើម្បី​កម្ទេច​សម្បុក​ធំ នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​មួយ​នេះ។ក្រុមហ៊ុន​ចិន​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា ដែល​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​ដាក់ទណ្ឌកម្ម​របស់​សហ​រដ្ឋ​អាមេរិក ជាប់​ពាក់ព័ន្ធ​ក្នុង​ប្រតិបត្តិការ​ក្លែងបន្លំ​លំដាប់​អន្តរជាតិ និង​ការ​ជួញដូរ​មនុស្ស គឺ​ក្រុមហ៊ុន​ព្រីនស៍ គ្រុប (Prince Holding Group) បាន​បង្កើត​ក្រុមហ៊ុន​ពាក់ព័ន្ធ​យ៉ាងហោចណាស់​ចំនួន​៣ នៅក្នុង​ប្រទេស​ជប៉ុន​ចាប់​តាំងពី​ឆ្នាំ​២០២២។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន...

រដ្ឋាភិបាល​វៀតណាម​ចាប់​ឃុំខ្លួន​ស្ត្រី​ខ្មែរក្រោម​អាយុ​៧២​ឆ្នាំ​ដោយសារ​ការ​តស៊ូ​មតិ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម

0
ក្នុង​ពេល​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៩ មិថុនា អាជ្ញាធរ​មិន​បាន​បង្ហាញ​មូលហេតុ ឬ​បទ​ចោទ​ណាមួយ​ឡើយ ប៉ុន្តែ​កន្លងទៅ លោកស្រី ចៅ ធីទៀង គឺជា​ពលរដ្ឋ​ខ្មែរក្រោម​ដែល​តែង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​តស៊ូ​មតិ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​នៅ​កម្ពុជា​ក្រោម។