ស្លាក: ឥទ្ធិពលចិន
តុលាការខេត្តព្រះសីហនុចោទប្រកាន់ជនជាតិចិន ៨នាក់ចំនួន ៦បទល្មើសករណីដឹកគ្រឿងញៀនជិត ១តោន
មន្ត្រីសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរបន្តស៊ើបអង្កេតស្វែងរកអ្នកពាក់ព័ន្ធបន្ថែម ពីព្រោះពួកគាត់ជឿថា ប្រសិនបើគ្មានអ្នកមានអំណាច ឬមន្ត្រីឃុបឃិតប្រព្រឹត្តអំពើពុករលួយក៏ក្រុមឈ្មួញមិនអាចដឹកជញ្ជូនគ្រឿងញៀនទ្រង់ទ្រាយធំចូលកម្ពុជាបានដែរ។
អ្នកឃ្លាំមើលព្រមានពីការបន្តហូរចូលនៃគ្រឿងញៀន និងអាវុធខុសច្បាប់ដែលអាចបង្កភាពវឹកវរដល់សង្គមកាន់តែធ្ងន់ធ្ងរ
កាលើកឡើងនេះ គឺក្រោយពេលដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនជនជាតិចិន ៧នាក់ និងរឹបអូសគ្រឿងញៀនជិត១តោន និងអាវុធរាប់សិបដើមទៀត នៅក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី ២៣ ខែកញ្ញា។
ជនរងគ្រោះ ហួយវ័ន ផេ បន្តចេញតវ៉ាទាមទារឱ្យលោក ហ៊ុន តូ សងលុយ
ជនរងគ្រោះក្រុមហ៊ុន ហួយវ័ន ផេ (Houione Pay) បន្តប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខស្ថានទូតចិន ដោយស្រែកទាមទារឱ្យក្មួយប្រុសបង្កើតប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន គឺលោក ហ៊ុន តូ ចេញមុខទទួលខុសត្រូវ និងសងលុយកម្លាំងញើសឈាមពួកគាត់វិញ។ ជនរងគ្រោះលើកឡើងថា កេរ្តិ៍ឈ្មោះកម្ពុជារងភាពអាម៉ាស់ និងអាប់ឱនកិត្តិយស រួមទាំងធ្វើឱ្យអ្នកវិនិយោគអន្តរជាតិបាត់បង់ទំនុកចិត្តដោយសារតែក្រុមហ៊ុន លោក ហ៊ុន តូ លួចយកលុយអតិថិជនដោយស្រស់ៗ និងគ្មានអាជ្ញាធរអើពើដោះស្រាយ។ក្រុមអតិថិជនបាត់បង់លុយនៅក្រុមហ៊ុន ហួយវ័ន...
អ្នកឃ្លាំមើលសង្គមស្នើរដ្ឋាភិបាលកម្ពុជាពឹងចិនឱ្យជួយដោះស្រាយជម្លោះព្រំដែនខ្មែរថៃ
ប្រធានាធិបតីចិនធ្លាប់បានប្រកាសជាមួយមេដឹកនាំកម្ពុជា និងថៃកាលពីពេលថ្មីៗនេះថា ចិនយល់ព្រមដើរតួនាទីជាអ្នកសម្របសម្រួលក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ប្រសិនបើប្រទេសទាំងពីរត្រូវការ។
កម្ពុជា និងចិនប្ដេជ្ញាកសាងទំនាក់ទំនងផ្ដោតលើវិស័យយោធាឱ្យកាន់តែស៊ីជម្រៅ
មន្ត្រីគណបក្សប្រឆាំងយល់ថា ចិនហាក់គ្មាន ក្ដីបារម្ភនឹងបាត់បង់ឥទ្ធិពលលើកម្ពុជានោះទេ ព្រោះភាគីចិនដឹងថា រដ្ឋាភិបាលកម្ពុជានឹងបន្តដឹកនាំតាមបែបផ្ដាច់ការ ហើយមិនអាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកឱ្យឈានដល់កម្រិតស៊ីជម្រៅបានឡើយ។
អ្នកជំនាញបារម្ភថា កម្ពុជាពឹងផ្អែកលើចិនកាន់តែខ្លាំងក្រោយជំនួបរវាងលោក ហ៊ុន សែន និងលោក ស៊ី ជីនពីង
អ្នកឃ្លាំមើលព្រមានថា ការលម្អៀងទៅរកចិនកុម្មុយនិស្តកាន់តែខ្លាំង នឹងរឹតត្បិតឱកាសរបស់កម្ពុជាក្នុងការស្ដារ និងពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសប្រជាធិបតេយ្យផ្សេងទៀត។
លោក ហ៊ុន សែន និយាយថា ចិនជាមិត្តទុកចិត្តបំផុត
អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំង យល់ថា ការបង្ហាញជំហរពឹងផ្អែកកាន់តែខ្លាំងលើចិនរបស់លោក ហ៊ុន សែន កំពុងធ្វើឱ្យកម្ពុជាប្រឈមហានិភ័យផ្នែកសេដ្ឋកិច្ច និងធ្លាក់ក្រោមឥទ្ធិពលចិនកាន់តែខ្លាំងដែលអាចទាញឱ្យកម្ពុជាធ្លាក់ចូលអន្ទាក់កាន់តែជ្រៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។
អ្នកវិភាគថា លោក ហ៊ុន សែន ទៅចិន ដើម្បីស្នើសុំជំនួយ និងប្រាក់កម្ចីបន្ថែម
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសថា នឹងដឹកនាំមន្ត្រីគ្រាក់ៗទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី២៥ ខែមិថុនា។
កម្ពុជា និងអង្គភាពមេគង្គ-ឡានឆាងនៅចិនប្ដេជ្ញាបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ
យ៉ាងណា អ្នកតាមដានបញ្ហាឧក្រិដ្ឋកម្មលើកឡើងថា កម្ពុជាគួរពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការ និងដៃគូអន្តរជាតិផ្សេងទៀតដូចជា អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ដើម្បីសហការស៊ើបអង្កេត និងចាត់វិធានការលើមេខ្លោងពិតប្រាកដ និងបណ្ដាញដែលកាងពីក្រោយឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជា។
បទល្មើសពាក់ព័ន្ធជនជាតិចិនបន្តកើតមាន ស្របពេលកម្ពុជាបើកទូលាយទទួលទេសចរចិនកាន់តែច្រើន
អ្នកឃ្លាំមើលយល់ថា កម្ពុជាគួរមានវិធានការរឹតបន្តឹងជនជាតិចិន និងព្រួយបារម្ភថា គោលនយោបាយបើកចំហជើងមេឃឱ្យជនជាតិចិនចូលកម្ពុជាដោយសេរីនេះ នឹងធ្វើឱ្យកម្ពុជាប្រឈមនឹងហានិភ័យផ្នែកសន្តិសុខ និងឧក្រិដ្ឋកម្មឆ្លងដែនកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។














