ស្លាក: ឆបោក
អ្នកឃ្លាំមើលសង្គម ជំរុញឲ្យ ACU ស៊ើបអង្កេតរកអ្នកនៅពីក្រោយនៃអំពើឆបោករបស់អ្នកស្រី ឡេង ចាន់ណា
ការអះអាងនេះ បន្ទាប់ពីប្រធានក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក បានសារភាពថា ពួកគេបានទទួលប្រាក់ចន្លោះពី ៩៣ ទៅ ៩៨លានដុល្លារអាមេរិក ពី«មេ២៥»។
ពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុនលោក ហ៊ី គឹមហុង តវ៉ាបិទផ្លូវជំរុញស្វែងរកដំណោះស្រាយ
តុលាការមិនទាន់ប្រកាសសាលក្រមសំណុំរឿងអតីតឧកញ៉ា ហ៊ី គឹមហុង ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ពលរដ្ឋនៅឡើយ ខណៈពលរដ្ឋរងគ្រោះ បន្តជំរុញឲ្យតុលាការពន្លឿនដំណោះស្រាយឲ្យបានឆាប់។
ជនរងគ្រោះក្រុមហ៊ុន ហួយវ័ន ផេ លាតត្រដាងចំពោះទង្វើអាជ្ញាធរប្រើអំពើហិង្សា និងជេរប្រមាថលើស្ត្រីក្នុងពេលតវ៉ា
ជនរងគ្រោះបញ្ជាក់ថា ទោះបីជាប្រឈមនឹងការបង្ក្រាប ក៏ជនរងគ្រោះជាពលរដ្ឋខ្មែរ និងជនបរទេសជាច្រើនដែលមានលុយត្រូវបានក្រុមហ៊ុនបង្កកនោះនឹងមិនបោះបង់ការតវ៉ាដោយសន្តិវិធី ដើម្បីស្វែងរកដំណោះស្រាយ និងទាមទារលុយដែលពួកគាត់បានមកដោយការខិតខំប្រឹងប្រែងរកស៊ីដោយលំបាកនោះឡើយ។
សាច់ញាតិ និងជនរងគ្រោះទាមទារឱ្យដោះលែងពលរដ្ឋតវ៉ាប្រឆាំងក្រុមហ៊ុនលោក ហ៊ុន តូ បង្កកលុយពួកគាត់
សាច់ញាតិ និងមន្ត្រីសិទ្ធិមនុស្សចាត់ទុកថា ការចាប់ខ្លួននេះគឺជារឿងអយុត្តិធម៌បំផុតព្រោះពួកគាត់ជាជនរងគ្រោះនៅក្នុងការកិបកេងទ្រព្យសម្បត្តិដោយអ្នកមានអំណាចមិនមែនជាមេខ្លោងបង្កចលាចលក្នុងសង្គមដូចការចោទប្រកាន់ឡើយ។
អ្នកចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង ទទូចឲ្យតុលាការប្រកាសសាលក្រមឲ្យបានឆាប់
សង្គមស៊ីវិល សង្ឃឹមថា តុលាការនឹងពន្លឿននីតិវិធី ដោយថា ការពន្យារពេលយូរ នឹងធ្វើឲ្យពលរដ្ឋ រងគ្រោះផ្ទួនៗគ្នា។











