ស្លាក: Online Scam
អាជ្ញាធរមិនទាន់ចាប់បានមេខ្លោងចិនដែលផ្ទេរលុយជាង ២៥០លានដុល្លារចេញពីកម្ពុជាតាមរូបិយប័ណ្ណគ្រីបតូ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) អះអាងថា ជនជាតិចិនរូបនេះជាមេខ្លោងសំខាន់មួយរូបឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរៀបចំមជ្ឈមណ្ឌលឆបោកនៅខេត្តកោះកុង និងបានប្រើគណនីរូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ជាង ១០គណនី ដើម្បីផ្ទេរលុយដែលរកបានពីសកម្មភាពឆបោកចេញពីកម្ពុជាក្នុងទំហំទឹកប្រាក់ជាង ២៥០លានដុល្លារ។
ខ្មែរនិងបរទេសជិត ៥ពាន់នាក់កំពុងជាប់ឃុំ ខណៈមន្ត្រីជិត ៨០នាក់ រងពិន័យករណីឆបោកអនឡាញ
អ្នកឃ្លាំមើលលើកឡើងថា តួលេខចាប់ខ្លួន និងដាក់ទណ្ឌកម្មមន្ត្រីតូចតាចនេះ មិនទាន់គ្រប់គ្រាន់ ដើម្បីបង្កើតជំនឿចិត្តដល់សហគមន៍អន្តរជាតិថា កម្ពុជាបានបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញបានជោគជ័យនោះទេ ខណៈមេខ្លោងកំពូលៗដែលរងការចោទប្រកាន់នៅពីក្រោយបណ្ដាញឧក្រិដ្ឋកម្មនេះនៅមិនទាន់ត្រូវបានអាជ្ញាធរចាត់ការឡើយ។
កម្ពុជា និងអន្តរជាតិអនុម័តសេចក្ដីប្រកាស ១១ចំណុចប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ
អ្នកឃ្លាំមើលលើកឡើងថា ការចូលរួមរបស់បណ្ដាប្រទេស និងអង្គការអន្តរជាតិក្នុងសន្និសីទនៅកម្ពុជាមិនមែនពួកគេទទួលស្គាល់ការបង្ក្រាបឧក្រិដ្ឋកម្មរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថាទទួលបានជោគជ័យនោះទេ
អ្នកវិភាគថា ការបង្ហាញទីតាំងឆបោកដល់អ្នកសារព័ត៌មាន មិនគ្រប់គ្រាន់ដើម្បីបញ្ចប់បណ្ដាញឆបោក
កន្លងទៅរដ្ឋាភិបាលក៏ធ្លាប់បានចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារដោយសារតែរាយការណ៍ពីឧក្រិដ្ឋកម្មឆបោកនេះដែរ។
អ្នកជំនាញផ្នែកសន្តិសុខឌីជីថល រកឃើញការផ្សាយពាណិជ្ជកម្មការងារឆបោកបន្តកើតមាន ក្នុងប្រទេសកម្ពុជា
ពាណិជ្ជកម្មផ្សព្វផ្សាយទាំងនោះ មានតម្រូវការបុគ្គលិកទៅបម្រើការក្នុងខេត្តចំនួន៤ គឺ ក្រុងប៉ោយប៉ែត ខេត្តព្រះសីហនុ ភ្នំពេញ និងខេត្តប៉ៃលិន។
មេឃុំនៅកោះកុង និងបក្ខពួកត្រូវចាប់ខ្លួនពីបទស៊ីសំណូក និងធ្វើកន្លែងឆបោកតាមអនឡាញ
ក្នុងចំណោមបក្ខពួក ៣នាក់ ក៏មានជនជាតិចិនម្នាក់កំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចមិនទាន់ចាប់បាននៅឡើយ។
កម្ពុជាប្រកាសថា បានបិទមជ្ឈមណ្ឌលឆបោកតាមអនឡាញជិត៨០០ទីតាំងនិងលែងមាននៅកម្ពុជា
កម្ពុជាបានឈានទៅបង្ក្រាបជាក់ស្តែងចំនួន ៦២៤ ទីតាំង និងឃាត់ខ្លួនមុខសញ្ញាសង្ស័យសរុបជិត ៣ម៉ឺននាក់ មាន ៣៩សញ្ជាតិ។ លោកថាបច្ចុប្បន្ន មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams Compounds) គឺគ្មានវត្តមាននៅកម្ពុជាទៀតទេ។
អ្នកឃ្លាំមើលព្រមានពីហានិភ័យបណ្ដាញឆបោកអនឡាញបន្ទាប់ពីកម្ពុជាឈរនៅលំដាប់លេខ២ក្នុងសន្ទស្សន៍ឧក្រិដ្ឋកម្មនៅអាស៊ាន
ការអះអាងនេះបន្ទាប់ពីទិន្នន័យរបស់បណ្ដាញមូលដ្ឋានទិន្នន័យកម្រិតពិភពលោកឈ្មោះ ណាំប៊ីអូ (Numbeo) បង្ហាញថា ប្រទេសកម្ពុជាឈរនៅលំដាប់លេខ២ក្នុងតំបន់អាស៊ាន ដែលមានសកម្មភាពឧក្រិដ្ឋកម្មច្រើន ខណៈប្រទេសភូមា ឈរនៅលំដាប់កំពូល។
សហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើកដំបូងលើបុគ្គល និងក្រុមហ៊ុននៅកម្ពុជា ពាក់ព័ន្ធមជ្ឈមណ្ឌលឆបោកអនឡាញ
ការសម្រេចនេះ ត្រូវបានប្រកាសដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីថ្ងៃទី៣០ ខែកក្កដា ដោយចោទប្រកាន់ថា បុគ្គល និងអង្គភាពទាំងនោះ បានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រួមមានការជួញដូរមនុស្ស ការឃុំខ្លួនដោយខុសច្បាប់ ការធ្វើទារុណកម្ម និងការបង្ខំឱ្យជនរងគ្រោះប្រព្រឹត្តការឆបោកតាមប្រព័ន្ធអនឡាញ។
អ្នកឃ្លាំមើលរំពឹងថា អគ្គរដ្ឋទូតអាមេរិកថ្មីនឹងដាក់សម្ពាធមេដឹកនាំកម្ពុជាបង្ក្រាបមេខ្លោងឧក្រិដ្ឋកម្មអនឡាញ
ទោះជាយ៉ាងណា ពួកគាត់លើកឡើងថា ឧក្រិដ្ឋកម្មនេះបានចាក់ឫសយ៉ាងជ្រៅនៅកម្ពុជា ហើយការបង្ក្រាបមេខ្លោងធំៗទាំងនោះគឺអាស្រ័យលើឆន្ទៈនយោបាយរបស់លោក ហ៊ុន ម៉ាណែត ដោយសារតែពួកគេជាឥស្សរជននយោបាយក្នុងជួរបក្សកាន់អំណាច។
















