ស្លាក: ព្រំដែនខ្មែរថៃ

សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ពិភាក្សា​ជាមួយ​ថៃ​ដើម្បី​ការពារ​ពលករ​ខ្មែរ​ពី​ការ​រើសអើង​ក្នុង​ពេល​ជម្លោះព្រំដែន​នៅ​បន្ត

0
ការ​លើកឡើង​នេះ​បន្ទាប់ពី​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ (UN) បាន​អំពាវនាវ ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​ការពារ​សុវត្ថិភាព​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​ក្នុង​ប្រទេស​ថៃ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​សុវត្ថិភាព​នៅ​អំឡុង​ពេល​ដែល​កម្ពុជា និង​ថៃ​កំពុង​មាន​ជម្លោះព្រំដែន។

អ្នកវិភាគ​ថា លោក ហ៊ុន សែន ទៅ​ចិន ដើម្បី​ស្នើសុំ​ជំនួយ និង​ប្រាក់​កម្ចី​បន្ថែម

0
ការ​លើកឡើង​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​ថា នឹង​ដឹកនាំ​មន្ត្រី​គ្រាក់ៗ​ទៅ​បំពេញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ​នៅ​ប្រទេស​ចិន​ចាប់ពី​ថ្ងៃទី​២៥ ខែមិថុនា។

សាលាឧទ្ធរណ៍​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នកសារព័ត៌មាន​ពលរដ្ឋ​ដែល​ជា​អតីត​ព្រះសង្ឃ

0
ម្ដាយ​លោក ជា វុទ្ធី រន្ធត់ចិត្ត បន្ទាប់ពី​តុលាការ​នៅតែ​មិន​ដោះលែង​កូនប្រុស ឲ្យ​បាន​ជួប​ម្ដាយ ដែល​កំពុង​ទន្ទឹង​ចាំ​មើល​ផ្លូវ​កូន។

យោធា​ថៃ​កាត់​ឆ្វៀល​ដី​ដែល​ឈ្លានពាន​បាន​ពី​កម្ពុជា​ឱ្យ​ពលរដ្ឋ និង​ពង្រីក​កម្លាំង​ប្រយុទ្ធ​នៅ​តំបន់​ព្រំដែន

0
ចំណែក​នៅ​តំបន់​ព្រំដែន​មួយចំនួន​ដូចជា​តំបន់​ខេត្តព្រះវិហារ ក៏​មាន​ភាព​តានតឹង​ដែរ ដោយ​យោធា​ថៃ​នៅតែ​បន្ត​បញ្ជូន​កងទ័ព និង​សព្វាវុធ​មក​តំបន់​ព្រំដែន។

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​រៀបចំ​ប្រព័ន្ធ​ទឹក​ភ្លើង និង​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ព្រំដែន​ឱ្យ​បាន​ត្រឹមត្រូវ

0
ការ​ស្នើ​នេះ ក្រោយពី​មាន​ពលរដ្ឋ​ជាច្រើន​នៅ​តំបន់ អូរស្មាច់ និង​តាម​តំបន់​ជួរ​ភ្នំ​ដងរែក ខេត្ត​ឧត្តរមានជ័យ បន្ត​រស់នៅ​ក្រោម តង់​កៅស៊ូ មិន​ហ៊ាន​ត្រឡប់ ទៅ​រស់នៅ​ភូមិឋាន​វិញ បើ​ទោះបីជា អាជ្ញាធរ​តែងតែ បង្ខំ​ឱ្យ​ពួកគាត់ ទៅ​រស់​នៅ​តាម​ភូមិឋាន​វិញ​ក្ដី។

យោធា​ថៃ​ពង្រឹងកម្លាំង​ទ័ព​នៅ​តាម​ព្រំដែន ក្រោយ​សង្ស័យ​ថា កម្ពុជា​​បញ្ជូន​រថក្រោះ​មក​តំបន់​ព្រំដែន

0
អ្នកឃ្លាំមើល​លើកឡើង​ថា ភាគី​កម្ពុជា និង​ថៃ​គួរតែ​បង្កើត​ក្រុម​ផ្ទៀងផ្ទាត់​ព័ត៌មាន​ជាមួយគ្នា ជុំវិញ​ការ​សកម្មភាព​យោធា​នៅ​តាម​ព្រំដែន ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ការ​យល់​ច្រលំ ដែល​បណ្ដាល​ឱ្យ​មាន​ភាព​តានតឹង​នៅ​តំបន់​ព្រំដែន​សាជាថ្មី។

យោធា​ថៃ​ដណ្ដើម​កាន់កាប់​ភ្នំ​៣២៣ ដោយ​ស្ងាត់ៗ នៅ​តំបន់​ព្រំដែន​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង

0
ទាហាន​ខ្មែរ​អះអាង​ថា យោធា​ថៃ​បាន​ចូល​កាន់កាប់​ភ្នំ​៣២៣​នេះ តាំងពី​អំឡុង​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​កាលពី​ចុងឆ្នាំ​២០២៥ មក​ម្ល៉េះ ដោយ​ទាហាន​ថៃ​បាន​ផ្លោង​គ្រាប់កាំភ្លើង​ធំ​មិន​ដល់​១០​គ្រាប់​នោះ​ឡើយ។

យោធា​ថៃ​បាន​បែងចែក​ការគ្រប់គ្រង​ក្នុង​តំបន់​ព្រំដែន ដែល​ដណ្ដើម​បាន​ពី​កម្ពុជា​ជា​ទម្រង់​ផ្សេងៗ​គ្នា

0
ចំណែកឯ​នៅ​តំបន់​ដែល​មាន​ភាព​តានតឹង ដូចជា​តំបន់​មុំ​បី អានសេះ និង​អូរស្មាច់ យោធា​ថៃ​បាន​ពង្រីក​កម្លាំង​ទ័ព និង​សព្វាវុធ​ធុន​ធ្ងន់​ជា​ដំណាក់កាល។

អ្នកជំនាញ​ថា កិច្ចប្រជុំ​កំពូលអា​ស៊ាន​នៅ​ប្រទេស​រុស្ស៊ី នឹង​មិន​មាន​ឥទ្ធិពល​សម្រាប់​ជម្លោះ កម្ពុជា​-​ថៃ​នោះ​ទេ

0
ប៉ុន្តែ ពួកគាត់​យល់ថា អំឡុង​ពេល​លោក ហ៊ុន ម៉ាណែត កំពុង​មាន​វត្តមាន នៅ​ប្រទេស​រុស្ស៊ី កម្ពុជា​អាច​ពង្រឹង​ទំនាក់ទំនង​ល្អជា​មួយ​រុស្ស៊ី ដើម្បី​បង្កើន​ការទិញ​សព្វាវុធ ក្នុង​តម្លៃ​សម​ល្មម និង​បង្កើន​ការ​វិនិយោគ​លើ​វិស័យ​ថាមពល​ជាដើម។

ស្ត្រី​មួយ​រូប​ទៀត​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពាក់ព័ន្ធ​ការរិះគន់​ពី​បញ្ហា​ព្រំដែន

0
សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​ផ្ដន្ទាទោស​ស្ត្រី​ម្នាក់​ដាក់​ពន្ធនាគារ ២​ឆ្នាំ និង​ពិន័យ​ប្រាក់​៤​លាន​រៀល ដោយសារ​ការប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​រិះគន់​ពី​បញ្ហា​ព្រំដែន​កម្ពុជា​­​ថៃ​។

រឿងអាស្រូវ​សន្លឹក​ទិដ្ឋាការ​បង្ហាញ​ពី​ចន្លោះប្រហោង​ក្នុង​ប្រព័ន្ធ​ប្រឆាំង​អំពើពុករលួយ​របស់​កម្ពុជា

0
អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា លោក សេង វណ្ណ​លី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ករណី​អតីតមន្ត្រី​ក្រសួងការបរទេស លោក ថូ សំណាង បាន​បង្ហាញ​ពី​ចន្លោះប្រហោង​សំខាន់ៗ​នៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល និង​ប្រព័ន្ធ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​។