ស្លាក: ហ៊ុនម៉ាណែត
ថៃបន្តធ្វើសមយុទ្ធយោធាជើងគោក ក្រោយបញ្ចប់សមយុទ្ធដែនអាកាសជាមួយចិន ដោយប្រកាសត្រៀមប្រយុទ្ធក្នុងសង្គ្រាមពិត
អ្នកឃ្លាំមើលថា សកម្មភាពសមយុទ្ធរបស់យោធាថៃ អាចជាការពង្រីកឥទ្ធិពលក្នុងតំបន់ ខណៈថៃកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា និងអស្ថិរភាពនៅតំបន់ព្រំដែនភាគខាងជើងជាប់មីយ៉ាន់ម៉ា និងតំបន់ភាគខាងត្បូង។
កម្ពុជាប្រកាសថា បានបិទមជ្ឈមណ្ឌលឆបោកតាមអនឡាញជិត៨០០ទីតាំងនិងលែងមាននៅកម្ពុជា
កម្ពុជាបានឈានទៅបង្ក្រាបជាក់ស្តែងចំនួន ៦២៤ ទីតាំង និងឃាត់ខ្លួនមុខសញ្ញាសង្ស័យសរុបជិត ៣ម៉ឺននាក់ មាន ៣៩សញ្ជាតិ។ លោកថាបច្ចុប្បន្ន មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams Compounds) គឺគ្មានវត្តមាននៅកម្ពុជាទៀតទេ។
លោក ហ៊ុន សែន ថាថៃបង្កសង្គ្រាមឈ្លានពានលើកម្ពុជា ដោយប្រើលេសឧក្រិដ្ឋកម្មឆបោកអនឡាញ
អ្នកឃ្លាំមើលយល់ថា ការថ្លែងរបស់លោក ហ៊ុន សែន គឺជារឿងល្អ ប៉ុន្តែមិនអាចដាក់សម្ពាធឱ្យភាគីថៃដកទ័ពចេញពីទឹកដីកម្ពុជាវិញនោះទេ ប្រសិនបើកម្ពុជា មិនប្ដឹងថៃទៅកាន់តុលាការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ។
ពលរដ្ឋអស់សង្ឃឹមលើរដ្ឋាភិបាលថា នឹងអាចយកទឹកដីខ្មែរដែលថៃគ្រប់គ្រងមកវិញបាន
ពួកគាត់ លើកឡើងបែបនេះ គឺដោយសារយោធាថៃ និងរដ្ឋាភិបាលថៃ បានប្រើគ្រប់មធ្យោបាយដើម្បីកាន់កាប់ទឹកដីជាអចិន្ត្រៃយ៍ ខណៈរដ្ឋាភិបាលឪពុកកូនគឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែតវិញ ហាក់បានត្រឹមតែចេញលិខិតតវ៉ាដដែលៗ ដោយមិនមានចំណាត់ការនានាដើម្បីឲ្យថៃដកទ័ពចេញវិញនោះទេ។
យោធាថៃបបួលកម្ពុជាចរចាជម្លោះព្រំដែន ក្រោយកម្ពុជាតវ៉ារឿងមេដឹកនាំថៃចូលមកក្នុងទឹកដីកម្ពុជាដោយខុសច្បាប់
អ្នកឃ្លាំមើលលើកឡើងថា ការការបបួលចរចារបស់យោធាថៃ គឺគ្រាន់តែជាវោហារសាស្ត្រដើម្បីសម្ដែងឱ្យអន្តរជាតិមើល ខណៈភាគីថៃខ្លួនឯងក៏មិនបានគោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ទៅហើយ។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា រំពឹងថា ICC នឹងស៊ើបអង្កេតមេដឹកនាំថៃជុំវិញជម្លោះព្រំដែន
ការលើកឡើងនេះ បន្ទាប់ពីពួកគេបានជួបជាមួយការិយាល័យរដ្ឋអាជ្ញារបស់ ICC នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី២៤ ខែសីហា ដើម្បីដាក់ជូនព័ត៌មាន និងភស្តុតាងបន្ថែមក្រោមមាត្រា ១៥ នៃលក្ខន្តិកៈទីក្រុងរ៉ូម។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា អំពាវនាវឱ្យកម្ពុជាប្រើយន្តការអន្តរជាតិដោះស្រាយជាជាងសុំអង្វរថៃចរចា
ការអំពាវនាវនេះបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ ចូលតំបន់អានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា។
រដ្ឋមន្ត្រីចក្រភពអង់គ្លេសចុះទៅតំបន់ព្រំដែនកម្ពុជា-ថៃ និងទទូចឱ្យមានកិច្ចសន្ទនាដោយសន្តិវិធី
អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនត្រូវរង់ចាំការចរចាតែមួយមុខទេ ប៉ុន្តែ ត្រូវជំរុញភាពសកម្មការទូត ដែលហ៊ានលាតត្រដាងការពិត អំពីការឈ្លានពានរបស់កងទ័ពថៃលើទឹកដីកម្ពុជា និងស្ដារលទ្ធិប្រជាធិបតេយ្យកម្ពុជាឡើងវិញ ទើបអាចទទួលបានទំនុកចិត្តពីចក្រភពអង់គ្លេស និងបស្ចិមប្រទេស ឱ្យចេញមុខជួយកម្ពុជា។
យោធាថៃបន្តសាងសង់របងព្រំដែនជាប់ខេត្តបាត់ដំបងបង្កឱ្យមានភាពតានតឹងរវាងទាហានខ្មែរ និងថៃ
ទោះជាយ៉ាងណា ការសាងសង់ព្រំដែនដំណាក់កាលទីពីររបស់យោធាថៃនេះ បានបង្កឱ្យមានភាពចម្រូងចម្រាសបន្ទាប់ពីទាហានខ្មែរបានចុះល្បាត ដែលធ្វើឱ្យទាហានថៃបញ្ជូនកម្លាំងទ័ពមកកាន់តែច្រើន ធ្វើឱ្យជម្លោះព្រំដែនរីករាលដាលកាន់តែខ្លាំង។
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលប្រមូលភស្តុតាងថៃឈ្លានពានប្តឹងថៃតាមយន្តការអន្តរជាតិជាជាងសុំថៃចរចា
កម្ពុជានៅតែអះអាងថា ការប្រើកម្លាំងយោធា និងការបង្កើតស្ថានភាពថ្មី «fait accompli» មិនអាចបង្កើតសិទ្ធិស្របច្បាប់លើទឹកដីឈ្លានពានបានឡើយ។















