ភាគីកម្ពុជា បានចាត់ទុកការស្នើលុប MOU 43 ពីសំណាក់ភាគីថៃនេះ ថា ធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវ ផ្ទុយច្បាប់អន្តរជាតិ និងមានចេតនាកេងចំណេញនយោបាយ។
ស្ថាប័នព្រឹទ្ធសភាថៃ កាលពីថ្ងៃទី២៤ ខែមីនា បានឯកភាពឱ្យរដ្ឋាភិបាលថ្មីរបស់ថៃដែលគ្រោងនឹងចូលកាន់តំណែងខាងមុខនេះ លុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ឬ MOU 43 ជាមួយកម្ពុជា។
ជនភៀសសឹកខ្លះសប្បាយចិត្តដែលបានទីជម្រកបណ្ដោះអាសន្ន ប៉ុន្តែជំរុញឱ្យរដ្ឋាភិបាលពន្លឿនទាមទារទឹកដីពីថៃមកវិញ
0
ប៉ុន្តែអ្វីដែលដែលរដ្ឋាភិបាលត្រូវតែធ្វើបន្តទៀតនោះ គឺការទាមទារទឹកដីដែលថៃកំពុងកាន់កាប់យកមកប្រគល់ជូនដល់ពលរដ្ឋវិញ និងត្រូវធានានូវសុវត្ថិភាពយូរអង្វែង។
ក្រសួងការពារជាតិកម្ពុជាច្រានចោលសម្ដីមេចារកម្មថៃ និងអះអាងថា កម្ពុជាគ្មានបំណងផ្ទុះអាវុធលើកទី៣
0
កម្ពុជាគ្មានបំណងផ្ទុះអាវុធជាលើកទី៣ជាមួយថៃ ដោយអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែន។
ទាហានខ្មែរអះអាងថា មានករណីផ្ទុះអាវុធតាមបណ្ដោយព្រំដែនជាច្រើនទីតាំង ក្រោយភាគីថៃដកកម្លាំងទ័ពមួយចំនួន
0
យោធាថៃបានចោទថា ករណីនេះបង្កឡើងពីភាពគ្មានវិន័យរបស់ទាហានខ្មែរ ក៏ប៉ុន្តែទាហានខ្មែរបានច្រានចោល និងអះអាងថា ពួកគាត់តែងតែគោរពបទបញ្ជាពីថ្នាក់លើ ដោយមិនបានផ្ទុះអាវុធស្រេចតែចិត្តនោះឡើយ។
អ្នកឃ្លាំមើលយល់ថា ការដកកម្លាំងទ័ពរបស់យោធាថៃ អាចជាការកាត់បន្ថយការចំណាយ ឬផ្លាស់ប្ដូរកម្លាំងថ្មី និងមិនបណ្ដាលឱ្យមានការប្រែប្រួលស្ថានការណ៍នៅតាមព្រំដែននោះឡើយ។
សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលស្នើភាគីថៃដោះលែងអ្នកនេសាទខ្មែរ៣នាក់ជាប់ឃុំតាំងពីខែកុម្ភៈ
0
មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ស្នើឱ្យភាគីថៃ ដោះលែងអ្នកនេសាទខ្មែរចំនួន៣នាក់ឱ្យមានសេរីភាពវិញ ក្រោយពីកងទ័ពជើងទឹកថៃបានចូលមកចាប់នៅលើដែនសមុទ្រកម្ពុជា ក្នុងភូមិសាស្ត្រ ខេត្តកោះកុង កាលពីថ្ងៃទី២២ ខែ កុម្ភៈ។
ការសុំឱ្យពលរដ្ឋបរិច្ចាគដល់កងទ័ពជួរមុខបង្ហាញថា «រដ្ឋខ្វះលុយនិងជាល្បិចស្ទង់ជំហរពលរដ្ឋក្នុងសង្គ្រាមកម្ពុជា-ថៃ»
0
ការប្រកាសជាសាធារណៈបែបនេះគឺបង្ហាញយ៉ាងច្បាស់ថា លោកហ៊ុន ម៉ាណែត ពុំមានលទ្ធភាពដឹកនាំប្រទេសនោះទេ ពីព្រោះក្នុងរយៈពេលដែលលោកកាន់តំណែងជានាយករដ្ឋមន្ត្រីជាងពីរឆ្នាំមកនេះបានធ្វើឲ្យបាត់ទឹកដីជាច្រើនកន្លែងដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជា និងធ្វើឲ្យប្រទេសថៃមើលងាយកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
យោធាថៃជំទាស់ការចោទប្រកាន់របស់កម្ពុជាអំពីករណីយោធាថៃសាងសង់សំណង់ក្នុងទឹកដីខ្មែរនៅតាមព្រំដែន
0
ការបដិសេធរបស់យោធាថៃនេះ គឺជាការឆ្លើយតបចំពោះលិខិតតវ៉ារបស់កម្ពុជា ប្រឆាំងសកម្មភាពខុសច្បាប់របស់ថៃ ដែលកំពុងសាងសង់ផ្លូវ រូបសំណាក និងសំណង់រឹងនៅលើទឹកដីខ្មែរយ៉ាងហោចណាស់ ១៥ ទីតាំង។
ពលរដ្ឋរស់នៅជាប់ព្រំដែនថៃខេត្តឧត្តរមានជ័យកំពុងមានជីវភាពខ្វះខាត ខណៈជម្លោះព្រំដែនបន្តជាប់គាំង
0
ពលរដ្ឋមួយចំនួនដែលបន្តក្រាញននៀល រស់នៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ កំពុងមានជីវភាព ខ្វះខាត ព្រោះមិនអាចប្រកបមុខរបរបាន ដូចមុនបើទោះជាសង្គ្រាមរវាងប្រទេសទាំងពីរ បានស្ងប់ស្ងាត់ហើយក្ដី។
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






