ទន្ទឹម​គ្នា​នេះ យោធា​ថៃ​នៅតែ​បន្ត​ហ្វឹកហាត់ និង​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ ក្រោយ​ពេល​យោធា​ថៃ បាន​ចូល​កាន់កាប់​ទឹកដី​របស់​កម្ពុជា ជាច្រើន​ទីតាំង​នៅ​តាម​បណ្ដោយ​ព្រំដែន។
ជនភៀសសឹក​អះអាង​ថា សព្វថ្ងៃ​ពួកគាត់​លែង​ហ៊ាន​សូវ​និយាយ​ពី​ទុក្ខ​លំបាក និង​ក្ដី​កង្វល់​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​ប្រាប់​សារព័ត៌មាន និង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ទៀតហើយ​ដោយសារតែ អាជ្ញាធរ​បាន​ដើរ​គំរាមកំហែង និង​ចាត់ទុក​អ្នក​ហ៊ាន​រិះគន់​ជា «​ក្រុមប្រឆាំង​រដ្ឋាភិបាល​»​។
យោធា​ថៃ​បាន​ប្រកាស​ពី​គម្រោង​អភិវឌ្ឍ​នៅ​តំបន់​ព្រំដែន ដោយ​ចាប់ផ្ដើម​ពី​ការពង្រីក​ប្រព័ន្ធ​ចែកចាយ​អគ្គិសនី​នៅ​តំបន់​ភ្នំ​ទ្រព្យ ជាទី​តាំង​ដែល​ដណ្ដើម​បាន​ពី​កម្ពុជា និង​គម្រោង​សង់​ជញ្ជាំង​អចិន្ត្រៃយ៍​នៅ​តាម​បណ្ដោយ​ព្រំដែន​ខេត្ត​ចន្ទបុរី (Chanthanburi) ជា​ឯកតោភាគី​។
មក​ទល់​ពេល​នេះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ហាក់​យល់ព្រម​តាម​ការ​ចង់បាន​របស់​ថៃ ពីព្រោះ​លោក ហ៊ុន ម៉ាណែត បានដឹង​ខ្លួនឯង​ច្បាស់​ថា ពុំ​មាន​លទ្ធភាព​តតាំង​ជាមួយ​ប្រទេស​ថៃ ក្រោយពី​ធ្វើសង្គ្រាម​ចំនួន​ពីរ​លើក​រួច​មក។
ទាហាន​ខ្មែរ​បន្ត​ថា ថ្នាក់លើ​បាន​ព្រមាន​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​កងទ័ព និង​ដកហូត​តួនាទី ប្រសិនបើ​ទាហាន​ណា​ម្នាក់ បាន​ផ្ដល់​ព័ត៌មាន​អំពី​កងទ័ព​ទៅ​ស្ថាប័ន​សារព័ត៌មាន ដោយ​គ្មាន​ការ​ឯកភាព​ពី​ក្រសួង​ការពារជាតិ។
ការ​លើកឡើង​នេះ គឺ​បន្ទាប់​ពី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​សង់ផ្ទះ​បណ្ដោះអាសន្ន​ឲ្យ​ពលរដ្ឋ​ភៀស​សឹក ខណៈ រដ្ឋាភិបាល​របស់​លោក​មិន​អាច​យក​ដី ផ្ទះសម្បែង និង​ទាមទារ​សំណង​ពី​ភាគី​ថៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​យោធា​ថៃ​ឈ្លានពាន​យក។
អ្នកឃ្លាំមើល​សង្គម​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ទំនើបកម្ម​វិស័យ​ការពារ​ជាតិ និង​អភិវឌ្ឍ​តំបន់​ព្រំដែន​ឱ្យ​មាន​ប្រជាជន​រស់នៅ ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន ខណៈ​ប្រទេស​ថៃ​នៅតែ​មាន​មហិច្ឆតា​ឈ្លានពាន​មក​លើ​ប្រទេស​កម្ពុជា តាមរយៈ​សកម្មភាព​ចល័ត​សព្វាវុធ​ធុន​ធ្ងន់​ទៅកាន់​តំបន់​ព្រំដែន។
ទាហាន​ខ្មែរ​ចោទ​ថា ការណ៍​ដែល​ទាហាន​ថៃ អាច​ធ្វើ​សកម្មភាព​ឈ្លានពាន​បាន​យ៉ាង​រលូន​បែប​នេះ គឺ​បណ្ដាល​មក​ពី​ថ្នាក់លើ បាន​ដាក់​បញ្ជា​ឱ្យ​កងទ័ព​រក្សា​ភាព​ស្ងៀមស្ងាត់ និង​អត់ធ្មត់។
ការ​ពង្រឹង​កម្លាំង​តាម​ព្រំដែន​នេះ យោធា​ថៃ​បាន​ផ្ដោត​ទៅ​លើ​ការ​ត្រៀម​យុទ្ធសាស្ត្រ​ទប់ទល់ ការ​វាយប្រហារ និង​ការ​ចល័ត​អាវុធ​ធុន​ធ្ងន់​ជាដើម។ ចំណែក​នៅ​ខាង​កម្ពុជា​វិញ ទាហាន​បន្ត​ឈរជើង និង​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាង​មុន។
ពួកគាត់​ថា ការ​លក់​ផ្ទះ ព្រោះតែ ជីវភាព​ខ្វះខាត​ខ្លាំង គ្មាន​ថវិកា​ចំណាយ​ថ្លៃ​ព្យាបាល ជំងឺ​ការ​ធ្វើដំណើរ និង​ការ​ហូបចុក​ជាដើម ខណៈ​ជំនួយ​ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏​គ្មាន។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ព្រមាន​ថា ការ​ផ្ដន្ទាទោស​យុវតី​ពី​បទ​​រិះគន់​តាម​អនឡាញ អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ

0
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតី​អាយុ​១៩ឆ្នាំ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការ​បង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។