អ្នក​ចាញ់​បោក​អតីត​ឧកញ៉ា ហ៊ី គឹមហុង ធ្លាក់ខ្លួន​និង​ឈឺ​ស្លាប់​បន្តបន្ទាប់ ក្រោយ​គ្មាន​យុត្តិធម៌​ ២ឆ្នាំ

0
ពលរដ្ឋ​ដែល​ដាក់​ប្រាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​លោក ហ៊ី គឹមហុង អះអាង​ថា ថ្មីៗ​នេះ មាន​ពលរដ្ឋ​ពីរ​នាក់​ទៀត​ស្លាប់ ដោយសារតែ​វិបត្តិ​គ្រួសារ និង​រង​សម្ពាធ​ពី​ធនាគារ ខណៈ​ដំណោះស្រាយ​ពី​តុលាការ​នៅតែ​មិន​ទាន់​មាន​ពន្លឺយុត្តិធម៌ សម្រាប់​ពួកគាត់។

ឪពុកម្ដាយ​របស់​កុមារ​ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស៊ីដនី គ្រោង​រៀបចំ​បុណ្យសព​​កូន

0
សារព័ត៌មាន​អូស្ត្រាលី​គ្រប់​ស្ថាប័ន ក៏បាន​ចុះផ្សាយ​ព្រោងព្រាត​ជា​បន្តបន្ទាប់​ដែរ​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​។ ឪពុកម្តាយ​របស់​កុមារ​រងគ្រោះ នឹង​រៀបចំ​ពិធី​បុណ្យសព​កូនបង្កើត​ទាំងពីរ​នៅ​ថ្ងៃ​ច័ន្ទ ទី​២២ មិថុនា សប្តាហ៍​ក្រោយនេះ។

កូនចៅ​ជំនិត​ឧក្រិដ្ឋជន ចេន ហ្ស៊ី ម្នាក់ទៀត​ត្រូវ​បាន​បញ្ជូន​ដល់​​ចិន​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ

0
កូនចៅ​ជំនិត​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) ម្នាក់ទៀត គឺ​លោក លីវ រ៉េន (Liu Ren) ត្រូវ​បាន​ធ្វើ​បត្យាប័ន​បញ្ជូន​ទៅដល់​ចិន​ហើយ បន្ទាប់ពី​អាជ្ញាធរ​កម្ពុជា​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។

មេ​ធនាគារជាតិ​​ប្រាប់​កាសែត​អន្តរជាតិ​ថា កម្ពុជា​ជា​ជនរងគ្រោះ​ក្នុង​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ

0
មេ​ធនាគារជាតិ​កម្ពុជា​រូប​នេះ​ក៏បាន​ច្រានចោល​ការចោទប្រកាន់ និង​ការរិះគន់​នានា​ដែល​ថា រដ្ឋាភិបាល​មិនបាន​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រាន់​ក្នុង​ការ​បង្ក្រាប​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។

អ្នកការពារ​សិទ្ធិ​កម្មករ​ធ្វើការ​ក្រៅ​ប្រព័ន្ធ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ការពារ​សិទ្ធិ​កម្មករ​ធ្វើការ​តាម​ផ្ទះ

0
ការ​អំពាវនាវ​នេះ ក្រោយពី​ពួកគាត់​រក​ឃើញ​ថា ជាច្រើន​ទសវត្សរ៍​មកនេះ កម្មករ​ធ្វើការ​នៅ​តាម​ផ្ទះ គ្មាន​ការ​ការ​ការពារ ដោយ​ផ្លូវច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ខណៈ​ប្រាក់​ឈ្នួល​ក៏​ថោក ហើយ​សេវា​គាំពារ​សង្គម​ក៏​គ្មាន។

កម្ពុជា និង​អង្គភាព​មេគង្គ​-​ឡាន​ឆាង​នៅ​ចិន​​ប្ដេជ្ញា​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ

0
​យ៉ាងណា អ្នក​តាមដាន​បញ្ហា​ឧក្រិដ្ឋកម្ម​លើកឡើង​ថា កម្ពុជា​គួរ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ និង​ដៃគូ​អន្តរជាតិ​ផ្សេងទៀត​ដូចជា អង្គការ​សហប្រជាជាតិ និង​សហរដ្ឋអាមេរិក ដើម្បី​សហការ​ស៊ើបអង្កេត និង​ចាត់វិធានការ​លើ​មេខ្លោង​ពិតប្រាកដ និង​បណ្ដាញ​ដែល​កាង​ពីក្រោយ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។

ជនរងគ្រោះ​ដែល​ចាញ់បោក​លុយ​ក្រុមហ៊ុន​ហួយ​វ័នផេ តវ៉ា​មុខ​ស្ថានទូត​ចិន​ជាថ្មី

0
អ្នកឃ្លាំមើល​យល់​ថា ស្ថានទូត​ចិន នឹង​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ​របស់​ខ្លួន​ដែល​កំពុង​រងគ្រោះ​នៅ​កម្ពុជា។

អ្នកឃ្លាំមើល​ថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​​មិន​អាច​ប្រើ​លុយ​ដើម្បី​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ទណ្ឌកម្ម​របស់​អាមេរិក​បាន​ឡើយ

0
ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី លោក ស សុខា បាន​ចំណាយ​លុយ​ជិត ៣០​ម៉ឺន​ដុល្លារ​ជួល​ក្រុមហ៊ុន​មេធាវី​ល្បីឈ្មោះ​ចំនួន​ពីរ ដើម្បី​ឱ្យ​ជួយ​បញ្ចុះបញ្ចូល ឬ​ឡប់​ប៊ី (Lobby) រដ្ឋាភិបាល​អាមេរិក​កុំឱ្យ​ដាក់ទណ្ឌកម្ម​លោក​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ។

តំបន់​ទេសចរណ៍​សំខាន់ៗ​ស្ងាត់​អ្នក​ទេសចរ ខណៈ​បញ្ហា​ឧក្រិដ្ឋកម្ម​នៅតែ​ល្បី​កក្រើក

0
ពួកគាត់​យល់​ថា កត្ដា​សំខាន់​ដែល​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បន្ត​ដុនដាប គឺ​ដោយសារ​ការ​ផ្ទុះ​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ករណី​ចាប់ជំរិត និង​គួបផ្សំ​នឹង​ផល​ប៉ះពាល់​សង្គ្រាម​ថៃ​ឈ្លានពាន​ទឹកដី​កម្ពុជា។

ឥណ្ឌា​ព្រមាន​ពលរដ្ឋ​ពី​ហានិភ័យ​ក្លាយជា​ជនរងគ្រោះ​នៃ​ការ​ឆបោក​តាម​អន​ឡាញ​នៅ​កម្ពុជា

2
ទន្ទឹម​នឹង​នេះ អង្គការ​ជំនាញ និង​សារព័ត៌មាន​អន្តរជាតិ​ធំៗ​ក៏​រាយការណ៍​ជា​បន្ត​បន្ទាប់ពី​ករណី​រដ្ឋាភិបាល​កម្ពុជា បរាជ័យ​បង្ក្រាប​ទីតាំង​មជ្ឈមណ្ឌល​ឆបោក។

មេដឹកនាំ​ថៃ​និយាយ​ពី​ការចរចា​សន្តិភាព​ជាមួយ​កម្ពុជា​ក្នុង​វេទិកា UN តែ​យោធា​​បន្ត​ឈ្លានពាន

0
អ្នកឃ្លាំមើល​ថា កា​លើកឡើង​របស់​មេដឹកនាំ​ថៃ មាន​ភាពផ្ទុយ​ស្រឡះ​ពី​ទង្វើ ព្រោះ​ភាគី​ថៃ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចំនួន ២​លើក និង​កំពុង​បន្តធ្វើ​សកម្មភាព​កែប្រែ​ភូមិសាស្ត្រ​ក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​យ៉ាងសកម្ម។