អ្នកឃ្លាំមើល និងមហាជនរិះគន់អភិក្រម«នាំកង្កែបចេញពីអណ្ដូង» របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍
ពួកគេចំអកថា អភិក្រមនេះ មានន័យបន្ទាបតម្លៃកម្ពុជា ជាប្រជាជាតិ ដែលធ្លាប់មានអរិយធម៌រុងរឿង។
បណ្ដាំបណ្ឌិត កែម ឡី «បើអ្នកមិនធ្វើអ្វីសោះ ក៏គង់រងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេន»
កាលលោកនៅមានជីវិត លោកតែងតែលាតត្រដាងការពិតនិងអាថ៌កំបាំងមួយចំនួនដែលរដ្ឋាភិបាលរបស់ត្រកូល ហ៊ុន ព្យាយាមលាក់បាំង ជាពិសេស អំពើអយុត្តិធម៌សង្គម
យុវជនមួយចំនួននៅតែចងចាំនិងដើរតាមបណ្តាំលោកបណ្ឌិត កែម ឡី
ពួកគាត់សោកស្តាយចំពោះការបាត់បង់ធនធានមនុស្សដែលមានចំណេះដឹង និងក្លាហានហ៊ានវិភាគរឿងនៅក្នុងសង្គមកម្ពុជា។
អ្នកឃ្លាំមើលគាំទ្រជំហរអាមេរិកដែលត្រៀមធ្វើសមយុទ្ធយោធាជាមួយកម្ពុជាឡើងវិញនៅឆ្នាំ២០២៧
ក៏ប៉ុន្តែ ពួកគាត់ថា ការធ្វើសមុទ្រយោធាជាថ្មីនេះ មិនអាចឱ្យកម្ពុជាក្លាយជាសម្ព័ន្ធមិត្ត អាមេរិកនោះទេ ព្រោះកម្ពុជា មានបញ្ហាជាច្រើន ដូចការរំលោភសិទ្ធិមនុស្ស ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងបញ្ហាប្រជាធិបតេយ្យជាដើម។
ពលករខ្មែរនៅប្រទេសថៃប្រារព្ធពិធីរំលឹកខួប១០ឆ្នាំនៃឃាតកម្មលោក បណ្ឌិត កែម ឡី
ពួកគាត់ជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត វែកមុខឃាតករពិតដែលនៅពីក្រោយខ្នងនៃឃាតកម្មនេះ។ ពិធីបុណ្យនេះក៏មានការចូលរួមពីមន្ត្រីសង្គមស៊ីវិលផងដែរ។
អាជ្ញាធរថៃបន្តចាប់ខ្លួនពលករខ្មែរឆ្លងដែនខុសច្បាប់
អ្នកឃ្លាំមើល យល់ថា ពលករទាំងនោះភាគច្រើនប្រឈមនឹងបញ្ហាជីវភាព បំណុលធនាគារ ហើយប្រាក់ខែមិនសមរម្យ ទើបពួកគាត់សម្រេចចិត្តលួចឆ្លងដែនទៅថៃវិញ។
រដ្ឋាភិបាលគ្រួសារ «ហ៊ុន» ជាប់ឈ្មោះសេពគប់ឧក្រិដ្ឋជនដើម្បីលាងឈ្មោះអាស្រូវរបស់ចិនឆបោក
កូនចៅជំនិតឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) គឺលោក លីវ រ៉េន (Lui Ren) ក៏ធ្លាប់ទទួលបានការកាងការការ និងផ្ដល់កិត្តិយសយ៉ាងខ្លាំងក្លាពីមន្ត្រីអ្នកមានអំណាច និងសមាជិកនៃក្រុមគ្រួសារត្រកូល ហ៊ុន មុននឹងត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ចូលទៅប្រទេសចិនវិញពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងបង្ខាំងមនុស្សធ្វើទារុណកម្ម។
អាមេរិកបន្តរឹបអូសគណនី ហួយវ័ន ដែលប្រតិបត្តិការលាងលុយ និងផ្ទេរប្រាក់ពីការឆបោកអនឡាញ
សហរដ្ឋអាមេរិកបានបន្តបង្កើនសម្ពាធលើបណ្ដាញហិរញ្ញវត្ថុ Huione Group ដែលមានមូលដ្ឋាននៅកម្ពុជា ដោយក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសរឹបអូសគណនី ម៉ាស៊ីនកុំព្យូទ័រ តាមបណ្ដាញអ៊ីនធឺណិត (Cloud Computing) មួយ ដែលចោទថា ត្រូវបានប្រើសម្រាប់គាំទ្រប្រតិបត្តិការលាងលុយ និងផ្ទេរប្រាក់ពីការឆបោកតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មគ្រីបតូឆ្លងដែន។ក្រសួងយុត្តិធម៌អាមេរិក បានឱ្យដឹងថា គណនីនេះត្រូវបានប្រើសំរាប់ដំណើរការ ផ្នែកមួយនៃក្រុមហ៊ុន ហួយវ័ន ឈ្មោះ ហួយវ័ន...
អាមេរិកដាក់ទណ្ឌកម្មបុគ្គលសំខាន់ ៩ នាក់ទៀតនៃ Prince Group រឿងឆបោកអនឡាញ
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានសម្រេចដាក់ចេញចំណាត់ការថ្មីបន្ថែមទៀតប្រឆាំងនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែន ព្រីនស៍ គ្រុប (Prince Group TCO) របស់មេក្លោងឧក្រិដ្ឋកម្ម ចេន ហ្ស៊ី (Chen Zi) ដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហ៊ុន សែន។
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការម៉ឺងម៉ាត់លើមន្ត្រីអនុញ្ញាតឱ្យនាំចូលទំនិញខុសច្បាប់ពីប្រទេសជិតខាង
ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីការបែកធ្លាយសារសំឡេងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឲ្យមន្ត្រីក្រោមឱវាទ ចុះពិនិត្យរកទំនិញខុសច្បាប់ដែលមានប្រភពមកពីប្រទេសថៃ និងត្រូវចាត់វិធានការឲ្យបានតឹងរ៉ឹង។



















