អ្នកឃ្លាំមើលថា ច្បាប់ «កាតព្វកិច្ចយោធា» អាចនឹងបង្កភាពស្មុគស្មាញនៅពេលអនុវត្ត បើគ្មានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ
ការអះអាងនេះ គឺបន្ទាប់ពីសមាជិករដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ថ្មីជាឯកច្ឆន្ទ ដោយសំឡេងគាំទ្រ១១៤ លើ១១៤សំឡេង។
អ្នកឃ្លាំមើលសង្គមជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បង្កើនការស៊ើបអង្កេតជាប្រព័ន្ធទៅលើមន្ត្រីប្រព្រឹត្តអំពើពុករលួយ
អ្នកឃ្លាំមើលសង្គមកម្ពុជា ជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បើកការស៊ើបអង្កេតជាប្រព័ន្ធទៅលើមន្ត្រីរបស់ខ្លួនដែលមានតំណែងធំៗ ទាំងនៅក្នុងជួររដ្ឋាភិបាលនិងនៅក្នុងបក្ស ដែលប្រព្រឹត្តអំពើពុករលួយនៅក្នុងស្ថាប័នរបស់ខ្លួន។
លោក រ៉ុង ឈុន ចាត់ទុកការសម្រេចដកហូតសិទ្ធិធ្វើនយោបាយជាអចិន្ត្រៃយ៍របស់សាលាឧទ្ធរណ៍ថា ជារឿងអយុត្តិធម៌
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញ សម្រេចបន្ថែមការផ្តន្ទាទោសទៅលើលោក រ៉ុង ឈុន ដោយបានដកហូតសិទ្ធិនយោបាយជាអចិន្ត្រៃយ៍ តាមបញ្ញត្តិមាត្រា៤៩៨ នៃក្រមព្រហ្មទណ្ឌ។
តុលាការតម្កល់សាលក្រមចំនួនពីរផ្ដន្ទាទោសអតីតពលករកញ្ញា នួន តឿន ឲ្យជាប់ពន្ធនាគារជិត ៤ឆ្នាំ រឿងរិះគន់រដ្ឋាភិបាល
សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់សាលក្រមចំនួនពីររបស់សាលាដំបូងរាជធានីភ្នំពេញដែលផ្ដន្ទាទោសលើកញ្ញា នួន តឿន ទុកជាបានការដដែល។ សង្គមស៊ីវិលសោកស្ដាយ និងចាត់ទុកការចាប់ចោទប្រកាន់ និងឃុំខ្លួននេះ ថា នឹងប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ។
ការពន្យារពេលចូលនិវត្តន៍៤លើករបស់ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ «បង្ហាញពីបរាជ័យនៃកំណែទម្រង់ប្រព័ន្ធតុលាការ»
មន្ត្រីសង្គមស៊ីវិលរិះគន់ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ លោក សេង ស៊ីវុត្ថា ដែលដល់អាយុត្រូវសម្រាកពីការងារនោះ បានពន្យារពេលចូលនិវត្តន៍២ឆ្នាំបន្ថែមទៀត។ គិតមកទល់ពេលនេះ លោក សេង ស៊ីវុត្ថា បានពន្យារពេលចូលនិវត្តន៍ចំនួន៤លើកមកហើយ។
គ្រួសារស្នើឲ្យតុលាការកំពូលដោះលែងសកម្មជនមាតា ធម្មជាតិទាំង៥នាក់ ឲ្យមានសេរីភាពវិញ ដើម្បីបន្តការសិក្សា និងការពារបរិស្ថានបន្តទៀត
សកម្មជនបរិស្ថានទាំង ៥រូបនេះ រួមមាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងលោក យីម លាងហ៊ី ត្រូវបានមន្ត្រីពន្ធនាគារនាំមកចូលរួមសវនាការនៅព្រឹកនេះ។
អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត
តុលាការក្រុងសេអ៊ូល បានសម្រេចកាត់ទោសអតីតប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក យុន សុខយ៉ុល (Yoon Suk Yeol) ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងការប្រកាសចេញច្បាប់អាជ្ញាសឹក កាលពីខែធ្នូ ឆ្នាំ២០២៤។
តុលាការតម្កល់ការផ្ដន្ទាទោសសកម្មជនបក្សប្រឆាំង៣នាក់ ប៉ុន្តែព្យួរទោស ២នាក់ដែលចុះចូលបក្សកាន់អំណាច
ក្នុងចំណោមសមាជិកបក្សភ្លើងទៀនទាំង ៣នាក់នោះ គឺមានតែប្រធានស្ដីទីគណបក្សភ្លើងទៀនរាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ ម្នាក់ប៉ុណ្ណោះដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ។
តុលាការខេត្តកណ្ដាលចោទប្រកាន់គ្រូបង្រៀនម្នាក់ពីបទញុះញង់ដោយសារនិយាយរឿងព្រំដែន
តុលាការខេត្តកណ្ដាលចោទប្រកាន់គ្រូបង្រៀនម្នាក់ពីបទញុះញង់ ដោយសារនិយាយរឿងព្រំដែនកម្ពុជាថៃ ដែលរដ្ឋាភិបាលកម្ពុជាកំពុងចាញ់ប្រៀប និងបាត់បង់ទឹកដីជាច្រើនកន្លែង។
តុលាការកំពូលបន្តឃុំសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសផ្ទុយពីការប្រកាសរួបរួមជាតិ
តុលាការកំពូលសម្រេចបន្តឃុំខ្លួនសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងពន្ធនាគារដដែល។ គ្រួសារ និងសង្គមស៊ីវិលសោកស្ដាយ និងរិះគន់ចំពោះការបន្តឃុំខ្លួនសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសទាំងបីនាក់ជិត២ឆ្នាំ បើទោះជាតុលាការថ្នាក់ក្រោមមិនទាន់សម្រេចសេចក្ដីថា ពួកគេមានទោស។




















