ស្លាក: ឆបោកតាមអនឡាញ

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​កម្ពុជា​ដេញ​ថ្លៃ​លក់​ទ្រព្យ​សម្បត្តិ​លោក ចេន ហ្ស៊ី ជា​សាធារណៈដើម្បី​យក​លុយ​សង​ជនរងគ្រោះ

0
ពួកគាត់​ជំរុញ​ឱ្យ​កម្ពុជា​សហការ​ជាមួយ​ស្ថាប័ន​អន្តរជាតិ និង​ប្រទេស​ពាក់ព័ន្ធ​ដើម្បី​បង្កើត​មូលនិធិ​សម្រាប់​ផ្ដល់​សំណង​ដល់​ជនរងគ្រោះ​ដែល​ខាតបង់​ប្រាក់​ដោយសារ​ការ​ឆបោក​តាម​អនឡាញ។

អ្នកឃ្លាំមើលរិះគន់​ថា ការ​បង្ក្រាប​ឆបោក​អនឡាញ​មិន​ទាន់​អាច​កំណត់​គោលដៅ​អ្នក​មាន​អំណាច

0
យុទ្ធនាការបង្ក្រាបប្រតិបត្តិការ​ឆបោក​តាមអនឡាញ​នៅ​កម្ពុជា កំពុងរងការ​ចោទសួរ​ថា តើ​អាជ្ញាធរ​កំពុងផ្តោតលើអ្នកនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្ម ឬគ្រាន់តែ​ចាត់​វិធានការ​លើបុគ្គលិក​ថ្នាក់​ទាប និងជនបរទេសប៉ុណ្ណោះ។

អាជ្ញាធរ​មិន​ទាន់​បង្ហាញ​វិធានការ​ស៊ើបអង្កេត​លើ​កូនប្រុស​លោក យឹម ឆៃលី និង​មន្ត្រី​ពាក់ព័ន្ធ​ដែល​ជាប់​សង្ស័យ​ពី​ឧក្រិដ្ឋកម្ម​ឆបោក

0
អ្នក​ឃ្លាំមើល​យល់​ថា ការ​ខកខាន​មិន​ចាត់​វិធានការ​ម៉ឺងម៉ាត់​លើ​មន្ត្រី​ជាន់​ខ្ពស់​ដែល​ជាប់​សង្ស័យ​ទាំង​នេះ ទំនង​ដោយសារ​តែ​ពួកគេ​ជាប់​ពាក់ព័ន្ធ​អំពើ​ពុករលួយ​ទ្រង់ទ្រាយ​ធំ និង​ទទួល​បាន​ការ​កាង​ការពារ​ពី​អំណាច​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ដោយ​ផ្ទាល់​តែ​ម្ដង។

កម្ពុជា​បង្កក​ទ្រព្យ​សម្បត្តិ​ពាក់ព័ន្ធ​ក្រុមហ៊ុន​ព្រីនស៍ ជិត ១ពាន់​លាន​ដុល្លារ និង​តាម​ចាប់​ខ្លួន​ជនសង្ស័យ ៣២នាក់

0
អ្នក​ឃ្លាំមើល​យល់​ថា ការ​ប្រកាស​តួលេខ​ទាំង​នេះ​មិន​ទាន់​អាច​បង្កើត​ទំនុក​ចិត្ត​ដល់​សហគមន៍​អន្តរជាតិ​បាន​នៅ​ឡើយ​ទេ ដរាប​ណា​ប្រព័ន្ធ​ដឹកនាំ​នៅ​កម្ពុជា​ខ្វះ​តម្លាភាព និង​មិន​មាន​ការ​អនុញ្ញាត​ឱ្យ​ស្ថាប័ន​អន្តរជាតិ​ជំនាញ​ចូលរួម​ពិនិត្យ​ភស្តុតាង​ដោយ​ឯករាជ្យ ដើម្បី​ផ្ទៀងផ្ទាត់​ការ​អះអាង​របស់​អាជ្ញាធរ។

អង្គការ​សិទ្ធិ​មនុស្ស​បង់ក្លាដែស​ស្នើ​កម្ពុជា​បញ្ជូន​ពលករ​ខ្លួន​ជិត ២ពាន់​នាក់​ទៅ​ប្រទេស​កំណើត​វិញ

0
អង្គការ​សិទ្ធិ​មនុស្ស​ដដែល​បញ្ជាក់​ថា ពលករ​បង់ក្លាដែស​ទាំង​នោះ​ត្រូវ​បាន​បណ្ដាញ​ឧក្រិដ្ឋជន​បោក​បញ្ឆោត និង​ជួញដូរ​យក​ទៅ​បង្ខាំង​ធ្វើ​ទារុណកម្ម​ក្នុង​មជ្ឈមណ្ឌល ដើម្បី​បង្ខំ​ឱ្យ​ពួក​គាត់​ធ្វើ​ការ​ជា​អ្នក​ឆបោក​តាម​អនឡាញ ខណៈ​អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​គេ​ដក​ហូត​ឯកសារ​លិខិត​ឆ្លងដែន​ជាដើម។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​អះអាង​ថា កំពុង​ស៊ើបអង្កេត​បុគ្គល​ពាក់ព័ន្ធ​ដែល​កាសែត​អន្តរជាតិ​លាតត្រដាង​ពាក់ព័ន្ធ​រឿង​ឧក្រិដ្ឋកម្ម​ឆបោក

0
មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​បញ្ជាក់​ថា ក្រសួង​ស្ថាប័ន​ជំនាញ​ក៏​កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​មន្ត្រី​ពាក់ព័ន្ធ​គ្រាក់ៗ​មួយ​ចំនួន​ដូចគ្នា ក្រោយ​ទូរស្សន៍​អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) លាតត្រដាង​ពី​ទំនាក់ទំនង​ពួកគេ​ជាមួយ​មេខ្លោង​ឆបោក​ជនជាតិ​ខ្មែរ​ដើម​កំណើត​ចិន​លោក តេង ភីពីង។

ក្រសួង​មហាផ្ទៃ​ការពារ​មន្ត្រី​គ្រាក់ៗ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​មេខ្លោង​ឆបោក​អនឡាញ​លោក តេង ភីពីង

0
ការ​ចេញ​មុខ​ការពារ​មន្ត្រី​គ្រាក់ៗ​ដោយ​អ្នកនាំពាក្យ​រូប​នេះ​កើតឡើង​ក្រោយ​ទូរទស្សន៍​អន្តរជាតិ​ល្បី​ឈ្មោះ​មួយ​គឺ​ទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) ថ្មីៗ​នេះ​បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត​មួយ​ដែល​លាតត្រដាង​អំពី​សកម្មភាព​របស់​មេខ្លោង​ឆបោក​តាម​អនឡាញ​ជនជាតិ​ខ្មែរ​ដើម​កំណើត​ចិន​គឺ​លោក តេង ភីពីង (Deng Pibing) សូកប៉ាន់​មន្ត្រី​គ្រាក់ៗ​គ្រប់​ច្រកល្ហក ដើម្បី​បើក​ដំណើរ​ការ​មជ្ឈមណ្ឌល​ឆបោក​អនឡាញ​ទ្រង់ទ្រាយ​ធំ ព្រមទាំង​កន្លែង​ជួញដូរ​ផ្លូវ​ភេទ និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​សេរី​ក្នុង​តំបន់​តារាសាគរ ខេត្តកោះកុង។  

សាកសព​ជនជាតិ​បង់ក្លាដេស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ស្រុក​កំណើត ក្រោយ​រង​ទារុណកម្ម​ក្នុង​មជ្ឈមណ្ឌល​ឆបោក​នៅ​កម្ពុជា

0
កាសែត​ប្រទេស​បង់ក្លាដេស​រាយការណ៍​ថា នៅ​មុន​ពេល​យុវជន​រូប​នេះ​បាន​ស្លាប់ បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​បាន​ជំរិត​ទារ​ប្រាក់​ពី​ក្រុម​គ្រួសារ​របស់​គាត់ ដែល​មាន​ជីវភាព​ក្រីក្រ​នៅ​ប្រទេស​បង់ក្លាដេស​អស់​ប្រមាណ​ជាង ៧ពាន់​ដុល្លារ​អាមេរិក។

អ្នកឃ្លាំមើល​ថា សារ​ព្រមាន​របស់​ធនាគារ​ជាតិ​ជា​ការ​គំរាមកំហែង​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ

0
ប្រតិកម្ម​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ប្រកាស​ថា នឹង​ចាត់​វិធានការ​តាម​ច្បាប់​លើ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ផ្សព្វផ្សាយ ឬ​រិះគន់​ពាក់ព័ន្ធ​នឹង​វិបត្តិ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​ដែល​កំពុង​ប្រឈម​បញ្ហា​នៅ​កម្ពុជា។

ការ​បង្ក្រាប​ទីតាំង​ល្បែង​នៅ​ប៉ោយប៉ែត​បង្កើត​ឲ្យ​មាន​ការសង្ស័យ​ថ្មី​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​អនឡាញ

0
ការចុះបង្ក្រាបនេះជាសកម្មភាពវិជ្ជមាន ប៉ុន្តែវាក៏នាំឱ្យមានសំណួរថា ទីតាំងនោះបានដំណើរការ​យូរប៉ុនណាហើយ និងហេតុអ្វីអាជ្ញាធរមិនចាត់វិធានការតាំងពីមុន។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ព្រមាន​ថា ការ​ផ្ដន្ទាទោស​យុវតី​ពី​បទ​​រិះគន់​តាម​អនឡាញ អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ

0
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតី​អាយុ​១៩ឆ្នាំ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការ​បង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។