ស្លាក: សង្គ្រាមខ្មែរថៃ
លោក ហ៊ុន ម៉ាណែត ដាក់លក្ខខណ្ឌថ្មីក្នុងការជជែកព្រំដែនជាមួយលោក អ៊ុំ សំអាន នៅកម្ពុជា
អ្នកឃ្លាំមើលយល់ថា សាររបស់លោក ហ៊ុន ម៉ាណែត គឺជាយុទ្ធសាស្ត្រឌឺដងដើម្បីគេចវេះមិនទទួលសំណើរបស់លោក អ៊ុំ សំអាន ដែលស្នើឱ្យលើកលែងទោស មុនទៅកម្ពុជា។
អ្នកស្រុកកំរៀងថា ថៃរំកិលបង្គោលព្រំដែនចូលដីកម្ពុជា ខុសពីការបដិសេធរបស់លោក ហ៊ុន ម៉ាណែត
ពួកគាត់ទាមទារឱ្យមេដឹកនាំកម្ពុជា ផ្ទៀងផ្ទាត់តម្រុយបង្គោលព្រំដែនម្ដងទៀត និងបើកសិទ្ធិឱ្យប្រជាពលរដ្ឋម្ចាស់ចម្ការ ដែលបាត់បង់ដីលើកឡើងជាសាធារណៈ ជាជាងការបញ្ចេញវោហារសាស្រ្តដែលគ្មានភាពច្បាស់លាស់ ដែលធ្វើឱ្យភាគីថៃយកមកប្រើប្រាស់ដើម្បីឈ្លានពានដីអាស្រ័យផលរបស់ពលរដ្ឋខ្មែរ។
អ្នកឃ្លាំមើលថា កិច្ចព្រមព្រៀងយោធាកម្ពុជា-តួកគី ជាឱកាសពង្រឹងវិស័យការពារជាតិ តែកម្ពុជាត្រូវមានតម្លាភាព
អ្នកជំនាញ និងមន្ត្រីបក្សប្រឆាំងលើកឡើងថា ទោះបីជាកម្ពុជាមានដៃគូជាមួយប្រទេសមានសព្វាវុធទំនើប និងកម្លាំងយោធាធំ ក៏វិស័យការពារជាតិកម្ពុជាពិបាករីកចម្រើនទៅមុខ ដោយសារតែប្រព័ន្ធដឹកនាំបែបគ្រួសារបក្ខពួកនិយម និងអំពើពុករលួយ។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីកម្ពុជា និងតួកគីយ៉េបានចុះកិច្ចព្រមព្រៀងចំនួន ៣ចំណុច ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ។
មន្ត្រីបក្សប្រឆាំងជំរុញឱ្យកម្ពុជាអនុវត្តកិច្ចព្រមព្រៀងជាមួយថៃនិងប្តឹងថៃទៅតុលាការអន្តរជាតិ
ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS) បានបញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី១៨ ខែតុលា។
ថៃបើកឱ្យចូលទៅទស្សនាផ្ទះតាម៉ុក និងប្រាសាទដូនទួល ក្បែរប្រាសាទព្រះវិហារ ក្រោយកម្ពុជាបាត់បង់ការគ្រប់គ្រង
ទាហានខ្មែរអះអាងថា តំបន់ទាំងនេះ គឺស្ថិតក្នុងទឹកដីកម្ពុជា និងជាអតីតមូលដ្ឋានយោធាចុងក្រោយរបស់កងទ័ពខ្មែរក្រហម ដែលបានបង្កើតចលនាតស៊ូប្រយុទ្ធក្នុងសង្គ្រាមកាលពីទសវត្សឆ្នាំ៨០។
លោក ហ៊ុន ម៉ាណែតប្រាប់សហគមន៍អន្តរជាតិថា ថៃនៅតែមិនព្រមចូលប្រជុំ JBCដើម្បីវាស់វែងព្រំដែនជាមួយកម្ពុជា
អ្នកវិភាគចាត់ទុកការថ្លែងនេះ គ្មានប្រសិទ្ធភាពនោះទេ ព្រោះវេទិកាអន្តរជាតិមួយនេះ គ្មានគោលការណ៍និងច្បាប់ទម្លាប់ ដើម្បីជួយដោះស្រាយជម្លោះ ក្នុងតំបន់នោះឡើយ។
យោធាថៃបង្កសំឡេងផ្ទុះអាវុធជាច្រើនគ្រាប់នៅតំបន់មុំបី រហូតធ្វើឱ្យទាហានខ្មែរប្រកាសអាសន្ន
លោកបន្តថា ត្បិតករណីនេះមិនបានបង្កឱ្យមានអ្នករបួស និងស្លាប់ក្ដី ក៏ភាគីទាហានខ្មែរបានដាក់ស្ថានការណ៍ក្នុងភាពអាសន្ន ដោយសារនៅរយៈកាលចុងក្រោយនេះ យោធាថៃបានបង្កសំឡេងផ្ទុះអាវុធជាច្រើនលើក ចាប់តាំងពីចុងខែកញ្ញា មក ខណៈទាហានឈុតខ្មៅថៃបានរុញច្រានទាហានខ្មែរ ឱ្យចេញពីទីតាំងឈរជើងដែលបង្កឱ្យមានជម្លោះពាក្យសម្ដីធ្ងន់ធ្ងរ។
លោក ហ៊ុន ម៉ាណែត ថា ការចរចាព្រំដែនត្រូវផ្អែកលើច្បាប់ តែអ្នករិះគន់ចោទថាជាការដោះសា
ប៉ុន្តែមន្ត្រីនយោបាយប្រឆាំងនៅក្រៅប្រទេស បានចោទថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត គ្រាន់តែជាការអួតអាង និងដោះសាដើម្បីការពារមុខមាត់រដ្ឋាភិបាលរបស់លោកប៉ុណ្ណោះ។
កម្ពុជា និងថៃចូលរួមកិច្ចប្រជុំបិទទ្វាររបស់ UNCLOS លើកទី២ នៅទីក្រុងឡាអេ ក្រោមស្ថានភាពរក្សាការសម្ងាត់
ទោះជាយ៉ាងណា នៅក្នុងកិច្ចប្រជុំបិទទ្វារដែលបានធ្វើឡើងអស់រយៈពេលពីរថ្ងៃនេះ តំណាងភាគីទាំងពីរមិនបានបញ្ចេញព័ត៌មាន ឬសេចក្ដីថ្លែងការណ៍ជាសាធារណៈនោះឡើយ។
លោក អ៊ុំ សំអាន ស្នើលោក ហ៊ុន ម៉ាណែត លើកលែងទោសដល់លោកមុនទៅកម្ពុជា
ការស្នើនេះ ក្រោយពីលោក ហ៊ុន ម៉ាណែត នៅតែមិនទាន់ឆ្លើយតបនឹងលក្ខខណ្ឌរបស់លោកនៅឡើយ ប៉ុន្តែបែរជារកលេសឌឺដង មកលើលោក អ៊ុំ សំអាន វិញ។ អ្នកវិភាគយល់ថា លោក ហ៊ុន ម៉ាណែត គួរតែឆ្លើយតបជាវិជ្ជមានចំពោះការដាក់លក្ខខណ្ឌរបស់លោក អ៊ំ សំអាន ប្រសិនបើលោកចង់ជជែករកខុសត្រូវរឿងបញ្ហាទឹកដីមែននេះ។















