ស្លាក: សង្គ្រាមខ្មែរថៃ

អ្នកឃ្លាំមើល​សង្គម​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ពឹង​ចិន​​​ឱ្យ​ជួយ​ដោះស្រាយ​ជម្លោះព្រំដែន​ខ្មែរ​ថៃ

0
ប្រធានាធិបតី​ចិន​ធ្លាប់​បាន​ប្រកាស​ជាមួយ​មេដឹកនាំ​កម្ពុជា និង​ថៃ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ចិន​យល់ព្រម​ដើរ​តួនាទី​ជា​អ្នកសម្របសម្រួល​ក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា​-​ថៃ ប្រសិនបើ​ប្រទេស​ទាំងពីរ​ត្រូវការ។

ប្រមុខ​ការទូត​ថៃ​ជំទាស់​នឹង​សេចក្ដីថ្លែងការណ៍​របស់​ប្រេសិត​សិទ្ធិមនុស្ស UN អំពី​ជនភៀសសឹក​កម្ពុជា

0
ក្នុង​នោះ ថៃ​បាន​ចោទ​កម្ពុជា​ថា កំពុង​ប្រើប្រាស់ អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​បង្កាច់បង្ខូច​ប្រទេស​ថៃ។

ថៃ​បាន​បញ្ចប់​ការសាងសង់​របង​ព្រំដែន​អចិន្ត្រៃយ៍ នៅ​ទីតាំង​បង្គោល​ព្រំដែន​ក្នុង​ខេត្តបាត់ដំបង​

0
ក្រៅ​ពី​នេះ យោធា​ថៃ​បាន​សាងសង់​លេណដ្ឋាន​ជាច្រើន​ទីតាំង និង​ផ្លូវ​យុទ្ធសាស្ត្រ​តាម​បណ្ដោយ​របង​ព្រំដែន ដោយ​យោធា​ថៃ​អះអាង​ថា ដើម្បី​រឹត​បន្តឹង​សន្តិសុខ​តាម​ព្រំដែន។

យោធា​ថៃ​បន្ត​ការសាងសង់​នៅ​តាម​ព្រំដែន ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ទីតាំង​យុទ្ធសាស្ត្រ​នៅ​លើ​ភ្នំ​ដងរែក

0
ក្រៅពី​កសាង​សំណង់​ដើម្បី​ពង្រឹងកម្លាំង​ការពារ​តាម​ព្រំដែន​ហើយ​នោះ យោធា​ថៃ​បាន​សាងសង់​សំណង់​ជាច្រើន​ទៀត ដើម្បី​អភិវឌ្ឍ​តំបន់​អតីត​សមរភូមិ​ឱ្យ​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​ពេញលេញ។

អ្នកវិភាគ​ថា ទោះ​អាមេរិក និង​ចិន​សម្របសម្រួល​បញ្ចប់​ជម្លោះ តែ​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ​​កម្ពុជា-ថៃ

0
ទោះជា​យ៉ាងណា អ្នកវិភាគ​និយាយ​ថា ដំណោះស្រាយ​ប្រកបដោយ​ចីរភាព​នៅតែ​ពឹង​ផ្អែកលើ​ឆន្ទៈ​នយោបាយ និង​ការចរចា​របស់​ប្រទេស​ទាំងពីរ។

ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ចង់​ឃើញ​លោក កឹម សុខា មាន​សេរីភាព​នយោបាយ​ពេញលេញ

0
ក្រៅ​ពី​នេះ ពួកគាត់​ថា ក៏​ចង់​ឃើញ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​នយោបាយ​ផ្សេងទៀត ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​យក​ពេល​ដោះស្រាយ​វិបត្តិ​ជាតិ​ធំៗ​ដែល​កំពុង​កើតឡើង។

មន្ត្រី​កម្ពុជា​អះអាង​ថា តំបន់​អានសេះ​ស្ថិត​ក្នុង​ទឹកដី​របស់​កម្ពុជា​ដោយ​យោង​លើ​ផែនទី និង​ឯកសារ​កំណត់​ព្រំដែន

0
ការ​លើកឡើង​នេះ​ធ្វើឡើង ខណៈ​កម្ពុជា​ចោទ​ថា កងកម្លាំង​ថៃ​បាន​បន្ត​ធ្វើ​សកម្មភាព​គ្រប់គ្រង​នៅក្នុង​តំបន់​នោះ បន្ទាប់ពី​មាន​បទ​ឈប់​បាញ់​រវាង​ប្រទេស​ទាំងពីរ​តាំងពី​ចុងឆ្នាំ​២០២៥​មក។

កម្ពុជា និង​ចិន​ប្ដេជ្ញា​កសាង​ទំនាក់ទំនង​ផ្ដោត​លើ​វិស័យ​យោធា​ឱ្យ​កាន់តែ​ស៊ីជម្រៅ

0
មន្ត្រី​គណបក្សប្រឆាំង​យល់​ថា ចិន​ហាក់​គ្មាន ក្ដី​បារម្ភ​នឹង​បាត់បង់​ឥទ្ធិពល​លើ​កម្ពុជា​នោះ​ទេ ព្រោះ​ភាគី​ចិន​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ដឹកនាំ​តាម​បែប​ផ្ដាច់ការ ហើយ​មិនអាច​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក​ឱ្យ​ឈាន​ដល់​កម្រិត​ស៊ីជម្រៅ​បាន​ឡើយ។

លោក កឹម សុខា គ្រោង​ចុះ​ជួប​ពលរដ្ឋ​ភៀស​សឹក​ក្រោយ​មាន​សិទ្ធិ​ធ្វើដំណើរ​ពេញលេញ

0
អ្នកឃ្លាំមើល​លើកឡើង​ថា ការ​អនុញ្ញាតឱ្យ​លោក កឹម សុខា មាន​សេរីភាព​ត្រឹមតែ​ជួប​ពលរដ្ឋ និង​កងទ័ព គឺជា​លំហ​សេរីភាព​មនុស្សធម៌​កម្រិត​តូចតាច ប៉ុន្តែ​មិនអាច​ដោះស្រាយ​ទុក្ខវេទនា​របស់​ពលរដ្ឋ​ភៀស​សឹក វិបត្តិ​នយោបាយ និង​បញ្ហា​អាយុជីវិត​ជាតិ​ជាច្រើន​ទៀត​បានទេ។

យោធា​ថៃ​បន្ត​ផ្ទុះអាវុធ ចល័ត​កម្លាំង និង​បង្កជម្លោះ​ជាមួយ​ទាហាន​ខ្មែរ​នៅតាម​ព្រំដែន​

0
ទាហាន​ខ្មែរ​លើកឡើង​ដោយ​ក្ដី​បារម្ភ​ថា ភាព​ចម្រូងចម្រាស​នេះ អាច​នឹង​បង្ក​ឱ្យ​ផ្ទុះ​សង្គ្រាម​បាន​គ្រប់ពេល ព្រោះ​យោធា​ថៃ​បាន​ចល័ត​ទ័ព និង​ត្រៀមប្រយុទ្ធ​រួចជាស្រេច​ទៅ​ហើយ។

មេដឹកនាំ​ថៃ​និយាយ​ពី​ការចរចា​សន្តិភាព​ជាមួយ​កម្ពុជា​ក្នុង​វេទិកា UN តែ​យោធា​​បន្ត​ឈ្លានពាន

0
អ្នកឃ្លាំមើល​ថា កា​លើកឡើង​របស់​មេដឹកនាំ​ថៃ មាន​ភាពផ្ទុយ​ស្រឡះ​ពី​ទង្វើ ព្រោះ​ភាគី​ថៃ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចំនួន ២​លើក និង​កំពុង​បន្តធ្វើ​សកម្មភាព​កែប្រែ​ភូមិសាស្ត្រ​ក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​យ៉ាងសកម្ម។