ស្លាក: សង្គ្រាមខ្មែរថៃ
ពលរដ្ឋរម្លឹកខួបមួយឆ្នាំនៃការផ្ទុះសង្គ្រាមតាមព្រំដែន ដោយបង្ហាញក្ដីឈឺចាប់ និងទាមទារឱ្យមេដឹកនាំទទួលខុសត្រូវ
នៅក្នុងខួប១ឆ្នាំនៃសង្គ្រាមនេះ ទាហាន និងប្រជាពលរដ្ឋខ្មែរបានបង្ហាញក្ដីឈឺចាប់ ចំពោះសកម្មភាពឈ្លានពានទាំងកំរោលរបស់យោធាថៃមកលើកម្ពុជា និងទាមទារឱ្យមេដឹកនាំកម្ពុជាទាមទារយុត្តិធម៌ជូនប្រជាជាតិ។
យុវជនវ័យក្មេងមួយរូបទៀត ត្រូវជាប់ពន្ធនាគារ៤ឆ្នាំ ដោយសាររិះគន់រដ្ឋាភិបាល និងបញ្ហាព្រំដែនកម្ពុជា-ថៃ
មន្ត្រីសិទ្ធិមនុស្សបារម្ភថា សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋបន្តរឹតត្បិត ដោយសារការអនុវត្តច្បាប់ផ្ទុយពីរដ្ឋធម្មនុញ្ញ។
យោធាថៃបញ្ចេញអាវុធធ្វើសមយុទ្ធទ្រង់ទ្រាយធំ ក្រោយចោទកម្ពុជារឿងចល័តទ័ព និងទិញអាវុធបន្ថែម
ការធ្វើសមយុទ្ធរបស់យោធាថៃនេះ បានធ្វើឡើងនៅចំពេលដែលស្ថានការណ៍ព្រំដែននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ កំពុងតែឡើងកម្ដៅ។
អ្នករាយការណ៍ពិសេសអ.ស.បគ្រោងចុះជួបជនភៀសសឹកកម្ពុជា និងពិនិត្យស្ថានភាពព្រំដែនកម្ពុជា-ថៃ
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ធ្វើកិច្ចសហប្រតិបត្តិការពេញលេញជាមួយតំណាងពិសេសអង្គការសហប្រជាជាតិ ដើម្បីរកប្រយោជន៍ឱ្យប្រទេសកម្ពុជា
ថៃយកការចរចាព្រំដែនគោកបង្ខំកម្ពុជារំលងយន្តការ UNCLOS ឱ្យមកចរចាទ្វេភាគីព្រំដែនសមុទ្រ
ភាគីថៃអះអាងថា ការណ៍ដែលប្រទេសថៃបានលុបចោល MOU44 គឺដោយសារតែកម្ពុជាបានផ្ដល់សច្ចាប័នជាផ្លូវការលើច្បាប់សមុទ្រ (UNCLOS) ដូចថៃដែរ។
លោក ហ៊ុន សែន បន្តចែករំលែកអត្ថបទបញ្ញវន្តថៃនិយាយបញ្ហាព្រំដែន ប៉ុន្តែបិទសិទ្ធិសេរីភាព បញ្ញវន្តក្នុងស្រុកមិនឱ្យនិយាយស៊ីជម្រៅរឿងព្រំដែន
ប៉ុន្តែក្នុងពេលជាមួយគ្នានោះ លោក ហ៊ុន សែន តែងតែចាប់ពលរដ្ឋ អ្នកនយោបាយបក្សប្រឆាំងដាក់ពន្ធនាគារ និងគំរាមកំហែង បញ្ញវន្តខ្មែរ មិនឱ្យបញ្ចេញមតិ រឿងបញ្ហាព្រំដែននោះឡើយ។
កម្ពុជាចោទថៃថាពន្យារពេលចរចាព្រំដែនគោក ដោយភ្ជាប់ជាមួយវិវាទដែនសមុទ្រ
ការឆ្លើយតបរបស់ភាគីកម្ពុជាបែបនេះ គឺក្រោយរដ្ឋមន្ត្រីការបរទេសថៃនិយាយថា ការចរចាព្រំដែនគោកបានជាប់គាំង ក្រោយកម្ពុជាប្រើយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS)។
ថៃប្រកាសបិទផ្លូវចរចាព្រំដែនគោកជាមួយកម្ពុជា ដោយសារមិនពេញចិត្តយន្តការផ្សះផ្សាដោយបង្ខំ
ភាគីថៃបានលើកឡើងថា បច្ចុប្បន្នឱកាសនៃការពិភាក្សាសម្រាប់កម្ពុជា និងថៃកាន់តែបាត់បង់ទៅ ខណៈស្ថានភាពជម្លោះនៅតាមព្រំដែនកាន់តែមានភាពតានតឹងឡើង ក្រោយពីមានការចុះផ្សាយព័ត៌មានថា កម្ពុជាបានទទួលរថក្រោះជាច្រើនគ្រឿងពីប្រទេសចិន។
យោធាថៃបន្ថែមកម្លាំងទ័ព និងការសាងសង់នៅតំបន់ប្រាសាទតាក្របី ដើម្បីត្រៀមរៀបចំកម្មវិធីរត់ថ្មើរជើងនៅចុងឆ្នាំ
អ្នកឃ្លាំមើលលើកឡើងថា យោធាថៃកំពុងប្រើប្រាស់អំណាចយោធា ដើម្បីពង្រីកភាពជាម្ចាស់នៅក្នុងទឹកដីកម្ពុជា ដែលយោធាថៃបានឈ្លានពានយក។
កងទ័ពភូមិភាគទី២ថៃប្រាប់កម្ពុជាដកទ័ពចេញពីទីតាំងនៅជិតបន្លាលួសនៅក្នុងកិច្ចប្រជុំ RBC
អ្នកឃ្លាំមើលលើកឡើងថា កម្ពុជានឹងប្រឈមការបាត់បង់ទឹកដីតាមព្រំដែនជាអចិន្ត្រៃយ៍ ប្រសិនបើកម្ពុជាធ្វើតាមបញ្ជារបស់យោធាថៃ។














