ស្លាក: សេដ្ឋកិច្ច
អតិថិជនចាញ់បោកក្រុមហ៊ុនភូមិខ្មែរគ្រុបទាមទារឲ្យអាជ្ញាធរស្វាយរៀងពន្លឿនប្រគល់ដីជូនពួកគាត់
សង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាល យកចិត្តទុកដាក់ចំពោះសំណូមពររបស់ពលរដ្ឋ ពីព្រោះដំណោះស្រាយដ៏យឺតយ៉ាវនេះ នឹងធ្វើឲ្យពលរដ្ឋកាន់តែលំបាកវេទនា និង គ្មានជំនឿលើរដ្ឋាភិបាល។
សហជីពនិងសង្គមស៊ីវិល ៧៣ស្ថាប័នស្នើឱ្យពិចារណាដំឡើងប្រាក់ឈ្នួលកម្មករឱ្យបានជាង២៥០ដុល្លារ
ពួកគេខកចិត្តចំពោះលទ្ធផលនៃការបោះឆ្នោតផ្ទៃក្នុងរបស់ក្រុមប្រឹក្សាជាតិពិគ្រោះយោបល់លើប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ដោយមិនបានដំឡើងប្រាក់ឈ្នួលអប្បបរមា ជូនដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ សម្រាប់ឆ្នាំ២០២៧។
អ្នកឃ្លាំមើលបារម្ភថា ការបោះពុម្ពប្រាក់ថ្មីញឹកញាប់ អាចជាសញ្ញាណមិនល្អដល់សេដ្ឋកិច្ច និងអតិផរណា
ការលើកឡើងនេះ គឺស្របពេលដែលរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជាចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០.០០០ រៀល និង ១០០.០០០រៀល ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់។
ធនាគារជាតិដកសិទ្ធិអំណាចម្ចាស់ធនាគារឈីហ្វបណ្ដោះអាសន្នព្រោះធ្វើខុសបទប្បញ្ញត្តិ
អ្នកឃ្លាំមើលលើកឡើងថា ធនាគារមួយចំនួននៅកម្ពុជាបង្កើតឡើងគ្រាន់តែជាឧបករណ៍លាងលុយកខ្វក់របស់បណ្ដាញក្រុមឆបោកតាមអនឡាញតែប៉ុណ្ណោះ ហើយនៅពេលអន្តរជាតិចាត់វិធានការធនាគារទាំងនេះក៏ប្រឈមបិទទ្វារ។ ពួកគាត់ថា ការប្រឈមដួលរលំធនាគារនៅកម្ពុជាជាបន្តបន្ទាប់គឺជាសញ្ញាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរផងដែរ។
រោងចក្រផលិតគ្រឿងអេឡិចត្រូនិករបស់ជប៉ុននៅក្រុងប៉ោយប៉ែត ប្រកាសបិទទ្វារខែតុលាខាងមុខ
មន្ត្រីសិទ្ធិការងារយល់ថា ក្រសួងការងារ និងរដ្ឋាភិបាលគួរអនុវត្តវិធានការបន្ទាន់ក្នុងការស្វែងរកការងារជូនដល់កម្មករដែលកំពុងប្រឈមការបាត់បង់ការងារ ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចរបស់កម្មករទាំងនោះ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា កម្ពុជាពឹងការអូសទាញអ្នកវិនិយោគ ជាងពឹងប្រព័ន្ធអនុគ្រោះពន្ធបរទេស
លោក ស៊ុន ចាន់ថុល ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានស្ដីពីអត្រាពន្ធគយថ្មីដែលអាមេរិកប្រកាសដាក់លើកម្ពុជា ១០ភាគរយលើការនាំទំនិញទៅលក់នៅអាមេរិក ដោយសារកង្វល់រឿងពលកម្មដោយបង្ខំ។
កម្មកររោងចក្រមួយនៅក្រុងប៉ោយប៉ែតបារម្ភពីបញ្ហាជីវភាព ក្រោយក្រុមហ៊ុនប្រកាសបិទទ្វារ
ក្រុមហ៊ុនហាយថេក អឹភែរឺល បានប្រកាសជូនដំណឹងដល់សហជីព បុគ្គលិក កម្មករ កម្មការិនីទាំងអស់ កាលពីថ្ងៃទី២១ កក្កដា អំពីការផ្អាកដំណើរការសកម្មភាពអាជីវកម្មទាំងស្រុង និងការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។
សមាជិកសភាថៃស្នើឱ្យរដ្ឋសភាផ្អាកគម្រោងផ្ដល់ប្រាក់កម្ចីដល់កម្ពុជា ក្នុងពេលមានវិវាទព្រំដែន
ក្នុងនោះតំណាងរាស្ត្រថៃ ក៏បានស្នើឱ្យគណៈកម្មាធិការហិរញ្ញវត្ថុសើរើបំណុលរបស់កម្ពុជា ដែលគេអះអាងថា បានជំពាក់ថៃចំនួនជាង ៥២លានដុល្លារផងដែរ។
អាជ្ញាធរថៃបន្តចាប់ខ្លួនពលករខ្មែរលួចឆ្លងដែន និងធ្វើការខុសច្បាប់ក្នុងប្រទេសថៃ
មន្ត្រីសិទ្ធិពលករទទូចឲ្យរដ្ឋាភិបាលគួរយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាលើពលករចំណាកស្រុក ដើម្បីកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋ។
អ្នកឃ្លាំមើលស្នើរដ្ឋាភិបាលប្រើប្រាស់ថវិកាទ្រទ្រង់លំនឹងជីវភាពពលរដ្ឋឱ្យមានប្រសិទ្ធភាព និងតម្លាភាព
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមកញ្ចប់ថវិកាជាង១ពាន់លានដុល្លារ។ ដើម្បីរក្សាលំនឹងសេដ្ឋកិច្ចជាតិ ដែលកម្ពុជាកំពុងជួបវិបត្តិធ្ងន់ធ្ងរ។















