ស្លាក: ជម្លោះដីធ្លី
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋដោះស្រាយដីធ្លីទូទាំងប្រទេសជៀសវាងដោះម្នាក់ និងឃោសនានយោបាយ
ការលើឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា ជម្លោះដីធ្លី រវាងលោកស្រី សែម សុខគា និងអាជ្ញាធរខេត្តពោធិ៍សាត់ នៅតំបន់អន្ទង់អាំង បានដោះស្រាយរួចហើយ។
តុលាការខេត្តព្រះវិហារកោះហៅពលរដ្ឋរងគ្រោះដីធ្លី ឲ្យចូលបំភ្លឺពាក់ព័ន្ធបទគំរាមសម្លាប់ និងលួចទ្រព្យសម្បត្តិ
សហគមន៍អះអាងថា ពលរដ្ឋមិនបានគំរាមសម្លាប់ និងលួចទ្រព្យសម្បត្តិដូចការចោទប្រកាន់របស់តុលាការនោះឡើយ។
ពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តព្រះវិហារថា ក្រុមហ៊ុនកូនលោក ទ្រី ភាព គំរាមប្ដឹងពលរដ្ឋទៅតុលាការ
សង្គមស៊ីវិល ថា អាជ្ញាធរគួរចុះពិនិត្យ និងរកដំណោះស្រាយឲ្យប្រជាពលរដ្ឋជាបន្ទាន់។
ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាមនៅខេត្តក្រចេះ អះអាងថា ជាង១ឆ្នាំ រង់ចាំដំណោះស្រាយរបស់ក្រសួងពាក់ព័ន្ធ
រហូតមកដល់បច្ចុប្បន្ន មិនមានដំណឹងអំពីដំណោះស្រាយនោះឡើយ ខណៈក្រុមហ៊ុនវៀតណាមបន្តសកម្មភាពឈូសឆាយនៅលើដីមានជម្លោះ។ សង្គមស៊ីវិលថា អាជ្ញាធរមិនគួរអូសបន្លាយ ក្នុងការជួយរកដំណោះស្រាយឲ្យពលរដ្ឋបែបនេះឡើយ។
សមត្ថកិច្ចខេត្តកោះកុងគំរាមកំហែងពលរដ្ឋរងគ្រោះដីធ្លីមិនឱ្យមកភ្នំពេញ ដើម្បីគាំទ្រសមាជិកដែលត្រូវចូលបំភ្លឺនៅតុលាការ
មន្ត្រីសង្គមស៊ីវិលថាទង្វើរបស់អាជ្ញាធរនេះជាការរំលោភសិទ្ធិពលរដ្ឋ ធ្ងន់ធ្ងរ។
ពលរដ្ឋខេត្តកំពង់ធំស្នើលោក ហ៊ុន ម៉ាណែត ជួយរកដំណោះស្រាយបញ្ហាវិវាទដីធ្លីឲ្យបានសមរម្យ
ពលរដ្ឋរស់នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ អស់សង្ឃឹមនឹងអាជ្ញាធរថ្នាក់ខេត្ត ក្នុងការរកដំណោះស្រាយជុំវិញបញ្ហាដីស្រែចម្ការ ក្រោយអាជ្ញាធរអះអាងថា ដីស្រែចម្ការដែលពលរដ្ឋអាស្រ័យផលសព្វថ្ងៃ គឺជាដីមានប័ណ្ណកម្មសិទ្ធិរបស់រដ្ឋ ហើយពលរដ្ឋត្រូវតែប្រគល់ដីស្រែចម្ការទាំងនោះទៅអាជ្ញាធរវិញ បើមិនដូច្នោះទេ អាជ្ញាធរនឹងប្ដឹងពលរដ្ឋទៅតុលាការ ក្នុងករណីពលរដ្ឋចេញតវ៉ា និងមិនប្រគល់ដីឲ្យទៅអាជ្ញាធរគ្រប់គ្រង់។
លោក ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរដោះស្រាយជម្លោះដីធ្លី តែពលរដ្ឋបារម្ភថា ជាល្បែងរកសន្លឹកឆ្នោត
អ្នកឃ្លាំមើលលើកឡើងថា ទាល់តែរដ្ឋាភិបាលហ៊ានដកមន្ត្រី ដែលអសកម្មហើយដាក់ជំនួសវិញដោយមន្ត្រី ដែលមានស្មារតីបម្រើពលរដ្ឋ ទើបការដាស់តឿនរបស់លោក ហ៊ុន សែន មានប្រសិទ្ធភាព។
ដីសមូហភាពរបស់ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី រងការរំលោភយកពីឈ្មួញមានលុយមានអំណាច
មន្ត្រីសង្គមស៊ីវិល យល់ឃើញថា ក្រុមឈ្មួញ និងអាជ្ញាធរ មិនគួរនាំគ្នាធ្វើបាបពលរដ្ឋដែលជាជនជាតិដើមភាគតិចនោះឡើយ។
ជនជាតិដើមភាគតិចកាចក់នៅខេត្តរតនគិរី ប្ដឹងអាជ្ញាធរភូមិឃុំទៅតុលាការពាក់ព័ន្ធការកាប់រុករានដីព្រៃសហគមន៍
មន្ត្រីសង្គមស៊ីវិលថា ការប្ដឹងពីបទបរិហារ ពាក់ព័ន្ធកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋទៅតុលាការ ជាទង្វើស្របទៅតាមច្បាប់។
អាជ្ញាធរថ្នាក់ជាតិកោះហៅពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តព្រះវិហារស្វែងរកដំណោះស្រាយ ក្រោយដាក់ញត្តិទៅលោក ហ៊ុន ម៉ាណែត
សង្គមស៊ីវិលសាទរ ប៉ុន្តែត្រូវស្វែងរកដំណោះស្រាយគិតផលប្រយោជន៍ពលរដ្ឋជាធំ។














