ស្លាក: ពុករលួយ

ជនរងគ្រោះ​ម្នាក់​បកអាក្រាត​អំពើ​ពុករលួយ​របស់​ព្រះរាជ​អាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ

0
អ្នក​ឃ្លាំ​មើល​យល់​ថា ប្រទេស​កម្ពុជា នឹង​កាន់តែ​ចុះ​ទន់ខ្សោយ​ថែម​ទៀត ប្រសិនបើ​រដ្ឋាភិបាល​មិន​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ឡើង​វិញ និង​លុប​បំបាត់​អំពើ​ពុក​រលួយ។

លោក ហ៊ុន ម៉ាណែត រង​ការរិះគន់​ករណី​លើកលែងទោស​ឱ្យ​ឧក្រិដ្ឋជន​ពុករលួយ ថា ការពារមន្ត្រី​ខិលខូច

0
ការ​លើក​ឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ា​ណែ​ត ស្នើ​ឱ្យ​ព្រះមហាក្សត្រ លើកលែងទោស​ដល់​ឧក្រិដ្ឋជន​ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​លុយ​រដ្ឋ និង អ្នកទោស​ជួញដូរ​គ្រឿងញៀន​ធំៗ ជា​បន្ដ​បន្ទាប់ ហើយ​នៅតែ​បន្ត​ដាក់​ពន្ធនាគារ លើ​អ្នកទោស​មនសិការ និង​អ្នក​ទោស​នយោបាយ។

មេឃុំ​នៅ​កោះកុង និង​បក្ខ​ពួក​ត្រូវ​ចាប់ខ្លួន​ពី​បទ​ស៊ី​សំណូក និង​ធ្វើ​កន្លែង​ឆបោក​តាម​អនឡាញ

0
ក្នុង​ចំណោម​បក្ខពួក ៣នាក់ ក៏​មាន​ជនជាតិ​ចិន​ម្នាក់​កំពុង​រត់​គេច​ខ្លួន ហើយ​សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​នៅ​ឡើយ។

អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​​ចាត់វិធានការ​ផ្លូវច្បាប់​​ម៉ឺងម៉ាត់​លើ​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​នៅ​ខេត្តស្វាយរៀង​២​រួប និង​អ្នក​ពាក់ព័ន្ធ

0
ការ​លើកឡើង​នេះ គឺ​ក្រោយពី​ក្រសួងមហាផ្ទៃ ផ្អាក​ការងារ​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​នៅ​ខេត្តស្វាយរៀង​២​រូប​ពាក់ព័ន្ធ​ការ​យក​លុយ​ពី​អ្នក​ដឹក​ក្រណាត់ ៩​ពាន់​ដុល្លារ។

អ្នកឃ្លាំមើល​ថា ការ​ត្រួតពិនិត្យ​ផ្ទៃក្នុង​មិន​រឹងមាំ​ធ្វើ​ឲ្យ​មន្ត្រី​ចរាចរណ៍​ខិល​ខូច​ឆ្លៀត​ឱកាស​​ពុករលួយ

0
ការ​លើកឡើង​នេះ ស្របពេល​រដ្ឋាភិបាល​ដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅក្នុង​រាជធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​មួយចំនួន​ចាប់ពី​ថ្ងៃទី​១ កញ្ញា តទៅ និង​ក្រោយពី​មន្ត្រី​នគរបាល​ចរាចរណ៍​២​រូប បាន​ជំរិត​ទារប្រាក់​៥០០​ដុល្លារ ពី​ជនបរទេស​កាលពី​ថ្ងៃទី​៣០ ខែសីហា ដែល​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ពលរដ្ឋ​នៅ​លើ​បណ្តាញ​សង្គម។

លោក ថូ សំណាង និង​បក្ខពួក​លួច​ទិដ្ឋាការ​ជាង ១​ម៉ឺន​សន្លឹក​លក់​ឱ្យ​ក្រុម​ឆបោក​អនឡាញ​បាន​លុយ​ប្រមាណ ៣​លាន​ដុល្លារ

0
អ្នកឃ្លាំមើល​លើកឡើង​ថា សំណុំរឿង​អាស្រូវ​ពុករលួយ​ទ្រង់ទ្រាយ​ធំ​នេះ មិន​គួរ​បញ្ចប់​ត្រឹម​ការ​សារភាព​របស់​មន្ត្រី ៣​រូប​នោះ​ទេ។ ពួកគាត់​ទាមទារ​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​បន្ត​ស៊ើបអង្កេត​ឱ្យ​ដល់​មេខ្លោង អ្នកសមគំនិត​ផ្សេងទៀត និង​អ្នក​ដែល​បណ្ដែតបណ្ដោយ​ឱ្យ​មាន​ការ​លួច​ឯកសារ​ទិដ្ឋាការ​រាប់ពាន់​សន្លឹក​យក​ទៅ​លក់​ឱ្យ​ក្រុម​ឆបោក​តាម​អនឡាញ។
សមត្ថកិច្ច​បង្ក្រាប​​ទីតាំង​ឆបោក​តាម​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាល​ពី​ថ្ងៃ​ទី២២ ខែមេសា

អ្នកឃ្លាំមើល​ថា អំពើពុករលួយ​ជា​ប្រព័ន្ធ​ក្នុង​ស្ថាប័ន​រដ្ឋ​ជាហេតុ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ហ៊ាន​បើកដៃ​ឲ្យ​ជនល្មើស​រត់​គេច​ខ្លួន

0
ការ​លើកឡើង​នេះ គឺ​ក្រោយ​ពេល​សាលាដំបូង​ខេត្តកោះកុង សម្រេច​ឃុំខ្លួន​នគរបាល​៣​នាក់ និង​អ្នកបកប្រែ​ម្នាក់ ដែល​គប់គិត​ឲ្យ​ជនល្មើស​ជា​ជនជាតិ​ចិន​២​នាក់ ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​អនឡាញ (Online Scams ) លួច​រត់​ចេញពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង។

រឿងអាស្រូវ​សន្លឹក​ទិដ្ឋាការ​បង្ហាញ​ពី​ចន្លោះប្រហោង​ក្នុង​ប្រព័ន្ធ​ប្រឆាំង​អំពើពុករលួយ​របស់​កម្ពុជា

0
អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា លោក សេង វណ្ណ​លី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ករណី​អតីតមន្ត្រី​ក្រសួងការបរទេស លោក ថូ សំណាង បាន​បង្ហាញ​ពី​ចន្លោះប្រហោង​សំខាន់ៗ​នៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល និង​ប្រព័ន្ធ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​។

មន្ត្រី​គ្រប់គ្រង​ឃ្លាំង​លុយ​ក្រសួង​ការពារជាតិ លោក ម៉ឹង ពន្លក សម្ញែង​ទ្រព្យ​ពេល​រៀបចំ​ពិធី​ភ្ជាប់​ពាក្យ​កូនប្រុស

0
មន្ត្រី​រដ្ឋាភិបាល​ក្រៅប្រទេស​លើកឡើង​ថា មានតែ​ក្រុម​មេដឹកនាំ​ក្នុង​ប្រទេស​ផ្ដាច់ការ​ដូចជា​កម្ពុជា​ប៉ុណ្ណោះ ដែល​ចូលចិត្ត​បង្អួត​សម្ញែង​ទ្រព្យសម្បត្តិ ដើម្បី​បញ្ឈឺចិត្ត​ពលរដ្ឋ និង​មិន​គិតគូរ​ពី​សីលធម៌​សង្គម ខណៈ​ប្រទេសជាតិ​កំពុង​រង​ការឈ្លានពាន កងទ័ព​ខ្វះ​ស្បៀង និង​ប្រជាពលរដ្ឋ​មួយចំនួន​គ្មាន​ទីជម្រក។

អ្នកឃ្លាំមើល​រិះគន់​រឿង​ធ្វើ​បង្គោល​ភ្លើង​សូឡា​នៅ​ខេត្ត​កំពង់ឆ្នាំង​ថា ពាក់ព័ន្ធ​អំពើពុករលួយ

0
ការ​លើកឡើង​នេះ​ក្រោយពី​មហាជន​បាន​រិះគន់ ពាក់ព័ន្ធ​ការដំឡើង បង្គោល​ភ្លើង​សូឡា មួយ​ដើម នៅ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែល​មាន​តម្លៃ​ថ្លៃ លើស​ពី​ទីផ្សារ ហើយ​ពលរដ្ឋ​ចោទ​ថា​ នេះ​ជា​កិបកេង​លុយ​រដ្ឋ​របស់​អាជ្ញាធរ​មូលដ្ឋាន។

កម្មករជាង​២ពាន់​នាក់​នៅ​រោងចក្រ​ផលិត​សម្ភារៈ​កីឡា​ក្នុង​ខេត្ត​តាកែវ​តវ៉ា​រឿង​កាត់​ប្រាក់​ធ្វើ​ដំណើរ

0
មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិការងារ ជំរុញឲ្យមន្ត្រីក្រសួងការងារចុះស៊ើបអង្កេត និងដោះស្រាយរឿងនេះជូនកម្មករដោយយុត្តិធម៌។