ស្លាក: សង្គ្រាមខ្មែរថៃ

ហ្វីលីពីន​ថា ក្រុម​AOT នឹង​បន្ត​បេសកកម្ម​ដោយ​តម្លាភាព​ខណៈ​កម្ពុជា​តវ៉ា​ករណី​ចូល​តំបន់​ប្រាសាទ​ខ្នារ

0
រណី​ក្រុម​សង្កេតការណ៍ AOT ប្រចាំ​នៅ​ប្រទេស​ថៃ ដែល​ដឹកនាំ​ដោយ​កងទ័ព​ហ្វីលីពីន បាន​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​ត្រង់​តំបន់​ប្រាសាទ​ខ្នារ ដែល​ស្ថិត​ក្នុង​សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ មិន​បាន​ជូនដំណឹង​ជាមុន​មកកាន់​ភាគី​កម្ពុជា។

ទាហាន​ខ្មែរ​អះអាង​ថា ទាហាន​ថៃ​បាន​លួច​បោក​គ្រាប់បែកដៃ​មក​លើ​ទាហាន​ខ្មែរ​នៅ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ

0
ការ​អះអាង​របស់​ទាហាន​ខ្មែរ​នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើកឡើង​របស់​យោធា​ថៃ ដែល​បាន​បដិសេធ​ថា ទាហាន​ថៃ​មិនបាន​គប់​គ្រាប់បែកដៃ​វាយ​វាយប្រហារ​មក​លើ​ក្រុម​ទាហាន​ខ្មែរ​នោះ​ឡើយ និង​ចោទ​ថា​គឺ​បណ្ដាលមកពី​ទាហាន​ខ្មែរ​ដើរ​ជាន់​មីន​ដោយ​ខ្លួនឯង។

ថៃ​សាងសង់​របង​បេតុង​នៅ​បង្គោល​ព្រំដែន​លេខ​៥២ ដល់​៥៤ ជាប់​ខេត្ត​បាត់ដំបង សម្រេច​បាន​ពាក់កណ្ដាល

0
ក្រៅ​ពី​នេះ ភាគី​ថៃ​ក៏បាន​លើកឡើង​ពី​គម្រោង​សាងសង់​របង​ព្រំដែន​អចិន្ត្រៃយ៍​នៅ​តាម​បង្គោលព្រំ​ដែនកម្ពុជា ជា​បន្តបន្ទាប់​ទៀត ដោយ​ភាគី​ថៃ​បាន​អះអាង​ថា ដើម្បី​ពង្រឹង​សន្តិសុខ​នៅ​តាម​ព្រំដែន។

តុលាការICC កោះហៅ​តំណាង​រដ្ឋាភិបាល​ក្រៅប្រទេស ទៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការ​ប្តឹង​ថៃ ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម

0
តំណាង​រដ្ឋាភិបាល ឯករាជ្យ​២៣​តុលា ចាត់ទុកថា នេះ​ជា​ដំណឹង​ល្អ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ពី​សង្គ្រាម​ឈ្លានពាន​កន្លង​ទៅ។អ្នកឃ្លាំមើល​កម្ពុជា​ថា ពលរដ្ឋ​ខ្មែរ​គួរ​សាទរ​នូវ​ដំណឹង​នេះ ហើយ​ត្រូវ​រួមគ្នា​ដើម្បី​ទឹកដី​កម្ពុជា មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ឡើយ។

ប្រមុខ​ការទូត​ថៃ​ប្រកាស​បិទ​ការ​ចរចា​ព្រំដែន​គោក ដើម្បី​ឆ្លើយ​តប​ការប្រើ​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ​ពី​សំណាក់​កម្ពុជា

0
ជាមួយ​គ្នា​នេះ ភាគី​ថៃ​បាន​កំណត់​ទុកជាមុន​រួចហើយ​ថា ការចរចា​ដែន​គោក និង​ដែនសមុទ្រ​រវាង​កម្ពុជា និង​ថៃ​នៅពេល​អនាគត​អាច​ធ្វើ​ទៅ​បាន លុះត្រាតែ​កម្ពុជា​ត្រូវ​ធ្វើតាម​លក្ខខណ្ឌ​របស់​ភាគី​ថៃ។

យោធា​ថៃ​បដិសេធ​ចំពោះ​កម្ពុជា​លើ​ភាពជា​ម្ចាស់​របស់​ប្រាសាទ​ខ្នារ

0
យោធា​ថៃ​បាន​ប្រកាស​ថា ចាប់​ពី​ពេល​នេះ​ប្រាសាទ​ខ្នារ នឹង​ក្លាយជា​កម្មសិទ្ធិ​របស់​ប្រទេស​ថៃ និង​ហាម​មិន​ឱ្យ​កម្ពុជា​ទាមទារ​ទៀត​នោះ​ឡើយ។

យោធា​ថៃ​ដាក់​ច្បាប់អាជ្ញាសឹក និង​បម្រាម​គោចរ​លើ​ទឹកដី​ខ្មែរ​ក្នុងភូមិ​ជោគជ័យ​ខេត្តបន្ទាយមានជ័យ

0
ប្រជាពលរដ្ឋ​ដែល​មាន​ដីធ្លី​អាស្រ័យ​ផល អនុញ្ញាត​ឱ្យ​ចូល​ទៅ​ធ្វើ​កសិកម្ម​បានតែ​នៅ​ចន្លោះ​ម៉ោង ៦:០០ ព្រឹក ដល់​ម៉ោង ៦:០០ ល្ងាច ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ អត្តសញ្ញាណប័ណ្ណ ដើម្បី​ចុះឈ្មោះ​ជាមួយ​មន្ត្រី​យាមល្បាត។

ថៃ​នៅតែ​បន្ត​សាងសង់​សំណង់​នៅ​តាម​ព្រំដែន ដោយ​មិន​ខ្វល់​ពី​ការ​តវ៉ា​របស់​កម្ពុជា

0
អ្នកឃ្លាំមើល​ចាត់ទុក​ការ​តវ៉ា​របស់​កម្ពុជា និង​ថៃ​នេះ​ថា​ជា​អា​យ៉ៃ​ឆ្លើយឆ្លង​គ្នា ដើម្បី​ទិញ​ពេល និង​លួង​ចិត្ត​ពលរដ្ឋ។

ថៃ​ប្រកាស​ធ្វើ​ទំនើបកម្ម​យោធា​ទាំង​ជើងគោក ជើង​ទឹក និង​ទ័ពអាកាស ក្នុង​ស្ថានភាព​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា​កំពុង​តានតឹង

0
ក្នុង​នោះ យោធា​ថៃ​បាន​ធ្វើ​ទំនើបកម្ម​ទាំង​ផ្នែក​បច្ចេកវិទ្យា និង​សព្វាវុធ​សម្រាប់​កងទ័ពអាកាស និង​កងទ័ពជើងទឹក និង​ប្រកាស​ពី​ការ​ត្រៀម​ប្រយុទ្ធ​២៤​ម៉ោង។

អ្នកភូមិ​ព្រៃ​ចាន់ និង​ជោគជ័យ​សោកស្ដាយ​នៅ​ពេល​ឃើញ​អាជ្ញាធរ​ថៃ​បែងចែក​ដីស្រែ​ចម្ការ របស់​ខ្មែរ​ឱ្យ​ប្រជាជន​ថៃ

0
មន្ត្រី​បក្ស​ប្រឆាំង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន គឺ​មាន​តែ​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ប៉ុណ្ណោះ។

មេដឹកនាំ​ថៃ​និយាយ​ពី​ការចរចា​សន្តិភាព​ជាមួយ​កម្ពុជា​ក្នុង​វេទិកា UN តែ​យោធា​​បន្ត​ឈ្លានពាន

0
អ្នកឃ្លាំមើល​ថា កា​លើកឡើង​របស់​មេដឹកនាំ​ថៃ មាន​ភាពផ្ទុយ​ស្រឡះ​ពី​ទង្វើ ព្រោះ​ភាគី​ថៃ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចំនួន ២​លើក និង​កំពុង​បន្តធ្វើ​សកម្មភាព​កែប្រែ​ភូមិសាស្ត្រ​ក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​យ៉ាងសកម្ម។