ស្លាក: សង្គ្រាមខ្មែរថៃ
រដ្ឋាភិបាលក្រៅប្រទេស កាន់ទុក្ខការបាត់បង់ទឹកដីខ្មែរក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាលត្រកូលហ៊ុន
រីឯ អ្នកនាំពាក្យបក្សកាន់អំណាចចាត់ទុក ការលើកឡើងនេះ ថាជារូបភាពនៃការបំផ្លិចបំផ្លាញ មុខមាត់ប្រទេសជាតិ។
ថៃធ្វើពិធីបួងសួងនៅប្រាសាទតាក្របី និងត្រៀមជួសជុលឡើងវិញ ក្រោយទាហានថៃបាញ់កម្ទេចពេលសង្គ្រាមឈ្លានពានកម្ពុជា
ភាគីថៃរៀបចំពិធីបួងសួងនេះឡើង ដើម្បីសុំពរជ័យពីបុព្វបុរសអ្នកកសាងប្រាសាទ ដែលជាដូនតាខ្មែរបុរាណ និងប្រកាសជួសជុលប្រាសាទតាក្របី ឡើងវិញ ក្រោយធ្វើសង្គ្រាមឈ្លានពានបានពីកម្ពុជា។
ការដោះស្រាយបញ្ហាព្រំដែនតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស «នៅតែជាជម្រើសដ៏សំខាន់ ជាងការចរចាទ្វេភាគី»
ពួកគាត់ថា ការដោះស្រាយតាមយន្តការចរចាទ្វេភាគីកម្ពុជា អាចពិបាក ទទួលបានទឹកដីដែលថៃកំពុងតែកាន់កាប់នោះមកវិញ។
ថៃបានធ្វើសកម្មភាពឈ្លានពានទឹកដីកម្ពុជានៅតាមបណ្ដោយព្រំដែន ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី
ទាហានខ្មែរបន្តថា នៅតាមតំបន់ព្រំដែន ទាហានថៃបានបណ្ដេញទាហានខ្មែរ មិនឱ្យចូលក្បែរបន្លាលួសនោះឡើយ ដោយពួកគេនៅតែព្យាយាមរាយបន្លាលួស កាយប្រឡាយ និងសាងសង់សំណង់ក្នុងទីតាំងជាច្រើនទៀត ដែលពួកគេដណ្ដើមបានពីកម្ពុជា។
គណៈកម្មការបោះឆ្នោត និងពលរដ្ឋខ្មែរនៅអូស្ត្រាលីចាប់ផ្ដើមចុះឈ្មោះបោះឆ្នោតដើម្បីជ្រើសរើសតំណាងរាស្ត្រក្រៅប្រទេស
ពួកគាត់រំពឹងថា នឹងមានពលរដ្ឋខ្មែរ នៅប្រទេសអូស្ត្រាលី ចូលរួមចុះឈ្មោះបោះឆ្នោតដើម្បីស្វែងរកតំណាងរបស់ខ្លួន។
កម្ពុជា និងថៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅតំបន់ព្រំដែនក្នុងទម្រង់ផ្សេងគ្នា
កម្ពុជា និងថៃបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី នៅតំបន់ព្រំដែនក្នុងទម្រង់ម្យ៉ាងម្នាក់។ នៅខាងប្រទេសថៃ ក្រុមយោធាបានបញ្ចុះបញ្ចូលឱ្យក្រុមប្រជាពលរដ្ឋបាននាំគ្នាមកលេងកម្សាន្តនៅតំបន់ព្រំដែន ក្នុងទីតាំងដែលយោធាថៃបានឈ្លានពានដណ្ដើមកាន់កាប់ពីកម្ពុជា។
ជនភៀសសឹកខ្លះមិនរីករាយថ្ងៃចូលឆ្នាំថ្មី ព្រោះកំពុងប្រឈមបញ្ហាជីវភាពខ្វះខាត
ពួកគាត់ស្នើឱ្យរដ្ឋាភិបាល គិតគូរជីវភាពជនភៀសសឹកជាអាទិភាព ហើយពន្លឿនការទាមទារទឹកដីដែលបាត់បង់ទាំងនោះ មកឱ្យពលរដ្ឋវិញឱ្យបានឆាប់បំផុត។
អ្នកឃ្លាំមើលថា ថៃនឹងបន្តឈ្លានពានកម្ពុជាបើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បន្តប្រើយន្តការការទូតបែបអង្វរករ
អ្នកឃ្លាំមើលសង្គម ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទ័លច្រកក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែនជាមួយថៃ ទើបនិយាយបោកបញ្ជោតពលរដ្ឋខ្មែរថា រដ្ឋាភិបាលសុខចិត្តជ្រើសរើសយកនូវយន្តការការទូតជំនួសឲ្យការប្រើប្រាស់កម្លាំងយោធា បើទោះជាយន្តការការទូតនៅមានសង្ឃឹមតែ១ភាគរយក៏ដោយ។
តុលាការចោទលោក ខឿន វីរ៉ាត់ ពីបទ «ញុះញង់ »និង«ជេរប្រមាថ» ពាក់ព័ន្ធនឹងការបញ្ចេញមតិ និងចែករំលែកព័ត៌មានលើបណ្ដាញសង្គម
សង្គមស៊ីវិល និងមេធាវី ចាត់ទុកការឃុំខ្លួនលោក ខឿន វីរ៉ាត់ លើកទី២ នេះ ថា ការបំបិទសិទ្ធិនយោបាយ និងបញ្ចេញមតិ។
អ្នកឃ្លាំមើលថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរតែមានយន្តការច្បាស់លាស់ ក្នុងការទាមទារទឹកដីពីថៃមកវិញ ខណៈថៃកំពុងពង្រីកការឈ្លានពាន
ការលើកឡើងនេះ ស្របពេល យោថៃកំពុងពង្រីកការរាយលួសបន្លាតាមព្រំដែន និងបង្កើនសកម្មភាពសាងសង់លេណដ្ឋាន និងទីតាំងយោធាជាច្រើននៅលើទឹកដីខ្មែរ ដែលពួកគេកំពុងកាន់កាប់។
















