ស្លាក: សង្គ្រាមខ្មែរថៃ

អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត យក​ច្បាប់​សមុទ្រ UNCLOS មក​ប្រើ​ដើម្បី​ទប់​មហិច្ឆតា​ឈ្លានពាន​របស់​ថៃ

0
ការ​អះអាង​នេះ​ស្របគ្នា ទៅ​និង​ការ​លើក​ឡើង របស់​មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ថា កម្ពុជា នឹង​ប្រើ​ច្បាប់​អន្តរជាតិ ជាពិសេស យន្តការ​នៃ​ការផ្សះផ្សា​ដោយ​ចាប់បង្ខំ ប្រសិនបើ​ថៃ លុបចោល​ដោយ​ឯកតោភាគី MoU ២០០១ ស្ដីពី​តំបន់​ទាមទារ​ត្រួត​គ្នា​កម្ពុជា​-​ថៃ។

រដ្ឋាភិបាល​រក្សា​ភាព​ស្ងៀមស្ងាត់ ករណី​ទាហាន​ថៃ​រាយ​បន្លា​លួស​នៅ​ព្រំដែន​ខេត្តបាត់ដំបង

0
មន្ត្រី​គណបក្សប្រឆាំង​បារម្ភ​ថា ភាព​ស្ងៀមស្ងាត់​របស់​រដ្ឋាភិបាល នឹង​ធ្វើ​ឱ្យ​កម្ពុជា​បន្ត​បាត់បង់​ទឹកដី​ទៅកាន់​ភាគី​ថៃ ដោយ​មិន​ចាំបាច់​ធ្វើសង្គ្រាម​នោះ​ឡើយ។

ថៃ​បន្ត​អភិវឌ្ឍ​និង​ត្រៀម​ជួសជុល​ប្រាសាទបុរាណ​ខ្មែរ​ចំនួន​បី ក្រោយ​ដណ្ដើម​យក​ពី​កម្ពុជា ក្នុង​អំឡុង​សង្គ្រាម​ឈ្លានពាន​តាម​ព្រំដែន

0
ថៃ​បាន​ប្រកាស​ថា ក្រោយ​ការ​ជួសជុល​រួច ប្រាសាទ​ទាំងនោះ​នឹង​ត្រូវ​អភិវឌ្ឍ​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​ម្ដងទៀត ក្រោយ​ស្ថានការណ៍​នៅ​តាម​ព្រំដែន​វិល​ទៅ​រក​សភាព​ដើម​វិញ ដោយ​ប្រទេស​ថៃ នឹង​កាន់កាប់​ប្រាសាទ​ទាំង​បី​នេះ​ផ្ដាច់មុខ។

យោធា​ថៃ​ប្រកាស​ត្រៀម​កម្លាំង​ចូល​ឈ្លានពាន​កម្ពុជា​នៅ​ព្រំដែន​ខេត្តបាត់ដំបង

0
អ្នកឃ្លាំមើល​លើកឡើង​ថា យោធា​ថៃ​កំពុង​ប្រឌិត​សាច់រឿង​ដើម្បី​យក​លេស​ចូល​ឈ្លានពាន​កម្ពុជា ខណៈ​តំបន់​ដែល​ថៃ​យក​មក​អះអាង​នេះ ជា​តំបន់​មិនដែល​មាន​ទំនាស់​នោះ​ឡើយ។

គណបក្ស​កម្លាំង​ជាតិ​មិន​គាំទ្រ​ឲ្យ​យក​ក្មេង​ទំនើង​ទៅ​បម្រើ​ការងារ​នៅ​ជួរមុខ

0
ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ប្រកាស​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​បង្កើត​ច្បាប់ យក​ក្មេង​ទំនើង​ទៅ​បម្រើ​ការងារ​នៅ​ជួរមុខ ឬ​នៅ​តាម​ព្រំដែន​ដែល​កំពុង​មាន​ជម្លោះ។

យោធា​ថៃ​ពង្រីក​សកម្មភាព​ឈ្លានពាន​មក​លើ​កម្ពុជា នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្តបាត់ដំបង

0
មន្ត្រី​គណបក្សប្រឆាំង​យល់ថា សកម្មភាព​របស់​យោធា​ថៃ គឺជា​ការពង្រីក​ការឈ្លានពាន​ក្រោយ​សង្គ្រាម ខណៈ​ខេត្តបាត់ដំបង គ្មាន​តំបន់​ដែល​ថៃ​ទាមទារ​នោះ​ឡើយ។

ភាគី​ថៃ​ថា សំឡេង​ផ្ទុះ​ចំពេល​កម្ពុជា​ដឹកនាំ​អ្នកសង្កេតការណ៍​បរទេស​ទៅ​មើល​តំបន់​អូរស្មាច់​ជា​សំឡេង​ផាវ

0
ក្រសួងការពារជាតិ​កម្ពុជា អះអាង​ថា យោធា​ថៃ បាន​ផ្ទុះអាវុធ​ចំនួន ៥​លើក ក្នុង​ពេល​ក្រសួងការពារជាតិ បាន​នាំ​ក្រុម​អនុព័ន្ធយោធា​បរទេស (MACPP) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​សង្កេតការណ៍​នៅ​ច្រក​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ នៅ​ថ្ងៃទី​២៩ ខែ​មេសា​នេះ។

ប្រមុខ​ការទូត​ថៃ​ប្រាប់​កម្ពុជា​ផ្ទាល់​មាត់​រឿង​លុបចោល​កិច្ចព្រមព្រៀង​ដែនសមុទ្រ ក្នុង​ពេល​ប្រជុំ​នៅ​ប្រទេស​ប្រ៊ុយណេ

0
ចំណែក​ភាគី​កម្ពុជា បាន​លើកឡើង​ពី​ការ​ដោះស្រាយ​ជម្លោះព្រំដែន តាម​យន្តការ​ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អាស៊ាន និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ជាមួយ​ភាគី​ថៃ។

យោធា​ថៃ​ធ្វើ​សមយុទ្ធ​ជើង​ទឹក​ទ្រង់ទ្រាយ​ធំ ក្រោយ​ប្រកាស​លុប​ចោល​កិច្ចព្រមព្រៀង​ដែន​សមុទ្រ​ជាមួយ​កម្ពុជា

0
គោលជំហរ​របស់​កង​ទ័ព​ថៃ​នេះ មាន​ភាព​ស្របគ្នា​ទៅ​នឹង​ហេតុផល​របស់​រដ្ឋាភិបាល​ស៊ីវិល​ថៃ ដែល​យក​មក​សំអាង​ដើម្បី​លុបចោល MOU 44 ជាមួយ​កម្ពុជា។

អ្នកឃ្លាំមើល​រិះគន់​រដ្ឋាភិបាល​មិន​ធ្វើ​ទំនើបកម្ម​យោធា តែ​ចង់​បញ្ជូន​ក្មេង​ទំនើង​ទៅ​ជួយ​ការងារ​កងទ័ព

0
​ពួកគាត់​ថា ការ​ធ្វើ​បែបនេះ ពុំ​មែន​ជា​វិធានការ​ទប់ស្កាត់​ក្មេង​ទំនើង ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​ឆ្លាត​វៃ​នោះ​ទេ ផ្ទុយទៅវិញ​វា​នឹង​បង្ក​បញ្ហា​ដល់​សន្តិសុខ​ជាតិ។

អ្នកការពារ​សិទ្ធិ​កម្មករ​ធ្វើការ​ក្រៅ​ប្រព័ន្ធ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ការពារ​សិទ្ធិ​កម្មករ​ធ្វើការ​តាម​ផ្ទះ

0
ការ​អំពាវនាវ​នេះ ក្រោយពី​ពួកគាត់​រក​ឃើញ​ថា ជាច្រើន​ទសវត្សរ៍​មកនេះ កម្មករ​ធ្វើការ​នៅ​តាម​ផ្ទះ គ្មាន​ការ​ការ​ការពារ ដោយ​ផ្លូវច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ខណៈ​ប្រាក់​ឈ្នួល​ក៏​ថោក ហើយ​សេវា​គាំពារ​សង្គម​ក៏​គ្មាន។