ស្លាក: សង្គ្រាមខ្មែរថៃ
យោធាថៃពង្រឹងកម្លាំងទ័ពនៅព្រំដែនខេត្តព្រះវិហារ ដើម្បីអភិវឌ្ឍតំបន់ចំនួន៣ ដែលដណ្ដើមបានពីកម្ពុជា
យោធាជើងទឹកថៃ ក៏បានប្រកាសពីការពង្រឹងកម្លាំង និងតាមឃ្លាំមើលស្ថានការយោធារបស់កម្ពុជា បន្ទាប់ពីមានការផ្សាយព័ត៌មានថា កម្ពុជាបានបញ្ជាទិញនាវាល្បាតពីប្រទេសចិន ចំនួន២គ្រឿង។
សមត្ថកិច្ចខេត្តបាត់ដំបងចាប់ផ្សឹកព្រះសង្ឃមួយអង្គដែលបញ្ចេញមតិរឿងព្រំដែន
សមត្ថកិច្ចខេត្តបាត់ដំបងបានចាប់ផ្សឹកព្រះភិក្ខុ ជា វុទ្ធី នៅថ្ងៃទី១ ខែមេសា ដោយសារព្រះអង្គបង្ហោះសារនិយាយពីបញ្ហាព្រំដែនកម្ពុជា-ថៃនៅលើ បណ្ដាញសង្គមហ្វេសប៊ុក
យោធាថៃពង្រឹងកម្លាំងការពារនៅតំបន់ថ្មដា និងប្រកែកថា មិនបានឈ្លានពានកម្ពុជា
យោធាថៃបានចាប់ផ្ដើមពង្រឹងកម្លាំងការពារ និងយាមល្បាតនៅតំបន់ថ្មដា ជាទីកន្លែងដែលយោថាថៃ បានតម្រៀបទូកុងតឺន័រ និងរាយបន្លាលួសព័ទ្ធយកទឹកដីកម្ពុជា។
អង្គការការពារអ្នកកាសែតស្នើឲ្យរដ្ឋាភិបាលដោះលែងអ្នកសារព័ត៌មានអនឡាញផ្សាយរឿងព្រំដែន
ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីតុលាការជាន់ខ្ពស់ បានផ្តន្ទាទោសអ្នកសារព័ត៌មានអនឡាញទាំងពីររូបឲ្យជាប់ពន្ធនាគារម្នាក់ៗ១៤ ឆ្នាំ ដូចតុលាការថ្នាក់ក្រោមដែរ។
កម្ពុជាអំពាវនាវឱ្យថៃវិវត្តពីកិច្ចសន្ទនាការទូតទៅជាការអនុវត្តជាក់ស្ដែងដើម្បីកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរឱ្យបានឆាប់
អ្នកឃ្លាំមើលសង្គមអះអាងថា រដ្ឋាភិបាលកម្ពុជាខ្លួនឯងខ្សោយក្នុងការដឹកនាំប្រទេសធ្វើឲ្យភាគីថៃមើលងាយកម្ពុជា និងរំលាយកិច្ចព្រមព្រៀងនានាជាឯកតោភាគី។
បក្សកម្លាំងជាតិចាត់ទុកការឃុំខ្លួនកម្មការិនីនិយាយរឿងព្រំដែនជាការរិតត្បិតសេរីភាពនិងផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ
គណបក្សកម្លាំងជាតិ ចាត់ទុកការបន្តឃុំខ្លួន និងផ្ដន្ទាទោសកម្មការិនីរោងចក្រម្នាក់ គឺលោកស្រី ហ៊ុល មុន្នីសាមន ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល ពាក់ព័ន្ធនឹងការបញ្ចេញមតិ រឿងជម្លោះព្រំដែនកម្ពុជា-ថៃ
ទាហានថៃនៅតែប្រមាថនិងបណ្ដេញទាហានខ្មែរនៅពេលចុះល្បាតតាមបណ្ដោយព្រំដែន
ជាមួយគ្នានេះ ទាហានខ្មែរបានបដិសេធចំពោះការចោទប្រកាន់របស់យោធាថៃ ដែលថាកម្ពុជាចល័តកម្លាំងសព្វាវុធដើម្បីត្រៀមធ្វើសង្គ្រាមជាលើកទីបីនោះផងដែរ។
អ្នកតាមដានសង្គមកម្ពុជាថា យោធាថៃមានបំណងឈ្លានពានទឹកដីបន្ថែមទៀត
ពួកគាត់យល់ថា រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិដើម្បីបង្ហាញថាកម្ពុជាមិនត្រូវការសង្គ្រាម ហើយក៏មិនបោះបង់អធិបតេយ្យភាពរបស់ខ្លួនដែរ។
កម្ពុជាបដិសេធលើហេតុផលស្នើលុបចោល MOU 43 របស់ព្រឹទ្ធសភាថៃថា ផ្ទុយនឹងច្បាប់អន្តរជាតិ
ភាគីកម្ពុជា បានចាត់ទុកការស្នើលុប MOU 43 ពីសំណាក់ភាគីថៃនេះ ថា ធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវ ផ្ទុយច្បាប់អន្តរជាតិ និងមានចេតនាកេងចំណេញនយោបាយ។
ព្រឹទ្ធសភាថៃឯកភាពឱ្យរដ្ឋាភិបាលថៃលុបចោល MOU43 ស្ដីពីការបោះបង្គោលព្រំដែនគោកជាមួយកម្ពុជា
ស្ថាប័នព្រឹទ្ធសភាថៃ កាលពីថ្ងៃទី២៤ ខែមីនា បានឯកភាពឱ្យរដ្ឋាភិបាលថ្មីរបស់ថៃដែលគ្រោងនឹងចូលកាន់តំណែងខាងមុខនេះ លុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ឬ MOU 43 ជាមួយកម្ពុជា។















